episode 1 : ដកដៃកខ្វក់ចេញពីយេីង

2.8K 84 1
                                    

+ផ្ដេីមរឿង

   នៅក្នុងក្រុមហ៊ុនមួយកំពុងមានការឈ្លេាះគ្នារវាងមនុស្សស្រីនិងមនុស្សប្រុសម្នាក់ហេីយរឿងដែលនាំឲ្យមានរឿងឈ្លេាះនេាះក៏ព្រេាះ នាងបានចោទប្រកាន់គេដោយមិនដឹងរឿង ហេីយតួដែលមានក្នុងការឈ្លេាះមាន...

«យេីងមិនបានធ្វេី មិចមកចោទយេីង!»Tae ច្រត់ចង្កេះនិយាយទៅកាន់នាងទាំងខឹង

   Kim taehyung មានអាយុ 24 ឆ្នាំ រាល់ថ្ងៃជាបុគ្គលិកអនាម័យក្នុងក្រុមហ៊ុនផលិតស្រាល្បីល្បាញមួយកន្លែងនៅទីក្រុង Seoul នេះ។គេមានមាឌតូចច្រលឹងខុសពីប្រុសដទៃ មានច្រមុះស្រួច មុខគួរឲ្យស្រឡាញ់ តែឆ្នាស់ខ្លាំងអ្នកណាតែរករឿងគេគឺគេមិនទុកទេ។

«បេីឯងមិនធ្វេីមានអ្នកណាធ្វេីអាក្មេងអនាម័យ!»Girl ស្រែកខ្លាំងដាក់នាយតូច ធ្វេីឲ្យគ្រប់គ្នាគាំងនិយាយមិនចេញ

«វាស្អីនាងយេីងអ្នកអនាម័យមេនតែយេីងមិនបានទៅលួចលុយរបស់នាងដូចដែលនាងចោទទេ!»Tae

«យេីងមិនជឿ-»Girl បម្រុងនឹងនិយាយតតែក៏មានពាក្យមកកាត់ហេីយអ្នកដែលកាត់សម្ដីនេាះគឺជា...

«មានរឿងស្អី?»Jungkook ដេីរចូលមកជាមួយជំនួយការមួយអ្នកភ្ជាប់ជាមួយមុខមុាំសម្លឹងមកកាន់ពួកគេធ្វេីឲ្យគ្រប់គ្នាអត់នឹងខ្លាចជំនួសមិនបាន

  Jeon jungkook មានអាយុ 27 ឆ្នាំជាអ្នកជំនួញវ័យក្មេង ជាអ្នកមានជាងគេប្រចាំប្រទេសមានហាងស្រា ក្លឹបស្របច្បាប់ និង កន្លែងកម្សាន្តជាច្រេីនដែលស្ថិតនៅក្នុងដៃនាយកាន់កាប់។នាយមានកម្ពស់ខ្ពស់ សក់រលោងពណ៍ទង់ដែក ច្រមុះស្រួច មុខស្រស់សង្ហារ រួមជាមួយសាច់ដុំហាប់ណែនរបស់នាយទៀតគឺកាន់តែសង្ហារ។

«គឺអាក្មេងអនាម័យមួយនាកវាលួចលុយខ្ញុំអស់ជិត 500$ ណាគិតទៅសមនឹងចាប់វាញាត់គុកទេ!»Girl
និយាយទៅកាន់នាយក្រាស់ដោយការខឹងសម្បារ

«ចង់ដឹងថាអ្នកណាលួចកាមេរ៉ាមានមិចមិនឆែកមេីល!»Jungkook ច្រត់ចង្កេះនិយាយទៅកាន់នាងម្នាក់នេាះ ធ្វេីឲ្យនាងចាប់ផ្ដេីមភ័យខ្លួន

«អឺ...គឺ...គឺមិនបាច់ទេលុយនឹងប្រហែលជាខ្ញុំច្រឡំហេីយចឹងសុំទៅសិនហេីយ!»ថារួចនាងម្នាក់នេាះក៏ប្រញាប់ដេីរចេញទៅក្រៅវិញយ៉ាងញាប់ស្អេក

«លោកប្រធានពិតជាយល់ដល់កូនចាបកូនព្រាបម្នាក់នេះ
មេនគួរឲ្យស្រឡាញ់ដល់ហេីយ ហិហិ!»Tae ទម្លាក់សម្ភារៈសម្អាតចុះរួចក៏ចូលទៅជិតនាយក្រាស់អោបយកតែម្ដង ធ្វេីឲ្យគ្រប់គ្នាភ្ងាក់ផ្អេីលយ៉ាងខ្លាំង ឆ្ងល់ថាមិនបានជាក្មេងនេះហ៊ានម្លេះ

