Ep04:ជា...ជាគេ?

591 91 8
                                    


  ក្រោយការរៀនបានបញ្ចប់ជីមីន ថេយ៉ុងព្រមជាមួយឆេវ៉ុនក៏នាំគ្នារៀបកាតាបដើម្បីទៅចាប់កៅអីតុមុខតែថាមើលទៅពិបាកបន្តិចហើយគ្រាន់តែចេញពីអគារសិក្សាមកសិស្សសាលានាំគ្នារត់ទៅព្រោងព្រៀតទាំងប្រុសទាំងស្រីដូចស្រមោចយ៉ាងចឹង។
   "បានមើលឬអត់ទេ?"ជីមីននិយាយទាំងទឹកមុខស្រពោនរាងអស់សង្ឃឹមគ្រាន់តែឃើញក៏ដឹងប្រាកដជាគ្មានកន្លែងអង្គុយ
  "កុំនិយាយច្រើនអីឆាប់ទៅអស់យ៉ាងក៏បានឈរមើលដែរទៅឈរជិតកន្លែងរបាំងទៅស្រួលមើលទោះវារាងគ្រោះថ្នាក់រឿងគ្រាប់បាល់តែមិនអីទេ"
ឆេវ៉ុនងាកមកនិយាយជាមួយមិត្តថ្មីទាំងពីរពេលនេះនាងនិយាយច្រើនណាស់មើលក៏ដឹងថានាងក៏ក្រាស់ពួកសិស្សច្បងទាំងនោះដែរ
    "មែនហើយកន្លែងរបាំង!ឈរចំហៀងគឺមានសុវត្ថិភាព"ជីមីនងក់ក្បាលនឹកស្រម៉ៃពីតារាងបាល់បោះដែលនឹងត្រូវប្រកួតអង្គុយចំហៀងច្បាស់ជាមិនអីទេប៉ុន្តែខ្លាចតែគេមិនអោយអង្គុយ
   "យើងទៅធ្វើអ្នករាំទៅ?"ជាអ្នករាំដែលគ្រវីព្រុយៗពណ៌តំណាងក្រុមនោះអីដូចជាការលើកទឹកចិត្ត។ឆេវ៉ុនផ្តល់យោបល់និយាយរួមគេនិងជីមីនត្រូវគ្នាណាស់អត់តែថេយ៉ុងទេស្តាប់គេមិនសូវជាយល់ព្រោះថាគេមិនសូវជាស្គាល់អ្វីអស់នឹងឡើយ។
   "មែនហើយៗឯងឆ្លាតណាស់ឆេវ៉ុនតោះ"និ-
យាយហើយក៏នាំគ្នាទៅដោយជីមីននិងឆេវ៉ុនចាប់អូសដៃថេយ៉ុងទៅតែម្តងស្លាប់ហើយមើលមិត្តគេចុះ
 
    +តារាងបាល់បោះ
 
    គ្រាន់តែមកដល់តារាងមនុស្សកកកុញតែម្តងសំណាងទីលានសាលាគឺធំទូលាយប៉ុន្តែមើលទៅវារាងចង្អៀតដែរហើយ។អ្នកទាំងបីនាំគ្នាប្រជ្រៀតគេ
ដើម្បីបានចូលទៅក្នុងនឹងគេទម្រាំចូលមកដល់ឆ្លងកាត់ទាំងខ្លួនទាំងក្លៀកចង់សន្លប់🗿
     "ហឺយ....ហើយពួកឯងក៏តស៊ូម្ល៉េះ?មើលទៅគ្មានអីសប្បាយផងមនុស្សច្រើនគួរអោយធុញ"ថេយ៉ុងច្រត់ចង្កេះដកដង្ហើមញាប់និយាយដាក់មិត្តទាំងពីរមិនដឹងជាល្អត្រង់ណាទេហប់សឹងស្លាប់
    "ឯងមិនចាប់អារម្មណ៍មិននឹងដូចពួកយើងទៅយើងមកមើលរបស់ល្អបន្តិចទៀតបានឃើញហើយ"ឆេវ៉ុនអោនខ្សឹបរួចក៏ងើបមកវិញរៀបសក់អោយស្អាតត្រឹមត្រូវ។គេស្មានតែក្រោមគ្មានមនុស្សលោកអើយសុទ្ធតែអ្នកអង្គុយក៏មានអ្នករាំស្រាប់ក្នុងនោះក៏មានអ្នកដែលប៊ូលីគេដែរ។អ្នករាំមានស្រីឆ្នាំទី1 2 ទី3ដោយសារតែអ្នកមកមុនបានមុនរបស់គ្រវីនោះមានតែប៉ុន្មានប៉ុណ្ណោះ។ឆេវ៉ុនពេបមាត់ចុងក្រោយអត់ដដែលមានតែឈរមើលនឹងឯងតែយ៉ាងណាក៏ជិតដែរឃើញមុខច្បាស់ៗនាងប្រាកដជាហ៊ោអោយផ្អើលមិនខាន។

You've reached the end of published parts.

⏰ Last updated: Feb 23, 2023 ⏰

Add this story to your Library to get notified about new parts!

✫សិស្សច្បងGangster✫Where stories live. Discover now