Part01

143 26 3
                                    

Hi all I'm back 👋🏻💙
មកវិញហើយអរគុណចំពោះការអានកន្លងមក💙
ការិយាល័យគ្រូក្មេងប្រុសដែលមានសក់ពណ៌ផ្កាឈូកបានដើរមកដល់មុខបន្ទប់ការិយាល័យគ្រូហើយក៏បានគោះទ្វារបន្ទប់តិចៗដើម្បីអោយអ្នកខាងក្នុងទទួលដឹងឮ
តុក តុក~~
"ចូលមក"??ពេលបានឮអ្នកខាងក្នុងអនុញ្ញាតហើយក្មេងដែលមានសក់ពណ៌ផ្កាឈូកក៏បានបើកទ្វារចូលទៅក្នុង
"សួស្ដីលោកនាយកហ្វាង"??ក្មេងប្រុសម្នាក់នោះបានគោរពចំពោះនាយកសាលាដែលមានឈ្មោះថាហ្វាងជានាយកធំនៃសកលវិទ្យាល័យH.N School
"អូ!សួស្តីតើឯងមានឈ្មោះថាគីម ស៊ុននូមែនទេ"លោកហ្វាង
"បានពិតហើយលោកនាយកខ្ញុំឈ្មោះគីម ស៊ុននូ"ក្មេងប្រុសដែលមានសក់ពណ៌ផ្កាឈូកនិងគួរស្រលាញ់ដែលអ្នកអស់គ្នាចង់ស្គាល់ឈ្មោះនោះគឺគីម ស៊ុននូកូនប្រុសតែម្នាក់របស់លោកគីមដែលជាមេម៉ាហ្វៀដល់ធំនៅUSAនឹងជាម្ចាស់ធនាគារដ៏ធំផ្ដាច់មុខគេនៅក្នុងប្រទេសកូរ៉េដែលមានសត្រូវជុំទិសគេមានអាយុទើបតែ19ឆ្នាំទេតែគេរៀនឆ្នាំទី3បើចរិកវិញជុងវ៉ុនមិចស៊ុននូចឹងឯង(ញេញដូចគ្នា🤭)គេផ្ទេរមកពីUSA
"អីយ៉ា!ឯងពិតជាសង្ហារជាងក្នុងរូបថតដែលប៉ាឯងផ្ញើអោយយើងមើលទៅទៀត"លោកហ្វាង
"អរគុណលោកនាយកដែលសរសើរតែវាមិនដល់ថ្នាក់នឹងទេ"ស៊ុននូឪនគោរពអរគុណលោកនាយកម្ដងទៀតទាំងអឹមអៀន(បានគេសរសើរអៀននោះអៀនកូននេះ😁)
"មិនអីទេមែនហើយឯងអង្គុយសិនទៅចាំចេញទៅសាលប្រជុំជាមួយយើងចាំយើងណែនាំឯងអោយសិស្សដទៃស្គាល់ជាពិសេស"លោកហ្វាង
ស៊ុននូគ្រាន់តែឮថាត្រូវលោកនាយកយកខ្លួនទៅណែនាំដល់សិស្សដទៃដោយខ្លួនឯងបែបនេះក៏ប្រញាប់ឆ្លើយបដិសេធភ្លាម
"ទេទេលោកនាយកខ្ញុំមកទីនេះគ្រាន់តែចង់មកណែនាំខ្លួនអោយលោកនាយកដឹងតែប៉ុណ្ណោះមិនចង់អោយលោកនាំខ្ញុំទៅណែនាំដល់សិស្សដទៃដោយខ្លួនឯងនោះទេ"ស៊ុុននូ
"មិនបាច់ក្រែងចិត្តយើងទេព្រោះប៉ាឯងបានតេប្រាប់យើងថាអោយមើលថែឯងជាពិសេសណា"លោកហ្វាងពេលឮស៊ុននូបដិសេធបែបនេះគាត់បែរជាគិតថាស៊ុននូក្រែងចិត្តគាត់ទៅវិញ
