ភាគទី2💜ថ្ងៃនេះថ្ងៃស៊យមែនទេ💜

99 6 2
                                    

បន្ទាប់ពីចេញពីម៉ាតមករាងតូចទាំងពីរក៏មកសាលារៀនតែក៏ត្រូវឈប់នៅមុខសាលាព្រោះតែរបងសាលាបានបិទបាត់ទៅហើយ។
"ហ៊ឺយ~របងបិទបាត់ហើយធ្វើម៉ិចទៅកាថេយ៌?"ជីមីននិយាយទាំងមុខស្អុយប៉ែ។
"មានធ្វើយ៉ាងម៉ិចគឺផ្លោះហ្នឹងហើយ!"និយាយហើយក៏ដើរទៅជិតជញ្ជាំងរបងសាលាដើម្បីផ្លោះ។
"អេអាស្វាចាំយើងផង"

<ដឹប~>សំឡេងមនុស្សធ្លាក់មកលើដី🌚

"ហ៊ឺយអាតៃហោងណាមកបិទរបងសាលាថ្មើហ្នឹងទៅនាក?មិនចេះមើលពេលមើលវេលាសោះ!"មកដល់ខាងសាលាក្នុងជីមីនក៏និយាយឡើង។
"គឺខ្ញុំបាទតើមានបញ្ហាអ្វីដែរទេ?"
"អឹស~លោក.លោកនាយក"រាងតូចទាំងពីរនិយាយឡើងព្រមគ្នា។
"មែនគឺយើង យ៉ាងម៉ិចចង់ឲ្យយើងស្លាប់តៃហោងណាស់មែនទេទើបដាក់ទំនាយយើងបែបនេះ?"គាត់ដើរមកទាញស្លឹកត្រចៀករាងតូចទាំងពីរធ្វើឲ្យពួកគេឈឺចាប់ជាខ្លាំង។
"អូយលោកនាយកឈឺ!"សំឡេងរបស់រាងតូចទាំងពីរលាន់លឺពេញសាលារៀនពេលដែលត្រូវលោកនាយកចាប់ទាញត្រចៀកអូសចូលការិយាល័យ។

/ក្នុងការិយាល័យ/

"អូយលោកពូឈប់ទាញទៀតទៅដាច់ស្លឹកត្រចៀកខ្ញុំឥឡូវហើយ"ជីមីននិយាយទៅកាន់លោកនាយក។
"នៅដឹងថាយើងជាពូទៀតហ៌ មុននេះអ្នកណាទៅដែលដាក់ទំនាយឲ្យយើងស្លាប់តៃហោងនោះ?"គាត់ប្រលែងដៃពីរាងតូចទាំងពីររួចទៅអង្គុយនៅលើកៅអីរបស់គាត់។
"ហូយលោកពូ....គឺខ្ញុំមិនដឹងតើបើខ្ញុំដឹងថាលោកពូជាអ្នកបិទខ្ញុំមិនជេឡើយ"ជីមីននិយាយទាំងដៃនៅអង្អែលត្រចៀកព្រោះឈឺមិនទាន់បាត់ឡើយ។(ជីមីនហៅលោកនាយកថាពូព្រោះលោកនាយកគឺជាប្អូនប្រុសបង្កើតរបស់ម៉ាក់ជីមីន)
"ចុះអ្នកណាជាអ្នកផ្ដើមគំនិតផ្លោះរបង?"
"គឺខ្ញុំ"ថេយ៉ុងនិយាយទាំងញញឹមមិនសូវសម
"ហ៊ឹមបានហើយយើងសម្រេចថានឹងដាក់ពិន័យឲ្យពួកឯងទៅលាងបន្ទប់ទឹកនៅក្នុងអគារដែលពួកឯងរៀនទៅចុះ"លោកនាយក
"ថាម៉េចលាងបន្ទប់ទឹក?"រាងតូចទាំងពីរស្រែកព្រមគ្នា និយាយថាម៉េចនេះត្រូវលាងបន្ទប់ទឹកមែនទេ?
"មែនហើយគឺលាងបន្ទប់ទឹក លាងនៅក្នុងអគារពួកឯងរៀនហើយត្រូវលាងគ្រប់ជាន់ទាំងអស់''លោនាយក
"គ្រប់ជាន់?"ថេយ៌,ជីមីន
"មែនគ្រប់ជាន់"
"ហូយលោកនាយកពួកយើងធ្វើខុសតិចតួចសោះហ្នឹងលាងតែមួយបន្ទប់បានហើយ"ថេយ៌
"មែនហើយលោកពូ....ពួកយើងធ្វើខុសតែតិចហ្នឹងយ៉ាងណាក៏យល់ដល់សាច់ញាតិឯងផងណាលោកពូ"ជីមីន
"តិចតួចហ្អេស?ពួកឯងបានធ្វើខុសវិន័យរបស់សាលា ពួកឯងមករៀនយឺត ផ្លោះរបងដោយគ្មានការអនុញាតិថែមទាំងជេយើងដែលត្រូវជានាយកសាលាទៀត នេះតិចហ្អេស?សំណាងហើយដែលយើងមិនឲ្យសម្អាតបន្ទប់ទឹកគ្រប់អគារនោះ"លឺរាងតូចទាំងពីររកឡេះប្រកែកលោកនាយកក៏រះឡើងមួយខ្សែរ ធ្វើខុសប៉ុណ្ណឹងហើយនៅតិចទៀតឬ?ដាក់ពិន័យប៉ុណ្ណឹងចាត់ទុកថាយោគយល់ណាស់ទៅហើយ។
"តែលោកនាយកពួកយើងទើបតែធ្វើម្ដងហ្នឹង"ថេយ៌
"ចង់សម្អាតបន្ទប់ទឹកឬក៏រត់ស្រែកមួយម៉ោង?"លោកនាយក
"ក៏បានយ៉ាងណាក៏គ្រាន់បើជាងរត់ផងស្រែកផងដូចមនុស្សឆ្កួតដែរ"ថេយ៌
"មែនហើយ ណាមួយមេឃក៏ក្ដៅទៀតស្រួលមិនស្រួលចូលពេទ្យមុនដល់ម៉ោងមិនខាន"ជីមីន
"ពួកយើងទៅសិនហើយ"ជីមីន,ថេយ៌និយាយហើយក៏ចេញទៅទទួលពិន័យ។

រឿង 💜ថ្នមស្នេហ៍ក្មេងឆ្នាស់💜Where stories live. Discover now