ពេលព្រឹកប្រលោមពន្លឺព្រះអាទិត្យក៏បានជះពន្លឺមកព្រៀងៗ អោយយេីងឃេីញមនុស្សពីនាក់កំពុងតែគេងអោបគ្នាយ៉ាងមានក្ដីសុខ
Jungkook:“ហឹម....”នាយក្រាស់ប្រាស់ខ្លួនតិចៗ លេីកដៃមកបាំងភ្នែក មិនអោយត្រូវពន្លឺព្រះអាទិត្យដែលជះមកតាមកញ្ចក់បង្អូច នាយប្រុងនិងងេីបចុះពីលេីគ្រែទៅហេីយតែក៏ចាប់អាម្មណ៍និងរាងតូចដែលកំពុងតែគេងអោបនាយលង់លក់យ៉ាងមានក្ដីសុខ។
«គួរអោយស្រលាញ់ណាស់ ហឹស..» នាយលេីកដៃអង្អែលថ្ពាល់រាងតូចទាំងញញឹម នាយងេីបខ្លួនចេញតិចៗព្រោះខ្លាចរាងតូចភ្ញាក់ រួចចូលទៅបន្ទប់ទឹកសម្អាតខ្លួនហេីយចុះទៅក្រោមដេីម្បីធ្វេីអីអោយរាងតូចញុាំពេលគេភ្ញាក់មក។
បន្តិចក្រោយមករាងតូចក៏ភ្ញាក់ មកតែមិនឃេីញរាងក្រាស់ ក៏ប្រញាប់ចូលបន្ទប់ទឹកសម្អាតខ្លួនរួចចុះទៅក្រោមមេីលនាយ ។ នាយក្រាស់កំពុងតែលេីកម្ហូបដាក់និងតុក្រលែកភ្នែកទៅឃេីញរាងតូចចុះមកនាយក៏ប្រញាប់រត់ទៅគ្រារាងតូចទាំងបារម្ភ ។
Jungkook:“ថេយ៍...អ្នកណាអោយអូនចុះមកបែបនេះ ហាស...នេះបេីមានគ្រោះថ្នាក់អូនគិតយ៉ាងមិចទៅ មិចក៏មិនហៅបងហឹម..” នាយស្ទុះទៅចាប់រាងតូចព្រោះខ្លាចគេរអិលជេីងធ្លាក់ មេីលចុះពោះធំកូនកេីយស្អែក ខានស្អែកហេីយបែជាមកចុះជណ្ដេីធ្វេីប្រងេីយបែបនេះទៅវិញ ។
Taehyung:“គឺ...អូនមិនចង់រំខានបងនិងណា..”ពេបមាត់តិចៗដាក់អ្នកជាប្ដីកុំអោយនាយស្ដីបន្ទោសអោយខ្លួនទៀត។
Jungkook:“ហេតុអីក៏ថារំខាន នេះបងជាប្ដីអូនណា..ឬអូនមិនចាប់ទុកបងជាប្ដីទេ ?” ជាប្ដីប្រពន្ធមានរឿងអីដែលថារំខាននោះ ។
Taehyung:“ ទេ...មិនមែនបែបនិងទេ ” ក្រវីក្បាលរតតាក់បដិសេដថាមិនមែនបែបនិងទេ ។
Jungkook:“.......”ស្ងាត់
Taehyung:“ ហុឹកៗ...”
Jungkook:“មិចក៏អូនយំ ?” នាយប្រញាប់ទាញរាងតូចមកមេីលទាំងបារម្ភមិចក៏សុខៗយំបែបនេះឬមួយក៏ឈឺពោះ
Taehyung:“អូន សូមទោសលោកប្ដី ហុឹកៗ..លេីកក្រោយអូនលែងធ្វេីបែបនេះទៀតហេីយ ហុឹកៗ..” គ្រាន់តែឮរាងតូចនិយាយបែបនេះភ្លាមនាយចង់តែរត់ទៅបោកក្បាលនិងពួកអោយងាប់ទេ ។
YOU ARE READING
🔥លោកប្ដីវ័យក្មេង🐰(ចប់)
Short StoryTaeyung:"នេះខ្ញុំមិនដឹងថាកំពុងតែមានប្ដីឬក៏មានកូនអោយប្រាកដនោះទេ...." Jungkook:"ម៉ែ...កូនទៅរៀនហេីយ..."..