ទោះគ្រប់យ៉ាងជាការក្បត់ តែវាពោរពេញទៅដោយភាពផ្អែមល្អែម...
#Hoseok Pov :
បរិវេណបន្ទប់ទាំងមូលត្រូវបានបំភ្លឺដោយភ្លើងទៀតដែលខ្ញុំបានដុតនៅលើតុ ពោរពេញទៅដោយស្រទាប់ផ្កាកុលាបពណ៌ស តំណាងអោយចិត្តស្មោះសរនិងសេចក្ដីស្មោះត្រង់។ចានអាហារពីរកំពុងស្ថិតនៅលើតុ ត្រូវបានរៀបចំយ៉ាងមានសោភ័ណភាព ស្រាក្រហមរស់ជាតិផ្អែមស្រទន់ តំណាងអោយស្នេហារបស់ខ្ញុំនិងគេ នំខេកដែលមានសរសេរអក្សរថា “ រីករាយខួបនៃក្ដីស្រលាញ់រយ:ពេលប្រាំឆ្នាំ ” ជាភស្តុតាងបញ្ជាក់ថាថ្ងៃនេះជាថ្ងៃពិសេសរវាងខ្ញុំនិងគេ។
គ្រប់យ៉ាងស្ដាប់ទៅហាក់ដូចជាមានអត្ថន័យនិងគួរអោយរំភើបខ្លាំងណាស់ ប៉ុន្តែ...ពេលនេះ វេលានេះ នៅកន្លែងនេះ មានតែវត្តមានរបស់ខ្ញុំ ចំណែកឯភាគីម្ខាងទៀតដែលជាបុគ្គលសំខាន់ម្នាក់ដែរនៅក្នុងថ្ងៃពិសេសរបស់ពួកយើង បែរជាបាត់ស្រមោលសូន្យឈឹង។ខ្ញុំអង្គុយទល់មុខជាមួយនឹងកៅអីដែលទំនេរ ព្រោះគ្មានវត្តមានរបស់ម្ចាស់វា ជាមួយនឹងទឹកមុខស្ងប់ស្ងាត់ កែវភ្នែកទទេរស្អាត តែក្នុងពោះរបស់ខ្ញុំកំពុងតែប្រហោងធ្លុង ហាក់ដូចជាបានបាត់បង់អ្វីៗគ្រប់យ៉ាង។
ភាពស្ងប់ស្ងាត់គឺជាសម្លេងរំខានដ៏កងរំពងមួយ ដូចគេនិយាយថា The silent is loud...ពាក្យឈឺចាប់បានលាន់ឮឡើងនឹងត្រចៀកទាំងសងខាង តែសភាពខាងក្រៅបែរជាធម្មតា ខុសពីក្នុងចិត្តកំពុងតែវេទនាស្ទើរឆ្កួត។ខ្ញុំអង្គុយស្ងៀម ស្ទើរតែមិនកម្រើក កែវភ្នែកសម្លឹងមើលទៅនំខេកដែលស្ថិតនៅចំកណ្ដាលតុ ជាមួយនឹងអារម្មណ៍អួលណែនរកហាស្ដីមិនត្រូវ។
ទីង! សារមួយបានលោតឡើងនៅក្នុងទូរស័ព្ទរបស់ខ្ញុំ ទាញចិត្តអោយប្រញាប់ចាប់អារម្មណ៍ទៅលើវា សង្ឃឹមថាវាជាហេតុផលដែលគេប្រើដើម្បីអោយខ្ញុំមានអារម្មណ៍ថាធូរស្បើយជាងមុន។ប៉ុន្តែ...វាផ្ទុយស្រឡះ គេគ្រាន់តែប្រាប់ខ្ញុំថារវល់ និងត្រឡប់មកវិញយឺត មិនបានខ្វល់ថាថ្ងៃនេះជាថ្ងៃអ្វី។
ទឹកភ្នែករបស់ខ្ញុំស្រក់ចុះមកយ៉ាងងាយព្រោះឈឺចាប់ខ្លាំង ដៃក្ដាប់ទូរស័ព្ទយ៉ាងណែន មិនអាចទទួលបានសូម្បីតែពាក្យលួមលោងចិត្ត។
“ តើបងពិតជាភ្លេច ឬបងមិនបានខ្វល់?” ខ្ញុំសួរខ្លួនឯង ខួរក្បាលរបស់ខ្ញុំផ្ដល់ចម្លើយថាគេមិនបានខ្វល់អំពីរឿងទាំងអស់នោះដូចដែលខ្ញុំបានធ្វើ គឺមានតែខ្ញុំខ្លួនឯងដែលវង្វេងវង្វាន់តែម្នាក់ឯង។ខ្ញុំព្យាយាមកុហកខ្លួនឯងថាគេគ្រាន់តែមិនបានចងចាំ ប្រឆាំងជាមួយនឹងឧត្ដមគតិខ្លួនឯង រួចស្រែកទ្រហោយំដូចមនុស្សវិកលចរិតព្រោះឈឺចាប់ខ្លាំងពេក។
របស់របរនៅលើតុទាំងអស់ត្រូវបានធ្លាក់ពីលើតុបែកខ្ទិចខ្ទីអស់ ដោយសារតែស្នាដៃរបស់ខ្ញុំ កើតចេញពីកំហឹងព្រមទាំងការខកចិត្ត។ខ្ញុំបានត្រឹមតែស្រែកយំដូចមនុស្សឆ្កួត ដល់ថ្នាក់អង្គុយអោបជង្គង់លើឥដ្ឋ យកដៃខ្ទប់ត្រចៀកទាំងសងខាង នៅតែកុហកខ្លួនឯងដូចមុនដដែលថាគេមិនមែនមិនខ្វល់ពីខ្លួន គេគ្រាន់តែភ្លេចថ្ងៃពិសេសរបស់ពួកយើង!
