ជីវិតដ៏ពេញលេញមួយ ជាជីវិតដែលធ្លាប់ឆ្លងកាត់ស្ទើរតែ គ្រប់រសជាតិ។ ពេលខ្លះវាពិបាកលេប យើងមិនចង់សាក ភ្លក្សទេ ប៉ុន្តែទីបំផុតក៏ត្រូវទ្រាំលេបទាំងពិបាក។ ជីវិតជួប តែរឿងរ៉ាវដដែលៗ ពេលខ្លះក៏យល់ថាហត់ខ្លាំងណាស់។ សម្ពាធជីវិតពិតជាធ្ងន់ពិបាករែក ប៉ុន្តែបើយល់ថាពិបាកខ្លាំង ហេតុអ្វីយើងមិនអាចទម្លាក់ចោលអំរែកខ្លះដែលមិនសូវ សំខាន់...?
ការចងនៅគុំនុំព្យាបាទ សងសឹង ភាពឈឺចាប់ទៅលេីមនុស្សម្នាក់ទាំង ងងឹតងងល់មិនខ្វល់ពីការឈឺចាប់ តេីចុងបញ្ចប់អ្នកនឹងទទួលបានអ្វី?
តេីការចងនៅគុំនុំវាពិតជាអ្វីដែលអ្នកត្រូវការមែនឬ?Wang group
"អ្នកណាអ្នកធ្វេី"សម្លេងធំក្រឡរបានបន្លឺឡេីង ព្រមទាំងបានគុបឯកសារមួយដុំនៅលេីទុក
" ខ្ញុំចៅហ្វាយ ខ្ញុំនឹងទៅធ្វេីសារថ្មីចា៎"បុគ្គលិកស្រីម្នាក់នោះនិយាយទាំងភាពភ័យខ្លាច ព្រមទាំងបន្ទោះខ្លួនឯងដែលធ្វើការមិនបានល្អ
"នាងយកអីមកនិយាយនឹងមិនដល់2ម៉ោងផងនាងចង់ធ្វេីសារថ្មីឬ"នាយក្រាសនិយាយទាំងខឹងបន្តិចទៀតដល់ម៉ោងប្រជុំហេីយ តេីនាងគិតអីនឹង ការងារបន្តិចបន្តូចនាងប្រេីពេលយ៉ាងហោចណាស់ក៏5 6ម៉ោងដែលចុះទម្រាំមានពេលតែ2នោះ..
"ខ្ញុំអាចសាកបានណាលោកប្រធាន"បុគ្គលិកស្រីនោះនិយាយឡេីង។តែនាងមិមដឹងទេថាពាក្យសម្ដីនាងកុំពុងតែដុតកម្លោចលោកប្រធានឃោឃៅម្នាក់នេះនោះ
"នាងគិតថាកម្រោងរបស់ខ្ញុំនាងចង់សាកក៏សាកបានឬ ខ្ញុំគិតថាឧកាសរបស់នាងបានអស់ហេីយ"នាយនិយាយទាំងមុខស្មេីរគ្មានអារម្មណ៍សូម្បីបន្តិច
"លោកប្រធានទុកឧកាស់ឲខ្ញុំម្ដងទៀតផង ខ្ញុំនឹងមិនបង្កេីតកំហុសទៀតឡេីយ"បុគ្គលិកនោះនិយាយឡេីងទាំងលន់ទួសូមការអភ័យទោស នាងសន្យាថាមិនឲមានកំហុសនេះកេីតឡេីងម្ដងទៀតឡេីយ
"លោកប្រធានកិច្ចការនេះទុក ឲខ្ញុំជួយនាងក៏បានដែរ" នៅសុខៗក៏មានសម្លេងតូចឆ្មាបន្លឺឡេីង ដែលធ្វេីឲបុរសមុខមូវងាកមកសម្លឹងយ៉ាងលឿនស្លាវ.
YOU ARE READING
កំណកឈាមភ្ជាប់និស្ស័យ
Romanceវាអាចនឹងមិនល្អតែនឹងព្យាយាមគ្រប់វិធីដេីម្បីផ្ដេីមវាជាថ្មីម្ដងទៀត