ភាគទី1: ជួបគ្នាលើកដំបូង
វិទ្យាល័យឆុនរីនហាយស្គូលជាសាលារៀនល្បីមួយដែលសូម្បីទៅដោយសុទ្ធតែអ្នកមានជាពិសេសគឺតារាkpopតែម្ដង
ទីធ្លាសាលា
" អេ..ឈីងស៊ូចាំផង " បុរសមាឌតូចម្នាក់ក៏ស្រែកហៅនារីម្នាក់ឲ្យឈប់
" ជីមីន... " ឈីងស៊ូក៏រត់ទៅអោបបុរសនោះភ្លាមតែម្ដង
" អីយ៉ានឹកខ្លាំងណាស់នៅទីនេះយ៉ាងមិចដែរ " ជីមីនក៏សួរនាងបណ្ដើរដើរទៅថ្នាក់បណ្ដើរ
" មានអីទេធម្មតាចុះឯងយ៉ាងមិចដែរនៅក្នុងក្រុមមានប្រុសស្អាតច្រើនអត់ " ឈីងស៊ូក៏សួរទៅជីមីនទាំងញញឹមពព្រាយ
" ឯងនេះរកតែប្រុសស្អាតចុះសង្ហារពិតយើងយកអត់ចុះមែនហើយឯណាមីនស៊ូ?? " ជីមីនក៏សួរឡើងទាំងដាក់ដៃត្រង់ចង្ការទាំងជឿជាក់
" អ៊ែកខ្ពើមខ្លាំងណាស់ហិហិ " ឈីងស៊ូធ្វើជាក្អូតរួចក៏រត់យ៉ាងលឿនព្រោះជីមីនបានដេញវាយនាងហើយ
" កុំរត់ឈីងស៊ូនាងមិត្តឡប់ថ្ងៃនេះយើងនឹងវាយឯងឲ្យបាន " ជីមីនក៏រត់ដេញឈីងស៊ូពេញទីធ្លាសាលាធ្វើឲ្យអ្នកនៅក្នុងសាលាមើលមកពួកគេទាំងពីរព្រៀត
ថ្នាក់ទី11A
នៅក្នុងថ្នាក់ពេលនេះមិនមានសិស្សច្រើនឡើយតែមានសិស្សស្រីម្នាក់សក់ខ្មៅរលោងប្រាស់ស្មាទម្រង់មុខប៉ោងៗអង្គុយអានសៀវភៅនៅនឹងតុរបស់នាង
" អា៎..ចាប់គេមិនបានហា៎ " ភ្លាមនោះឈីងស៊ូនិងជីមីនក៏រត់ចូលមកក្នុងថ្នាក់ទាំងជីមីននៅដេញនាងដដែល
" ឆាប់ឈប់ភ្លាមឲ្យយើងវាយភ្លាមណាឈីងស៊ូ " ជីមីនក៏ស្រែកប្រាប់ឈីងស៊ូដែលនៅម្ខាងទៀតនៃតុរៀន
" អត់ចង់អ្នកណាឈប់ឲ្យឯងវាយទៅមិនភ្លើទេ " ឈីងស៊ូនិយាយទាំងធ្វើមុខធ្វើមាត់ដាក់ជីមីនទៀតផង
" លី ឈីងស៊ូ " ជីមីនស្រែកយ៉ាងខ្លាំងហើយក៏រត់ដេញឈីងស៊ូទៀត
ពួកគេទាំងពីរក៏ដេញគ្នាជុំវិញតុដែលនារីម្នាក់អង្គុយអានសៀវភៅនោះ
ផាំង..
" នេ៎ពួកបងមិនចេះធុញទេឬយ៉ាងមិចនេះធំហើយនៅលេងដូចកូនក្មេងទៅកើតមិនចេះខ្មាស់គេទេឬយ៉ាងមិចនេះ " នារីនោះក៏យកសៀវភៅទម្លាក់លើតិមួយទំហឹងរួចក៏ច្រត់ចង្កេះស្ដីឲ្យពួកគេទាំងពីរញ៉ែតតែម្ដងអ្នកណាមិនខឹងបើមករត់ជុំវិញនាងបែបនេះ
" អីយ៉ា មីនឯងក៏ឃើញថាជីមីនជាអ្នកដេញបងណា " ឈីងស៊ូក៏កាន់ដៃរបស់ប្អូនអង្រួនទៅមកៗកុំឲ្យនាងខឹងខ្លួន
" ន៎ែ!កុំមកចោតណាបងពីឯងទេឈីងស៊ូមកពីឯងធ្វើមុខមាត់ដាក់យើងមុនទេណា " ជីមីនក៏និយាយឡើងមិចក៏មកចោតគេមកពីនាងដែរសោះ
" មកពីឯងដែរហ្នឹង " ឈីងស៊ូក៏តបទៅវិញទាំលានអណ្ដាតដាក់ជីមីនទៀត
" បានហើយហ៊ើយចេះមកឈ្លោះគ្នាទៅកើតដែរ " មីនស៊ូនិយាយទាំងក្រពុលមុខនិងបងៗរបស់ខ្លួន
ក្រឺងៗ..
