Story

30 2 0
                                    

"មី​នាង​អ្ហា​!​ ដក​ដង្ហើម​យឺត​ៗ​!​ យឺត​ៗ​... មួយ​ ពីរ​... មួយ​ ពីរ​... ហ្វូ..." ខ្ញុំ​ឮ​សំឡេង​របស់​គាត់​ មុន​នឹង​ប្រអប់​ដៃ​ដ៏​គ្រើម​របស់​គាត់​មក​អង្អែល​ថ្ងាស់​ខ្ញុំ​ថ្នម​ៗ​។​ "មើល​មុខ​អញ​ណា​ ហើយ​ទ្រាំ​" គាត់​បន្ថែម ក្រោយ​ទាញ​ត្របក​ភ្នែក​​ខាង​ឆ្វេង​របស់​ខ្ញុំ​ចេញ​ពី​គ្នា​។​

"Breath, girl! Breath! Foo... Foo" I heard her voice and felt her breathe before a rough surface gently caressed my forehead. "Look at me! Stay calm..." she added after forcing my left eyelids open.

"អត់​អី​ទេ​យាយ​ ខ្ញុំ​ធ្លាប់​ពី​មុន​ហើយ​ គ្រាន់​តែ​វា​... អា!" ដៃ​របស់​ខ្ញុំ​ដែល​ច្របាច់​ដៃ​របស់​គាត់​ថ្នម​ៗ​ច្រឡំ​ចាប់​ក្តោប​គាត់​ដោយ​ក្រចក​ ធ្វើ​ឲ​គាត់​ត្រូវ​ភ្ញាក់​រលាស់​ចេញ​។​

"It's okay. I have done this before, it's just..." trying to hold in the pain, I accidentally gripped onto her with my nails, making her jump.

"អឺ​ៗ​ ទោះ​ហ្អែង​ធ្លាប់​ផើម​ប៉ុន្មាន​ដង​ ពោះ​ធំ​ប៉ុន​ពាង​ចឹង​ដឹង​ពិបាក​កើត​ហើយ​" ស្តាប់​ទៅ​គាត់​ប្រហែល​ជា​មិន​បាន​ខឹង​នឹង​ខ្ញុំ​ដែល​ខ្វាច​គាត់​នោះ​ទេ​។​

"Okay, okay. No matter how many times you have gone through it-" I think she isn't mad at me. I think.

"កូន​នេះ​ថ្លោស​ម៉ែ​អា​ថ្លោស​ហើយ​អ្ហា​ បើ​ពោះ​ធំ​ចឹង​" ស្នាម​ញញឺម​របស់​គាត់​គឺ​ដូច​ជា​ព្រះ​អាទិត្យ​រះ​នៅ​លើ​ភ្នំ ហើយ​ភ្នំ​នោះ​​ជា​ពោះ​របស់​ខ្ញុំ​។

"...this baby is big as fuck, but we'll get through it, dear" her smile was like a warm sunshine above my mountain of stomach. I tried to hold my laughter among the pain while thinking about that interpretation.

សំឡេង​ស្រែក​ចេញ​ពី​មាត់​ខ្ញុំ​សឹង​តែ​ពន្លិច​ពាក្យ​បន់​ស្រន់​នៅ​ក្នុង​ចិត្ត​ សូម​ឲ​បារមី​ខ្លាំង​ក្លា​ទាំង​ឡាយ​ការ​ពារ​អ្វី​ដែល​គាត់​នឹង​ឃើញ​ចេញ​ពី​ផ្ទៃ​របស់​ខ្ញុំ​។

My scream almost drowned the prayers in my head, begging that he would spare her.

"អូ​ ចេញ​ក្បាល​មោរ​ហើយ​។" បង​កុំ​ធ្វើ​បាប​គាត់​អី​ៗៗៗ....

"Oh, it's head is coming out." Please don't hurt her, please don't hurt her...

"ហើយ​មាន​សក់​ទៀត" ​ខ្ញុំ​បិទ​ភ្នែក​មិន​ចង់​ឃើញ​អ្វី​ដែល​នឹង​កើត​ឡើង​។​

"It has hair already" my eyes tight shut, waiting for the inevitable.

លោក​យាយ​ស្រែក​ឮ​ជាង​ខ្ញុំ​ដែល​បញ្ចប់​ដោយ​សំឡេង​ដូច​ទម្ងន់​មនុស្ស​ធ្លាក់​មក​លើ​ដី​​​។​

វដ្ត​នៃ​ស្នេហ៍​យើង​ - Cycle of LoveWhere stories live. Discover now