រឿងៈចាញ់ស្នេហ៍ក្មួយសម្អប់
ភាគទី5:ចាកចេញលីសាដើរចូលមកអង្គុយជិតជេននីទាំងមិនខ្វាយខ្វល់និងកែវភ្នែកបងថ្លៃដែលតាមសម្លឹងមើលមកគេឥតព្រីកនោះ
" ហេតុអ្វីទើបមកជាមួយជាបែបនេះ?? "
" ចៃដន្យខ្ញុំមកនិយាយរឿងការងារនៅទីនេះហើយក៏ឃើញជេនដើរចេញពីបន្ទប់ទឹកទើបដើរមកតាម " លីសា និយាយខុសពីកាពិតដែលបានកើតឡើងតាមពិតខ្លួនជាអ្នកដើរតាមគេចូលបន្ទប់ទឹកសោះក៏មកកុហកថាគេដើរចេញពីបន្ទប់ទឹកទៅវិញ
" អរ!!បែបនេះទេឬ!រួចចុះការងារអូនហើយឬនៅ? "
" រួចហើយបងបែបនេះសុំចូលរួមដើរទិញអីវ៉ាន់ផងតើបានទេ? " លីសា អ្នកស្រីគីមមិននិយាយអ្វីក៏កង់ក្បាលរង់ចាំអោយជេននីញាុំរួចទើបដើរចូលទៅទិញរបស់របរជុំគ្នា ។
មួយអាទិត្យក្រោយមកធ្មេចបើកៗរយៈពេលមួយអាទិត្យក៏បានកន្លងផុតទៅហើយ។ ហើយថ្ងៃនេះក៏ជាថ្ងៃកំណត់ដែលជេននីត្រូវទៅរៀននៅក្រៅប្រទេសដូចគ្នាទោះបីជាចិត្តមិនចង់ទៅយ៉ាងណាក៏ដោយក៏មិនអាចប្រកែកបានព្រោះខ្លួនបាននិយាយជាមួយនិងអ្នកម៉ាក់ហើយថានិងទៅតាមសំណើររបស់គាត់រួមទាំងចង់ឃើញអ្នកមីងសំណព្វចិត្តគេមានក្តីសុខផងដែលនោះ
" ជេននី!!រួចឬនៅកូនយន្តហោះជិតចេញដំណើរហើយ " សំឡេងអ្នកស្រីគីមស្រែហៅកូនស្រីដែលនៅខាងលើផ្ទះព្រោះតែរៀបចំខ្លួនយូរពេកយន្តហោះក៏ជិតចេញដំណើរទៀត
" ម៉ាក់តើអ្នកមីងមិនមកទេឬ?? " គ្រាន់តែចុះមកដល់ខាងក្រោមអ្នកដែលគេសួររកមុខគេនោះគឺអ្នកមីងអ្នកមីងសំណព្វចិត្តគេ
" អ្នកមីងកូនរវល់ចឹងហើយមិនបានមកទេតោះយើងឆាប់ទៅៗប្រយ័ត្នហួសម៉ោង " ជេននី និង អ្នកស្រីគីមក៏ដើរទៅឡើងឡានដែលរង់ចាំនៅមុខភូមិគ្រឹះរួចជាស្រេចនោះរួចក៏ធ្វើដំណើរចេញទៅ ។ នៅតាមផ្លូវជេននីពោពេញទៅដោយទឹកមុខក្រៀមក្រំស្ងាត់ស្ងៀមមិននិយាយស្តីខុសប្លែកពីរាល់ដងដែលនិយាយច្រើនឡើងអ្នកនៅជុំវិញខ្លួនគេស្រគាត្រចៀកអស់ទៅហើយក៏គេមិនព្រមឈប់នោះដែល ។
YOU ARE READING
ចាញ់ស្នេហ៍ក្មួយសម្អប់
Fanfiction" តាំងពីដើមមកខ្ញុំពិតជាស្អប់ក្មេងម្នាក់ដែលឈ្មោះថាជេននីនោះខ្លាំងណាស់ស្អប់ដល់ថ្នាក់ដេញគេចេញទៅឆ្ងាយទាំងដែលគេនៅក្មេងមិនខ្យល់អ្វីតែថ្ងៃមួយត្រូវបានផ្លាស់ប្តូរថ្ងៃដែលខ្ញុំដឹងថាខ្ញុំមិនអាចរស់ខ្វះនាងបានក៏ជាថ្ងៃដែលនាងបាត់ការចងចាំប្រែមកជាក្មេងអាយុ7ឆ្នាំវិញទើបខ...