ភាគទី1:ឈប់រំខាន

1.4K 32 0
                                    

រឿង:ចាញ់ស្នេហ៍ក្មួយសម្អប់
                                       ភាគទី1:ឈប់រំខាន

   " លីសា ថ្ងៃនេះចាត់ទុកថាយល់ដល់បងយកក្មួយទៅកន្លែងការងារមួយថ្ងៃទៅណា " អ្នកជាបងថ្លៃនិយាយទៅកាន់ប្អូនថ្លៃទាំងទឹកមុខអង្វរក៎ជាខ្លាំងព្រោះតែកូនស្រីរបស់គាត់តាំងពីដឹងក្តីមកអាយុបាន5ឆ្នាំមកនេះគឺគេស្រឡាញ់ចូលចិត្តមីងរបស់គេខ្លាំងណាស់ ។ ប៉ុន្តែតែមីងរបស់គេវិញមិនចូលចិត្តគេនោះទេគឺស្អប់យកតែម្តង

   " បាន!!យល់ដល់បងថ្លៃខ្ញុំនាំគេទៅក៏បាន " លីសា តបទាំងទឹកមុខក្រញ៉ូវមុននិងសម្លឹងទៅមើលក្មេងមុខស្រស់ដែលកំពុងតែអោបតុក្តាតាញញឹមដាក់គេយ៉ាងព្រាយ

   " ឆាប់ទៅកូន " ក្រោយឃើញលីសាដើរចេញទៅដោយមិនក្រឡេកក្រោយបែបនេះអ្នកជាម្តាយក៏ប្រញាប់ប្រាប់កូនអោយរត់ទៅតាមមីងរបស់ខ្លួនទៅ

   " ចា៎!! ជំរាបលាអ្នកម៉ាក់ " ជេននី អោនសុំពះលាម្តាយរបស់ខ្លួនរួចហើយក៏ប្រញាប់រត់ទៅចូលឡានដែលមានអ្នកមីងរបស់គេនៅចាំក្នុងនោះទាំងទឹកមុខក្រញ៉ូវ

   " បេន!!ចេញឡានទៅ " លីសា ពេលដែលបានឃើញក្មួយសម្អប់បានឡើងឡានមកអង្គុយនៅក្បែរខ្លួនហើយក៏បញ្ជាអោយគេចេញឡានទៅភ្លាមដោយមិនមើលមុខអ្នកជាក្មួយបន្តិចណាសោះ ។ ធ្វើអោយជេននីក៏រាងអន់ចិត្តនិងអាកប្បកិរិយារបស់អ្នកជាមីងបន្តិចដែលតែក៏នៅតែប្រឹងអង្គុយធ្វើធម្មតា

   " មីងលីអូនចង់ញាុំនំ " ក្រោយពីជិះឡានបានមួយសន្ទុះអ្នកដែលអង្គុយមិនហាស្តីនោះក៏និយាយទៅកាន់មីងរបស់ខ្លួនថាគេពិតជាចង់ញាុំនំខ្លាំងណាស់

   " រឿងច្រើនពិតមែន!!បេនឈប់ឡាននៅម៉ាតខាងមុខនេះហើយ " លីសា ហាស្តីទាំងមិនពេញចិត្តនិងចរឹកក្មេងម្នាក់នេះជាខ្លាំង ។

   " មីងលីខឹងអូនមែនទេ "

   " មិនបានខឹង " លីសា ត្រូវហើយខ្លួនមិនបានខឹងនិងក្មេងសម្អប់ម្នាក់នេះទេខ្លួនគ្រាន់តែមិនចូលចិត្តគេប៉ុណ្ណោះ

   " ចឹងហេតុអ្វីមិននិយាយរកអូនចឹង " ជេននី ទោះបីជាដឹងថាមីងដែលគេស្រឡាញ់ចូលចិត្តខ្លាំងបំផុតមិនចូលចិត្តគេក៏ដោយក៏គេនៅតែស្រឡាញ់និងចង់នៅក្បែរគាត់ដដែល

ចាញ់ស្នេហ៍ក្មួយសម្អប់Where stories live. Discover now