ក្នុងបន្ទប់ដែលមានតែសម្លេងយំសោកបោកខ្លួន និងងងឹតសូន្យឈឹងគ្មានសូម្បីតែពន្លឺភ្លើងទៀនបំភ្លឺដូចមុន ប្រៀបដូចជាអារម្មណ៍របស់ខ្ញុំពេលនេះ វាងងឹតងងល់គួរអោយខ្លាច ស្រមោលនៃភាពផិតក្បត់កំពុងតែលងបន្លាចខ្ញុំ ទាំងដែលដឹងថាខ្ញុំខ្លាចរឿងមួយនេះបំផុត។ខ្ញុំបង្ខំចិត្តក្រោកឈរទាំងគ្មានកម្លាំងកំហែង កែវភ្នែកបាញ់ឆ្ពោះទៅរកនំខេកនៅលើតុ ដើរទៅរកវាយឺតៗ ហើយក៏ចាប់កាន់វាឡើងមក បោះចូលទៅក្នុងធុងសម្រាមនៅក្បែរនោះ រួចក៏បោះជំហានៗមួយរកទៅរកបន្ទប់គេងទាំងទឹកភ្នែកនៅដាមពេញថ្ពាល់ទាំងគូរ។[...]
យប់ជ្រៅពាក់កណ្ដាលអាធាត្រ ខ្ញុំអង្គុយនៅលលសាឡុងមើលទូរទស្សន៍រង់ចាំសង្សារបណ្ដូលចិត្តត្រឡប់មកផ្ទះវិញជាមួយនឹងទឹកមុខស្ងប់ស្វាត់ ឬមួយក៏ខ្ញុំភ្លេចហើយថាមុននោះខ្លួនឯងបានកើតអ្វី?ទ្រនិចនាឡិកាបង្វិលចំម៉ោងដប់ពីរ ទ្វារផ្ទះក៏លើសម្លេងចាក់សោរពីខាងក្រៅ ច្បាស់ក្នុងចិត្តថាគឺជាគេ។
ថេយ៉ុង បើកទ្វារមក ក្នុងដៃមានកាន់អាវធំដែលគេតែងតែពាក់ជារៀងរាល់ថ្ងៃ មិនបានចាប់អារម្មណ៍ថាមានវត្តមានរបស់ខ្ញុំអង្គុយនៅទីនេះឡើយ រហូតដល់ពេលដែលងាកមកចំទើបបង្ហាញទឹកមុខភ្ញាក់ផ្អើល សួរមកកាន់ខ្ញុំ÷
« យប់ជ្រៅហើយហេតុអ្វីនៅតែមិនទាន់ចូលគេងទៀត? » គាត់ដើរមកអង្គុយជិតខ្ញុំ យកដៃអង្អែលក្បាលខ្ញុំថ្នមៗពោរពេញដោយក្ដីស្រលាញ់។ខ្ញុំប្រឹងញញឹមទាំងឈឺក្នុងចិត្ត ពេលក្រឡេកទៅឃើញស្នាមក្រែមនៅត្រង់កដែលលប់មិនជ្រះ ក្នុងពោះចាប់ផ្ដើមប្រហោងធ្លុង បេះដូងលោតញាប់ខុសពីរាល់ដង។
« អូននៅរង់ចាំបង!បងញ៉ាំអីហើយឬនៅ?បើនៅចាំអូនទៅរៀបចំយកមកអោយ » ខ្ញុំបម្រុងនឹងងើបចេញតែត្រូវគាត់ចាប់ដៃខ្ញុំមិនអោយទៅណា។
« មិនបាច់ទេបងមិនឃ្លានទេ!អូនឆាប់ទៅសម្រាកទៅ!