"កុំស្ដាប់តាមប៉ាខ្ញុំពេកអីលោកនាយកហើយខ្ញុំមកនេះខ្ញុំមកសុំអោយលោកនាយកលាក់ប្រវត្ថិរូបពិតរបស់ខ្ញុំណាលោកនាយក"ស៊ុននូ
"ហេតុអីចាំបាច់លាក់"លោកហ្វាង
"គឺខ្ញុំចង់រស់នៅដោយមានសេរីភាពគ្មានអ្នកតាមសម្លាប់និងរស់នៅដោយឯករាជ្យណាលោកនាយក"ស៊ុននូ
ការឆ្លើយរបស់ស៊ុននូធ្វើអោយលោកហ្វាងងឿងឆ្ងល់ជាខ្លាំងដោយគាត់គិតក្នុងចិត្តតែឯងថា"ចាំបាច់ធ្វើបែបនេះធ្វើអីធ្វើជាកូនអ្នកមាននិងមានអំណាចមិនស្រួលត្រង់ណាទៅ"
ដោយឃើញទឹកមុខលោកហ្វាងងឿងឆ្ងល់ស៊ុុននូក៏និយាយឡើងថា
"លោកនាយកមិនបាច់ឆ្ងល់នោះទេចាត់ទុកថាគ្រាន់តែលោកនាយកជួយខ្ញុំម្ដងទៅចុះណា"ស៊ុននូនិយាយអង្វរលោកនាយកដោយទឹកមុខគួរអោយស្រលាញ់🤗អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ពុំខានមិចបានស៊ុននូចង់លាក់ប្រវត្ថិរូបពិតមកចាំadminប្រាប់
គីម ស៊ុននូកើតក្នុងត្រកូលគ្រួសារដ៏មានទ្រព្យនិងមានអំណាចក្នុងសង្គមតែពេលស៊ុននូមានអាយុបីឆ្នាំម្ដាយរបស់គេក៏បានស្លាប់ចោលគេដោយសារគ្រោះថ្នាក់ចរាចរណ៍មូលហេតុនៃគ្រោះថ្នាក់នេះគឺមកពីសត្រូវធំម្នាក់ដែលមានជម្លោះជាមួយឪពុកគេនិងចង់បានទ្រព្យសម្បត្ថិគ្រួសាររបស់គេហើយគ្រោះថ្នាក់នេះគោលបំណងធំបំផុតគឺចង់សម្លាប់គេព្រោះគេជាទាយាទតែម្នាក់នៅក្នុងគ្រួសារដែលមានសិទ្ធិលើទ្រព្យសម្បត្ថិក្នុងគ្រួសារតែដោយសារសំណាងល្អក្នុងគ្រោះថ្នាក់នេះគេមិនបានកើតអីតែបែរជាម្ដាយរបស់គេត្រូវស្លាប់ទៅវិញចាប់តាំងពីមានរឿងបែបនោះមកលោកគីមក៏បានយកស៊ុននូទៅព្យាបាលនៅUSAនិងរស់នៅទីនោះទើបធ្វើអោយស៊ុននូតាំងពីគេមានអាយុ5ឆ្នាំគេស្ងៀមស្ងាត់មិនសូវនិយាយគេចូលចិត្តនិយាយជាមួយតែមនុស្សដែលជិតដិតនិងគេតែប៉ុណ្ណោះហើយនៅពេលគេមានអាយុ15ឆ្នាំគេបានចូលរៀននៅវិទ្យាល័យប៉ារបស់គេគឺតែងតែអោយអង្គរក្សតាមយាមនិងមើលការគេរហូតទើបគេគ្មានសេរីភាពនិងគ្មានភាពឯករាជ្យនៅពេលគេមានអាយុ17ឆ្នាំគេបានចូលរៀននៅសកលវិទ្យាល័យដ៏ធំមួយនៅUSAតែពេលនោះគេចាប់ផ្ដើមមានអារម្មណ៍ថាធុញនិងការតាមរបស់អង្គរក្សប៉ាគេគេក៏បានលួចរត់ចេញមករស់នៅខាងក្រៅប្រើជីវិតនៅក្រៅផ្ទះដោយសេរីភាពមិនបាច់ត្រូវមានអង្គរក្សតែការលួចរត់ចេញមកនៅខាងក្រៅផ្ទះរបស់គេធ្វើអោយប៉ាគេភ័យនិងបារម្ភពីគេជាខ្លាំងបានអោយអង្គរក្សតាមរកគេដោយសម្ងាត់បំផុតព្រោះខ្លាចសត្រូវដឹងរយះពេលប្រហែលមួយខែស៊ុននូគេរីករាយនិងការរស់នៅម្នាក់ឯងដោយគ្មានអង្គរក្សនិងគ្មានការតាមសម្លាប់គេរស់នៅនិងរៀនសាលាផ្សេងដោយមិនអោយប៉ាគេដឹងគេចូលរៀនដោយប្រើប្រវត្ថិរូបក្លែងក្លាយលាក់ការគ្រប់យ៉ាងពីគ្រួសារព្រោះខ្លាចសត្រូវប៉ាដឹងនិងតាមសម្លាប់គេទើបគេលាក់ហើយគេក៏ធ្វើការរកលុយខ្លួនឯងតែគេមិនដឹងនោះទេគេមករស់នៅខាងក្រៅបែបនេះបានធ្វើអោយសត្រូវប៉ារបស់គេនិងជាអ្នកចង់សម្លាប់គេមានឪកាសក្នុងការសម្លាប់គេទៅវិញថ្ងៃមួយគេត្រូវបានកូនចៅសត្រូវរបស់ប៉ាគេចាប់ហើយបានយកគេទៅគំរាមប៉ាគេពេលទទួលបានដំណឹងកូនត្រូវគេចាប់បែបនេះលោកគីមបានបញ្ជាកូនចៅជំនិតនិងខ្លាំងៗទាំងអស់ទៅជួយស៊ុននូដោយសារលោកគីមមានអំណាចនិងមានអង្គរក្សច្រើនក៏បានជួយស៊ុននូបានសម្រេចតែស៊ុននូត្រូវរបួសបន្តិចបន្តួចទើបត្រូវបញ្ចូនទៅមន្ទីរពេទ្យលោកគីមបារម្ភជាខ្លាំងពេលស៊ុននូដឹងខ្លួនគេបាននិយាយសុំទោសទៅកាន់ប៉ារបស់គេដែលធ្វើអោយគាត់បារម្ភតែលោកគីមមិនបានស្ដីថាអោយស៊ុននូសូម្បីបន្តិចព្រោះគាត់ស្រលាញ់កូនប្រុសរបស់គាត់ណាស់រំលងបានមួយឆ្នាំស៊ុននូគេក៏បានបញ្ចប់ឆ្នាំទី2គេក៏បានសុំលោកគីមទៅរៀននិងរស់នៅប្រទេសកូរ៉េវិញតែលោកគីមបដិសេធព្រោះគាត់ខ្លាចស៊ុននូមានគ្រោះថ្នាក់តែស៊ុននូអង្វរដោយនិយាយថាគេនឹកប្រទេសកូរ៉េនិងចង់រស់នៅទីនោះទើបលោកគីមព្រមនិងបានអោយអង្គរក្សតាមការពារស៊ុននូទៀតផងតែស៊ុននូបដិសេធព្រោះគេមិនចង់មានមនុស្សតាមការពាររហូតបែបនេះទេហើយគេនិយាយទៀតថាគេអាចការពារខ្លួនឯងបានតែលោកគីមបានបដិសេធជាដាច់ខាតតែការបដិសេធរបស់គាត់ធ្វើអោយស៊ុននូទម្លាក់ទឹកមុខចុះអន់ចិត្តនិងគាត់ជាខ្លាំងលោកគីមពេលឃើញស៊ុននូបែបនេះគាត់មិនសប្បាយចិត្តទើបគាត់ឆ្លើយយល់ព្រមនិងស៊ុននូដោយគាត់ថាគាត់យល់ព្រមតែគាត់និងអោយអង្គរក្សការពារជាសម្ងាត់ហើយពេលទៅឯផ្ទះនៅកូរ៉េគាត់នឹងដាក់អោយមានអង្គរក្សយាមជាប់នៅទីនោះពេលឮបែបនេះស៊ុននូក៏ញញឹមនិងយល់ព្រមហើយអរគុណដល់ប៉ាគេជាខ្លាំងលោកគីមក៏បានបញ្ជូនឈ្មោះគេមកអោយរៀននៅសកលវិទ្យាល័យH.N School នេះឯងថែមទាំងនិយាយប្រាប់អោយលោកនាយកមើលថែអោយបានល្អថែមទៀតផងស៊ុននូគេមកដល់កូរ៉េភ្លាមគេទៅគោរពផ្នូរម្ដាយគេភ្លាមហើយគេមកបានមួយអាទិត្យហើយទើបសកលវិទ្យាល័យនេះចូលកងឆ្នាំថ្មី
Adminគិតថាវាតាប៉ែតិចហើយតែអ្នកទាំងអស់គ្នាទ្រាំអានទៅព្រោះវាជារឿងនៃជីវិតតួឯកយើង😁✌🏻បានចូលសាច់រឿងតវិញ
លោកនាយកដោយឃើញទឹកមុខអង្វរករបស់ស៊ិននូគាត់ក៏មានចិត្តទន់បន្តិចទើបគាត់ឆ្លើយថា"ទេមិនអាចធ្វើបែបនេះបានទេបើប៉ាឯងដឹងយើងយ៉ាប់មិនខាន"(ឯងស្មានតែឆ្លើយOkព្រោះឃើញចិត្តទន់មានណាគាំង🙄)
"បើលោកនាយកមិននិយាយខ្ញុំមិននិយាយគាត់មិចនឹងដឹងទៅណាលោកនាយកណា"ស៊ុននូអង្វរម្ដងទៀតលើកនេះកម្សត់ជាលើកមុន
"បានៗយើងជួយឯងម្ដងចុះ"លោកហ្វាង
"អរគុណលោកនាយកខ្លាំងណាស់"ស៊ុននូ
"តែថាអោយយើងកែដាក់ថាយ៉ាងមិច"លោកហ្វាងសួរទៅស៊ុននូ
"ដាក់ថាខ្ញុំមកពីសាលាជនបទកូនអ្នកជនបទម្នាក់ទៅណាលោកនាយក"ស៊ុននូ
"Okបានតែបើឯងមានរឿងអីឆាប់ប្រាប់យើងណា"លោកហ្វាង
"បាទបានលោកនាយក"ស៊ុននូឆ្លើយទាំងញញឹមស្រស់😊
"បានហើយឯងអាចចេញទៅសាលប្រជុំសិស្សបានហើយ"លោកហ្វាង
"បាទលោកនាយកជម្រាបលាលោកនាយក"ស៊ុននូ
និយាយហើយងើបដើរចេញទៅបាត់ពេលស៊ិននូចេញទៅបាត់លោកហ្វាងក៏និយាយថា
"យើងធ្វើត្រូវឬខុសនេះ"និយាយហើយក៏គ្រវីក្បាលតិចៗកំពុងអង្គុយគិតសុខៗក៏មានសំឡេងគោះទ្វាបន្ទប់ម្ដងទៀត
តុក តុក~~
"ចូលមក"លោកហ្វាង
"សួស្ដីលោកពូ"??
