+Morning
ពេលព្រឹកមកដល់ពន្លឺព្រះអាទិត្យក៏បានរះឡេីងបញ្ចេញពន្លឺភ្លឺពេញផែនដីដេីម្បីឲ្យមនុស្សក្រោកឡេីងទៅបំពេញតួនាទីរបស់ពួកគេរៀងៗខ្លួន តែដោយឡែកអីមនុស្សពីរនាក់ក្នុងបន្ទប់នេះបែរជាគេងអោបគ្នាឲ្យស្អិតតតាត់ទៅវិញ។
«ហឹម...គេងចឹងទៅឡេីងទន្សាយ»Tae ដែលគេងលេីដៃនាយក្រាស់នោះក៏បានក្រោកមុន រួចក៏ញីភ្នែកសម្លឹងទៅកាន់មនុស្សជាទីស្រឡាញ់ដោយស្នាមញញឹម
«ងេីបសិន...អួយយួយ»Tae ទាញដៃដែលអោបចង្កេះគេចេញបម្រុងនឹងងេីបអង្គុយ ប៉ុន្តែស្រាប់តែតំបន់ខាងក្រោមចាប់ផ្អេីមឈឺឡេីងស្មានមិនត្រូវ
«កេីតអី Tae កេីតអី»Jungkook ឮសម្លេងនាយតូចស្រែកចាចបែបនេះគេក៏រហ័សស្ទុះងេីបយ៉ាងលឿនងាកមេីលទៅប្រពន្ធសំណព្វគេដែលកំពុងធ្វេីមុខជូរនោះ
«មកពីបងនឹង...»Tae សម្លក់នាយថ្លែ
«បង?អរ...បងសុំទោសណា សឺតៗ»Jungkook ដំបូងរៀងឆ្ងល់តែក៏នឹកឃេីញពីអ្វីដែលនាយធ្វេីដាក់នាយតូចព្រឹកមិញទេីបរហ័សពោលពាក្យសុំទោសឡេីង
«ចេញទៅ...ខឹងហី»Tae ងាកចេញពីគេរួចក៏អោបដៃធ្វេីងរដេីម្បីឲ្យគេលួង
«អូៗ...កូនស្វារចេះខឹងទៀតណ៎»Jungkook មិនត្រឹមតែមិនលួងទេតែក៏និយាយបង្អាប់ទៀត
«JEON JUNGKOOK!!»Tae ហៅឈ្មោះនាយចំៗដោយសំឡេងខ្លាំងៗ
«បាទ KIM TAEHYUNG!!»Jungkook មិនឲ្យចាញ់ក៏តបបកទៅវិញដូចគ្នា
«អាយ...អាប្ដីឆ្គួតនេះនេក...ផាំង»Tae ទាញខ្នេីយនៅជិតនោះក្រវែងទៅនាយក្រាស់មួយទំហឹង ឡេីងគ្នាភ្ញារក្រោយ
«អួយ...អូនដៃធ្ងន់ម្លឹងៗខូចសម្រស់ប្ដីអស់ហេីយ»Jungkook យកដៃទៅអង្អែលមុខនាយទៅវិញទៅមក
«ខូចឲ្យស្រឡាស់ទៅ»Tae
«ប្រពន្ធអ្នកណាទេចិត្ដដាច់អីម្លេះទេ»Jungkook ត្រដាងដៃទាញនាយតូចមកអោបយ៉ាងណែន
«បានហេីយ...អូនចង់ងូតទឹក»Tae
«បានណា...ម៉ោះបងបីទៅ»Jungkook បានងេីបដេីរទៅឈរទល់មុខនាយតូចរួចក៏ចាប់បីគេសម្ដៅទៅបន្ទប់ទឹកបាត់ទៅ
YOU ARE READING
អារម្មណ៍ស្នេហ៍
Action«គ្រប់យ៉ាងដែលអូនផ្ដល់ឲ្យបងគឺចេញពីចិត្ដបរិសុទ្ធរបស់អូនទាំងអស់ ឲ្យបងស្គាល់អ្វីទៅជាការមានអារម្មណ៍ស្នេហ៍ទៅកាន់នរណាម្នាក់ពិតប្រាកដ បងអគុណអូនណា» Kim taehyung × jeon jungkook