សម្លេងកណ្ដឹងក៏បន្លើឡើងចំណែកឯសិស្សៗក៏នាំគ្នារត់ចូលមកក្នុងថ្នាក់អង្គុយតាមកន្លែងរៀងខ្លួន
" ដល់ម៉ោងចូលរៀនហើយបងឆាប់ទៅថ្នាក់រៀនរបស់បងទៅបងមីន " មីនស៊ូនិយាយឡើងបើទុកឲ្យនៅតែបន្តិចទៀតនាងខឹងស្លាប់មិនខាន
" បងទៅហើយផ្ញើទុកសិនចុះនាងស្រម៉ក់ " ជីមីននិយាយរួចក៏ដើរចេញទៅបាត់
" បងក៏ចឹងដែរធំហើយនៅធ្វើចរឹកដូចកូនក្មេងទៀត " មីនស៊ូនិយាយទៅកាន់បងខ្លួននាងពិតជាពិបាកនិយាយជាមួយបងនាងណាស់ចូលចិត្តលេងដូចកូនក្មេងចឹង
" អីយ៉ាមកពីបងអផ្សុកឯងមិនមកលេងជាមួយបងទេចឹងបងមានតែលេងជាមួយអ្នកផ្សេង " ឈីងស៊ូក៏តបឲ្យនាងនៅស្ងៀមៗដោយជាមីនស៊ូមិនកើតទេស្រ្តេសស្លាប់ហើយ
" ខ្ញុំមិននិយាយជាមួយបងទៀតទេអ្នកគ្រូមកហើយ " មីនស៊ូក៏អង្គុយនៅតុរបស់នាងពេលនោះអ្នកគ្រូក៏ដើរមកជាមួយមនុស្សប្រុសម្នាក់ផងដែរ
" ជម្រាបសួរអ្នកគ្រូ " សិស្សទាំងអស់ក៏ងើបឈររួចក៏និយាយស្រុះគ្នា
" ចា៎សអរគុណសិស្សទាំងអស់គ្នានាំគ្នាអង្គុយចុះថ្ងៃនេះថ្នាក់យើងមាសិស្សថ្មីម្នាក់ចូលមករៀនជាមួយពួកយើងដែរប្អូនអាចណែនាំខ្លួនបាន " អ្នកគ្រូក៏និយាយឡើងសិស្សៗទឆំងអស់គ្នាក៏អង្គុយចុះចាំស្ដាប់
" សួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះថាគីមហូស៊ុករីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា " ហូស៊ុកក៏ណែនាំខ្លួនទៅកាន់សិស្សទាំងអស់គ្នា
" ហូស៊ុកប្អូនអាចទៅអង្គុយជិតឈីងស៊ូបាននាងនៅខាងនោះ " អ្នកគ្រូក៏ចង្អុយទៅតុដែលទំនេរក្បែរឈីងស៊ូ
" បាទអ្នកគ្រូ " ហូស៊ុកក៏ទៅអង្គុយក្បែរតួស្រីរបស់យើង
" សួស្ដីលោកខ្ញុំគឺឈៅងស៊ូរីករាយដែលបានស្គាល់លោក " ឈីងស៊ូនិយាយទាុះងញញឹមពព្រាយទៅកាន់ហូស៊ុក
" ... " ស្ងាត់ហូស៊ុកមិនបានតបឡើយធ្វើឲ្យសិស្សស្រីផ្សេងទៀតសើចតិចៗចំអកទៅកាន់ឈីងស៊ូ
" បងស្រីនេះជាម៉ោងរៀនមិនមែនម៉ោងបង្កើតមិត្តភាពទេណា " មីនស៊ូនិយាយឡើងយ៉ាប់មែនបងស្រីរបស់នាងពិបាកប្រដៅណាស់
" ក៏បាន " ឈីងស៊ូក៏រៀនយ៉ាងស្ងៀមស្ងាត់
1ម៉ោងក្រោយមក
ក្រឺងៗ..