"Ah ជេយ៍ឯងមកដល់ហើយ"លោកហ្វាង
ម្នាក់ដែលហៅលោកហ្វាងថាពូនឹងគឺម្នាក់ក្នុងចំណោមពីរនាក់ដែលដើរមកក្រោយស៊ុននូនៅមុខសាលានោះឯងដែលម្នាក់និងមានឈ្មោះថាផាក ជុងស៊ុងហៅកាត់ជេយ៍គេគឺជាក្មួយរបស់លោកហ្វាងនឹងជាកូនប្រុសតែម្នាក់របស់លោកផាកដែលជាម្ចាស់ផ្សារទំនើបនិងធំជាងគេនៅក្នុងទីក្រុងនេះគេចរិកមិនខុសពីនីគីនិងស៊ុងហ៊ុនទេគេមានអាយុ21ឆ្នាំជាសិស្សដែលទើបផ្ទេរមកពីអូស្រ្តាលីមកជាមួយមិត្តគេម្នាក់ទៀត(កុំច្រឡំថាបងប្អូនស៊ុងហ៊ុនណាមិនមែនទេគ្រាន់តែត្រកូលដូចគ្នា😁)
"បាទលោកពូទើបតែមកដល់មិញនេះឯងតើលោកពូសុខសប្បាយទេ?"ជេយ៍
"ពូសុខសប្បាយទេ"លោកហ្វាង
"បាទអូ!មែនហើយលោកពូនេះមិត្តខ្ញុំ"ជេយ៍ក៏បានបង្ហាញមិត្តគេម្នាក់ទៀតអោយលោកហ្វាងដឹង
"សួស្ដីលោកនាយកហ្វាង"??
"អូ!សួស្ដីឯងគឺ សីុម ជេយ៉ុនមែនទេ"លោកហ្វាង
"បាទលោកហ្វាងគឺខ្ញុំ"ម្នាក់ដែលជាមិត្តនិងជេយ៍គេមានឈ្មោះថាសីុម ជេយ៉ុនហៅកាត់ជេគគេជាកូនប្រុសពៅរបស់លោកសីុមដែលជាម្ចាស់មន្ទីរពេទ្យដ៏ធំមួយនៅប្រទេសកូរ៉េនិងមានសាខានៅអូស្រ្តាលីនឹងUSAផងដែរគេមានអាយុ20ឆ្នាំរៀនឆ្នាំទី3គេមានចរិកស្ងប់ស្ងាត់ជាអ្នករៀនពូកែម្នាក់នឹងជាមនុស្សចិត្តល្អថែមទាំងមានទឹកចិត្តល្អទៀតផងគេគឺមានសម្រស់ស្រស់ស្អាតដូចស្រីបើស្គាល់គេច្បាស់គឺគេរួសរាយនិងគួរស្រលាញ់ណាស់តែគេក៏មានចរិករាងឆ្នាស់ដែលគេក៏ផ្ទេរមកពីអូស្រ្តាលីដូចជេយ៍ដែរ
"ឯងសង្ហារជាងក្នុងរូបដែលជេយ៍ផ្ញើអោយយើងមើលទៅទៀត"លោកហ្វាង
"បាទអរគុណលោកហ្វាង"ជេគ
"ពិតមែនហើយជេយ៍ហេតុអីក៏ឯងមករៀននៅកូរ៉េវិញចឹង"លោកហ្វាង
"គឺមកពីប៉ាម៉ាក់បង្ខំអោយខ្ញុំមកមើលមុខគូដណ្ដឹងខ្ញុំអោយហើយនឹងណាពិសេសនោះគឺមកពីជេគត្រូវប៉ាគេហៅអោយមកកូរ៉េវិញទើបខ្ញុំក៏មកតាមដែល"ជេយ៍
"ហើយឯងស្គាល់គូដណ្ដឹងឯងដែលអត់ហាក៎"លោកហ្វាងក៏សួរបកទៅវិញពេលបានស្ដាប់នូវហេតុផលដែលក្មួយមកកូរ៉េវិញ
