ភាគទី១ 💜ក្មេងឈ្លើយ💜

195 10 1
                                    

#សូមអានដោយក្ដីរីករាយ💕

ពេលព្រឹកព្រះអាទិត្យរះបញ្ចេញរស្មីមកលើផែនដីបង្ហាញឲ្យឃើញផ្ទះតូចមួយនៅក្នុងទីក្រុងសេអ៊ូលដែលមានកម្លោះតូចម្នាក់កំពុងតែរៀបចំអាហារពេលព្រឹកមើលទៅគេដូចជាប៉ិនប្រសព្វខ្លាំងមែនទែន។ នាយគឺមានឈ្មោះថា ថេយ៉ុង មានអាយុ19ឆ្នាំជាសិស្សឆ្នាំទី3រាងតូចច្រឡឹងមុខសរស្អាតដូចជាមនុស្សស្រី សព្វថ្ងៃរស់នៅជាមួយម្ដាយ។បើនិយាយពីចរិកវិញគឺឆ្នាស់ឆ្នើមចំពោះអ្នកដែលប្រហាក់ប្រហែលគេនិងទន់ភ្លន់ចំពោះអ្នកដែលមានអាយុប្រហាក់ប្រហែលម្ដាយរបស់គេហើយអ្នកណាដែលល្អជាមួយគេគេក៏ល្អទៅវិញអាក្រក់មកគេក៏អាក្រក់ទៅវិញ។
រៀបចំរួចរាល់អស់ហើយគេក៏លើកយកទៅឲ្យម្ដាយរបស់គេឯក្នុងបន្ទប់។
"ម៉ាក់ញ៉ាំអាហារពេលព្រឹក"ដាក់អាហារលើតុរួចពោលពាក្យទៅកាន់អ្នកដែលកំពុងគេងនៅគ្រែ។
"ហឹម~ថេយ៍!មិនទាន់ទៅរៀនទៀតហ៌កូន?"គាត់និយាយទៅកាន់កូនគាត់ ថ្មើរនេះហើយនៅមិនទាន់ទៅរៀនទៀត។
"នៅទេបន្តិចទៀតទើបកូនទៅ ម៉ាក់ញ៉ាំអាហារពេលព្រឹកសិនទៅនឹងអាលបានលេបថ្នាំ"និយាយទាំងត្រកងអ្នកជាម្ដាយឲ្យឡើងអង្គុយព្រមទាំងហុចចានបរបរឲ្យទៅគាត់ញ៉ាំ។
"ម៉ាក់នាំទុក្ខដល់កូនហើយ"និយាយទាំងទម្លាក់ទឹកមុខចុះ។
"នាំទុក្ខអីទៅម៉ាក់ កូនជាកូនម៉ាក់ណាមិនមែនជាអ្នកដទៃឯណា"
"បានហើយកូនទៅរៀនចុះម៉ាក់លែងអីហើយ"
"ម៉ាក់ប្រកដទេ?បើម៉ាក់មិនស្រួលត្រង់ណាអាចប្រាប់កូនបានណា!"
"ម៉ាក់មិនអីពិតមែនលេបថ្នាំហើយគឺអស់អីហើយ កូនឆាប់ទៅចុះ"
"បាទម៉ាក់បើអញ្ចឹងកូនជម្រាបលាម៉ាក់ទៅរៀនសិនហើយ "
"ហឹម~ទៅចុះ" គាត់និយាយហើយថេយ៉ុងក៏ដើរចេញទៅ។
"ឲ្យម៉ាក់សុំទោសផងណាថេយ៍ដែលឲ្យកូនមកលំបាកជាមួយម៉ាក់បែបនេះ តែម៉ាក់ពិតជាគ្មានជម្រើសពិតមែន"ថេយ៉ុងចេញទៅបាត់គាត់ក៏សម្លឹងទៅកាន់ទ្វារព្រមទាំងនិយាយតិចៗទាំងទឹកមុខស្រងូតស្រង៉ាត់។

ក្រឡេកមកមើលថេយ៉ុងឯណេះវិញកំពុងតែដើរទៅសាលាតែម្នាក់ឯងលុះដើរបានបន្តិចគេក៏បានជួបនឹងមិត្តភកិ្តរបស់គេកំពុងតែវាយគ្នាជាមួយនឹងក្មេងស្ទាវមួយក្រុម(វាយគ្នាទាំងព្រឹកម៉ងន៌><)
"ប៉ូលីសមក!មានប៉ូលីសមកហើយ!"ឃើញបែបនេះថេយ៉ុងក៏ស្រែកឡើងធ្វើឲ្យក្មេងស្ទាវទាំងនោះនាំគ្នារត់បាតជើងសរព្រាត។

រឿង 💜ថ្នមស្នេហ៍ក្មេងឆ្នាស់💜Where stories live. Discover now