"មីនាងអ្ហា! ដកដង្ហើមយឺតៗ! យឺតៗ... មួយ ពីរ... មួយ ពីរ... ហ្វូ..." ខ្ញុំឮសំឡេងរបស់គាត់ មុននឹងប្រអប់ដៃដ៏គ្រើមរបស់គាត់មកអង្អែលថ្ងាស់ខ្ញុំថ្នមៗ។ "មើលមុខអញណា ហើយទ្រាំ" គាត់បន្ថែម ក្រោយទាញត្របកភ្នែកខាងឆ្វេងរបស់ខ្ញុំចេញពីគ្នា។
"Breath, girl! Breath! Foo... Foo" I heard her voice and felt her breathe before a rough surface gently caressed my forehead. "Look at me! Stay calm..." she added after forcing my left eyelids open.
"អត់អីទេយាយ ខ្ញុំធ្លាប់ពីមុនហើយ គ្រាន់តែវា... អា!" ដៃរបស់ខ្ញុំដែលច្របាច់ដៃរបស់គាត់ថ្នមៗច្រឡំចាប់ក្តោបគាត់ដោយក្រចក ធ្វើឲគាត់ត្រូវភ្ញាក់រលាស់ចេញ។
"It's okay. I have done this before, it's just..." trying to hold in the pain, I accidentally gripped onto her with my nails, making her jump.
"អឺៗ ទោះហ្អែងធ្លាប់ផើមប៉ុន្មានដង ពោះធំប៉ុនពាងចឹងដឹងពិបាកកើតហើយ" ស្តាប់ទៅគាត់ប្រហែលជាមិនបានខឹងនឹងខ្ញុំដែលខ្វាចគាត់នោះទេ។
"Okay, okay. No matter how many times you have gone through it-" I think she isn't mad at me. I think.
"កូននេះថ្លោសម៉ែអាថ្លោសហើយអ្ហា បើពោះធំចឹង" ស្នាមញញឺមរបស់គាត់គឺដូចជាព្រះអាទិត្យរះនៅលើភ្នំ ហើយភ្នំនោះជាពោះរបស់ខ្ញុំ។
"...this baby is big as fuck, but we'll get through it, dear" her smile was like a warm sunshine above my mountain of stomach. I tried to hold my laughter among the pain while thinking about that interpretation.
សំឡេងស្រែកចេញពីមាត់ខ្ញុំសឹងតែពន្លិចពាក្យបន់ស្រន់នៅក្នុងចិត្ត សូមឲបារមីខ្លាំងក្លាទាំងឡាយការពារអ្វីដែលគាត់នឹងឃើញចេញពីផ្ទៃរបស់ខ្ញុំ។
My scream almost drowned the prayers in my head, begging that he would spare her.
"អូ ចេញក្បាលមោរហើយ។" បងកុំធ្វើបាបគាត់អីៗៗៗ....
"Oh, it's head is coming out." Please don't hurt her, please don't hurt her...
"ហើយមានសក់ទៀត" ខ្ញុំបិទភ្នែកមិនចង់ឃើញអ្វីដែលនឹងកើតឡើង។
"It has hair already" my eyes tight shut, waiting for the inevitable.
លោកយាយស្រែកឮជាងខ្ញុំដែលបញ្ចប់ដោយសំឡេងដូចទម្ងន់មនុស្សធ្លាក់មកលើដី។
YOU ARE READING
វដ្តនៃស្នេហ៍យើង - Cycle of Love
Romanceតាមដានផ្នែកតូចមួយនៃជីវិតរបស់នារីម្នាក់ដែលមានសង្សាររបស់គាត់ជាមនុស្សមានជីវិតអមតៈ A glimpse into the life of a woman who chose to give up her life and lived with her immortal boyfriend. Language/ភាសា៖ English/Khmer ----------- This...