ទីបំផុតដល់ម៉ោងចេញលេងហើយសិស្សខ្លះក៏ទៅកង់ទីនដើម្បីទៅទិញអីញ៉ាំចុះណែកឯសិស្សខ្លះក៏អានសៀវភៅនិងប្រឡែងគ្នាលេងបែបនេះឯង
" អេ..លោក.លោក " ឈីងស៊ូក៏ហៅហូស៊ុកឲ្យឈប់ហើយហូស៊ុកក៏ឈប់
" អេលោកគឺជាសិស្សថ្មីមែនទេ " ឈីងស៊ូក៏សួរហូស៊ុកមើលមុខនាងបន្តិចទើបឆ្លើយ
" ត្រូវហើយ " ហូស៊ុកក៏តបទៅនាង
" ចឹងលោកមកពីខេត្តណាដែរខ្ញុំមកពីប៊ូសាន " ឈីងស៊ូក៏សួរទៀតទាំងញញឹមយ៉ាងស្រស់
" ឃ្យូយ៉ាង " ហូស៊ុកក៏តបយ៉ាងខ្លីបំផុត
" ហេតុអីលោកយកសក់មកបិទមុខចឹងអេ..លោកកំុអាលទៅ " ឈីងស៊ូក៏ស្រែកឡើងពេលហូស៊ុកដើរចេញពីនាងយីសួរបន្តិចក៏មិនបានដែរ
" ន៎ែគេទៅបាត់ហើយឈប់ស្រែកទៅ " ជីមីនដែលទើបតែដើរមកក៏និយាយឡើងស្រែកនោះស្រែកគេមើលឡើងព្រៀតទៅហើយ
" អោវគ្រាន់តែសួរបន្តិចសោះគេក៏ដើរចេញដែរ " ឈីងស៊ូធ្វើមុខជូរគ្រាន់តែសួរនាំតែតិចសោះនឹង
" បានហើយៗពួកយើងទៅកង់ទីនទៅមែនហើយឯណាមីនស៊ូនាងមិនមកទេឬ " ជីមីនសួរទាំងមើលឆ្វេងមើលស្ដាំព្រោះមិនឃើញថានាងល្អិតមាត់ដាចនោះ
" នាងមិនមកទេតោះពួកយើងឆាប់ទៅៗជិតចូលរៀនហើយ " ឈីងស៊ូនិយាយរួចពួកគេក៏បណ្ដើរគ្នាទៅកង់ទីន
លីឈីងស៊ូអាយុ17ឆ្នាំជាកូកសិករនៅឯខេត្តប៊ូសានាងនិងប្អូនបានមករៀនរនៅសេអ៊ូលព្រោះតែសាលាចាស់នាងបានឲ្យអាហាររូបករណ៍ឲ្យនាងនិងប្អូននាងមានចចរឹកតសរាយគួរឲ្យស្រឡាញ់ចូលចិត្តលេងសើច
លីមីនស៊ូអាយុ16ឆ្នាំជាប្អូនបង្កើតរបស់ឈីងស៊ូនាងជាក្មេងស្រីស្ងប់ស្ងាត់ឆ្នាស់មាត់ដាចហើយក៏ជឿជាក់មិនណយដែរដោយសារតែនាងជាក្មេងឆ្លាតទើបនាងចូលរៀនមុនអាយុដូច្នេះហើយទើបនាងរៀនជាមួយបងនាងបាន
![](https://img.wattpad.com/cover/335786502-288-k649808.jpg)
YOU ARE READING
រឿង សង្សារខ្ញុំជាតារាKpopលាក់មុខ🐿️🦐
ActionរឿងBG+BL Taekook(BL) Yoonmin(BL) MinJin (BG) Seoksu(BG) រឿងនិយាយអំពីស្នេហាដែលលាក់បាំងគ្នារវាងតារានិងសិស្សសាលាដែលទើបតែក្លាយជាតារាតើរឿងរ៉ាវយ៉ាងស្មុងស្មាញដែលពួកគេទាំងពីរត្រូវឆ្លងកាត់នៅមានរឿងអ្វីខ្លះ??ចុះស្នេហាពួកគេនឹងទៅជាយ៉ាងណា??តាមដានទាំងអស់គ្នាណា