@ផ្ដើមសាច់រឿង
គីម ថេហ្យុងជាក្មេងប្រុសម្នាក់មានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់សឹងតែស្អាតជាងមនុស្សស្រីមួយចំនួនទៀតផងគេមានអាយុ18ឆ្នាំជាសិស្សថ្នាក់ទី12នាយក៏មានមិត្តភក្តិជិតស្និទ្ធិម្នាក់ផងដែរដែលមានឈ្មោះថាផាកជីមីនជាក្មេងប្រុសស្រស់ស្អាតមិនចាញ់រាងតូចថេហ្យុងនោះទេពួកគេទាំងពីរៀនថ្នាក់ជាមួយគ្នាថែមទាំងមានចរឹកកាចឆ្នាស់ដូចគ្នាទៀតផង។
<នែ៎អាស្វាឯងមានដឹងទេថាតួឯកប្រុសក្នុងសៀវភៅMangaដែលគេទើបនឹងចេញថ្មីនោះសង្ហារខ្លាំងណាស់ណា៎>ជីមីននិយាយទៅកាន់មិត្តសម្លាញ់របស់គេដែលកំពុងតែអង្គុយនៅមុខកុំព្យូទ័រដៃចុចញាប់ស្មេរមិនដឹងជាកំពុងស្វែងរកអ្វីមិនដឹងទេទាំងទឹកមុខញញឹមបិទមាត់មិនជិតសោះ។ថ្ងៃនេះជាថ្ងៃសម្រាក់រាងតូចទាំងពីមិនបានទៅរៀននោះទេទើបនាយតូចជីមីនមកលេងផ្ទះរបស់ថេហ្យុង ថេហ្យុងគេរស់នៅតែម្នាក់ឯងក្នុងផ្ទះតូចល្មមព្រោះប៉ាម៉ាក់របស់នាយតូចរស់នៅក្រៅប្រទេស។
<ហ៊ឺយ..ឯងនេះមួយថ្ងៃៗគិតតែពីសៀវភៅរឿងនឹងទៅឯងមិនគិតមើលមេរៀនត្រៀមប្រឡងឆ្នាំនឹងទេហែស៎>ថេហ្យុងនាយនិយាយតែមាត់ទេឯភ្នែកវិញនៅសម្លឹងមើលអេក្រង់laptopមិនព្រិចសោះ
<នេះឯងកុំចេះតែថានោះយើងរៀនមិនអន់ទេពេលប្រឡងយើងចេះគ្រប់សំណួរទាំងអស់សោះ..>ជីមីននិយាយប្រកែកទៅកាន់កំពូលមិត្តទាំងទឹកមុខគួរអោយចង់ចាប់ក្រញិច។
<អឺអឺ...យើងនិយាយលេងតើ..ហុើយអាតុញឯងមើលនេះចុះសិស្សច្បងស៊ូហ្គាfollowអាខោនអាយជីយើង!!>ថេហ្យុងនិយាយទាំងទឹកមុខរំភើបស្ទើតែធ្វើអោយគេស្រែកបែកផ្ទះទៅហើយព្រោះបានប្រុសស្អាតចុចfollowអាខោនអាយជីរបស់គេដែលម្នាក់នៅគឺមីន យ៉ុនហ្គីដែលមានឈ្មោះហៅក្រៅថាស៊ូហ្គាគេជាសិស្សឆ្នាំទី1នៅសាលាដែលនាយតូចទាំងពីររផនស៊ូហ្គាជាសិស្សល្បីប្រចាំសាលាខាងលេងបាល់បោះគេថែមទាំងជាសិស្សប្រុសស្អាតប្រចាំសាលាទៀតផងដែលមានសិស្សស្រីៗជាច្រើនបានធ្លាក់ក្នុងអន្លង់ស្នេហ៍គេរួមទាំងនាយតូចថេហ្យុងដែរ...។
![](https://img.wattpad.com/cover/335417692-288-k629881.jpg)