«យកដៃដ៏កខ្វក់របស់ឯងចេះពីយេីងភ្លាម!»Jungkook និយាយដោយមុខមុាំភ្ជាប់ជាមួយនឹងកែភ្នែកដែលមានកំហឹង ធ្វេីឲ្យនាយតូចអត់នឹងខ្លាចមិនបានក៏ប្រញាប់ដកដៃចេញវិញ

«សុំទោសលោកចៅហ្វាយសង្ហារ!»Tae ថយក្រោយបន្តិចរួចក៏និយាយទៅនាយក្រាស់យ៉ាងស្រទន់ នាយមិននិយាយអ្វីក៏ដេីរឡេីងទៅលេីជាមួយកូនចៅបាត់ទៅទុកឲ្យនាយតូចត្រូវបានគ្រប់គ្នានៅទីនេះនិយាយដេីមព្រាត

«ចំជាគ្មានការងារមេនពួកនេះ!»Tae ថារួចក៏ទាញយកសម្ភាររបស់គេយកទៅធ្វេីការបន្តបាត់ទៅ

   Tae ជាបុគ្គលិកម្នាក់ដែលត្រូវអ្នកនៅក្រុមហ៊ុនមិនចូលចិត្ដ គ្មាននរណាចង់និយាយរកគេទេព្រេាះគេមានមុខងារត្រឹមអ្នកអនាម័យ ប៉ុន្តែគេមិនដែលខ្វល់ទេឲ្យតែគេអាចរកលុយបានទៅចិញ្ចឹមប្អូនរបស់គេគឺគ្រប់គ្រាន់ហេីយព្រេាះបន្ទាប់ពីម្ដាយឪពុកគេលាចាកទៅមានតែគេប៉ុណ្ណោះដែលត្រូវទទួលបន្ទុកបន្ត បែបនេះហេីយទេីបគេត្រូវចេះការពារខ្លួនគេកុំឲ្យនរណាជិះជាន់បាន។

+ពេលរសៀល

      ពេលនេះជាពេលដែលគ្រប់គ្នាត្រូវចេញទៅញាំអាហារពេលថ្ងៃ នាយតូចក៏បានទុកសម្ភារការងាររបស់គេមួយកន្លែងរួចក៏ទៅអង្គុយជាមួយពូសន្តិសុខដេីម្បីហូបបាយជាមួយគាត់ព្រេាះមានតែគាត់ប៉ុណ្ណោះដែលគេចង់និយាយរក។

«ជម្រាបសួរបាទលោកអ៊ុំ!»Tae យួរថង់បាយដែលគេខ្ចប់មកពីផ្ទះនេាះ ដេីរទៅជិតអ៊ុំប្រុសដោយធ្វេីចរិកយ៉ាងគួរឲ្យខ្នាញ់

«ហួយអាខ្លាអ៊ុំភ្ងាក់ណាស់ដឹងទេ ម៉ោះម៉ោអង្គុយម៉ោក្មួយ!»អ៊ុំប្រុស ធ្វេីជាភ្ងាក់រួចក៏ទាញដៃនាយតូចឲ្យមកអង្គុយក្បែរគាត់

«ហិហិ...អ៊ុំប្រុសហូបទឹកក្រូចដែរទេក្មួយយកមកពីផ្ទះពីរដបណា អ៊ុំយកមួយក្មួយយកមួយចុះណា!»Tae ក៏យកទឹកក្រូចពីក្នុងថង់អាហារហុចឲ្យទៅអ៊ុំប្រុសមួយដប

«អឺអគុណណាអាខ្លា តេាះហូបបាយ!»ថារួចពួកគេក៏នាំគ្នាហូបបាយបណ្ដេីរនិយាយពីនេះពីនោះបណ្ដេីរហេីយអ្នកនិយាយនេាះគឺនាយតូចយេីងនេះឯងនិយាយមិនឈប់សេាះរហូតដល់ម៉ោងចូលធ្វេីការវិញ នាយតូចក៏បានលាលោកអ៊ុំចូលទៅធ្វេីការវិញដូចគ្នា

To be continued...

អារម្មណ៍ស្នេហ៍Where stories live. Discover now