"មែនហើយឯងស្គាល់ក៏អត់"ជេគគឺដឹងថាជេយ៍មានគូដណ្ដឹងដែលប៉ាម៉ាក់គេផ្សំផ្គុំអោយតែគេមិនដឹងនោះទេថាគូដណ្ដឹងជេយ៍ឈ្មោះអីរៀនឆ្នាំណានោះ
"ដឹងតើគេមានឈ្មោះថាយ៉ាង ជុងវ៉ុន កូនពៅរបស់ពូយ៉ាងរៀនឆ្នាំទី3ដូចយើងគ្រាន់តែថាគេអត់ស្គាល់ខ្ញុំតែប៉ុណ្ណោះប៉ុន្តែខ្ញុំមករៀននៅទីនេះគេអាចដឹងតែគេមិនស្គាល់ឈ្មោះខ្ញុំនោះទេព្រោះកាលពួកយើងស្គាល់គ្នាដំបូងពួកយើងនៅតូចៗពេកហើយកាលនោះខ្ញុំស្អប់គេណាស់តែខ្ញុំស្គាល់តែឈ្មោះទេមុខស្គាល់តែពីក្មេងបើពេលធំអត់ស្គាល់ទេ"ជេយ៍
"ពុទ្ធោឯងឃើញរៀបរាប់ឡើងជឿជាក់ចុងបញ្ចប់អត់ស្គាល់មុខគេ"ជេគនិយាយទៅមិត្តទាំងធ្វើមុខហួសចិត្តនិងមិត្តគេជាខ្លាំង🙄(កុំថាតែជេគគាំងadminក៏គាំងដែរ)
"អើបើយើងស្គាល់តែឈ្មោះមែន"ជេយ៍
"លើកក្រោយបើស្គាល់តែឈ្មោះគេទេមិនបាច់និយាយជឿជាក់យ៉ាងនេះទេ"ជេគ
"បានហើយពួកឯងទាំងពីរឈប់ប្រកែកគ្នាទៅ"លោកហ្វាង
"បើពួកឯងចង់ស្គាល់មុខគេមកចេញទៅសាលប្រជុំសិស្សជាមួយយើងពួកឯងនឹងបានស្គាល់គេហើយយើងនិងណែនាំពួកឯងទាំងពីរដល់សិស្សដទៃមកៗ"លោកហ្វាងនិយាយហើយក៏បានដើរចេញទៅមុនពួកគេបាត់ទៅហើយពីរនាក់មិត្តគេនឹងក៏បានដើរទៅតាមពីក្រោយលោកហ្វាងដូចគ្នា

ចម្លើយដឹងហើយគូរដណ្ដឹងជុងវ៉ុនគឺពូជេយ៍យើងនឹងអបអរអ្នកទាយត្រូវ😊
To be.....................ជួបគ្នាភាគក្រោយណា✌🏻💙
Adminសូមអរគុណដល់អ្នកដែលបានចូលអាននិងចូលVoteអរគុណធំៗអរគុណចេញពីចិត្ត🌷💙ភាគនេះរៀងវ៉ល់ៗតិចហើយតែសង្ឃឹមថាreaderនិងពេញចិត្តហើយអានអោយចប់ណាភាគក្រោយreaderនិងបានជួបតួឈ្នានីសហើយកំប្លែងមិនដូចភាគនេះទេហើយadminសុំទោសដែលចេញយូរៗអានហើយសូមជួយVoteភាគនេះនិងCmtពីចំណុចខ្វះខាតនិងចំណុចមិនពេញចិត្តផងចាំadminកែសម្រួលស្រលាញ់readerខ្លាំងៗ🤗💙
bye bye.........................👋🏻

Love/ក្ដីស្រឡាញ់(ផ្អាកសរសេរ)Where stories live. Discover now