ម៉ោះចាំបងបី » គាត់ចាប់លើបីខ្ញុំអោយនៅពីមុខ យកដៃទាំងសងខាងទ្រត្រគៀកខ្ញុំកុំអោយធ្លាក់ មិនខុសពីរាល់ដងពេលត្រឡប់មកពីធ្វើការវិញតែងតែមានទម្លាប់ធ្វើបែបនេះ។ថេយ៉ុង ថើបខ្ញុំមួយខ្សឺតនៅត្រង់ថ្ងាស ពោរពេញទៅដោយភាពផ្អែមល្ហែម ដូចជាក្លិនទឹកអប់តែជាប់នៅលើខ្លួនរបស់គេ ដែលមិនមែនជាក្លិនទឹកអប់គេប្រើរាល់ថ្ងៃ តែជាក្លិនទឹកអប់របស់មនុស្សស្រី។ចុងច្រមុះរបស់ខ្ញុំចាំផ្ដើមឈួល ដៃចាប់ផ្ដើមញ័រ ទឹកភ្នែកតែចង់ហូរចុះមកដែរ តែប្រឹងខាំមាត់សង្កត់ចិត្ត ដោយរឹតបង្តឹតអោបករបស់ ថេយ៉ុង កាន់តែណែនជាងមុន។
ពេលដើរមកដល់ក្នុងបន្ទប់ គាត់ដាក់ខ្ញុំអោយគេងនៅលើពូក អោនមកថើបថ្ងាសខ្ញុំមួយខ្សឺតនិងយកដៃអង្អែលក្បាលខ្ញុំដូចសព្វមួយដង រួចនិយាយ ÷
« អូនគេងមុនបងទៅ!បងត្រូវទៅងូតទឹកសិន »
« បងគេងអោបអូនបន្តិចបានទេ អូននឹកបងខ្លាំងណាស់ » ខ្ញុំក្រោកអង្គុយអោបគេយ៉ាងណែន ព្រោះខ្ញុំខ្លាចគេចាកចេញពីខ្ញុំបំផុត។គេបេះដៃខ្ញុំចេញយ៉ាងចិត្តដាច់ ព្យាយាមនិយាយលួងលោម។
« បងនឹងត្រឡប់មកវិញ ក្មេងឆ្លាត » និយាយរួចគេក៏អោនមកថើបមាត់ខ្ញុំយ៉ាងថ្នាក់ថ្នម។ខ្ញុំព្រមបណ្ដោយអោយគេចាកចេញទៅ ទាំងទឹកមុខគួរអោយអាណិត។អ្នកផ្សេងអាចនឹងគិតថាខ្ញុំជាមនុស្សទាមទារចំណាប់អារម្មណ៍ គ្រាន់តែសង្សារទៅងូតទឹកមួយភ្លេតសោះក៏ព្យាយាមហាមឃាត់គេមិនអោយទៅ។
អ្វីដែលខ្ញុំកំពុងគិតគឺវាជ្រៅខ្លាំងហួសពីការគិត។ខ្ញុំចង់អោបគេព្រោះខ្លាចបន្តិចទៀតឬតទៅមុខគេនឹងចាកចេញពីខ្ញុំ។ខ្លាចរាងកាយមួយនោះក្លាយទៅជារបស់អ្នកដទៃ ហើយខ្ញុំគ្មានឱកាសបានប៉ះវាម្ដងទៀតឡើយ ដល់ពេលនោះខ្ញុំនឹងមានវិប្បដិសារីអស់មួយជីវិតរហូតដល់ថ្ងៃស្លាប់។ខ្ញុំឃាត់គេកុំអោយទុកខ្ញុំចោលតែម្នាក់ឯងដូចពេលនេះ ហើយកុំអោយគេចាកចេញ ទោះត្រឹមតែមួយនាទី ក៏ខ្ញុំមិនចង់ឃ្លាតឆ្ងាយ ព្រោះខ្លាចគេលែងស្រលាញ់ខ្ញុំដូចមុន ព្រោះខ្ញុំបានដឹងថា...គេបានក្បត់ខ្ញុំជាមួយនឹងអ្នកផ្សេងរួចទៅហើយ។
ម៉ោងមួយរំលងអាធាត្រ ភ្នែករបស់ខ្ញុំនៅតែមិនអាចបិទជិត ព្រោះដឹងអំពីអវត្តមានរបស់មនុស្សក្នុងបេះដូង។ខ្ញុំក្រោកអង្គុយ ដើរតាមសម្លេងល្វើយៗនៅក្បែរបង្អួច ទាំងដៃកំពុងញ័រ តែមិនហ៊ានបន្លឺសម្លេង។ខ្ញុំឃើញថេយ៍កំពុងឈរបែរខ្នងមើលទៅខាងក្រៅបង្អួច និយាយទូរស័ព្ទទាំងទឹកមុខញញឹមញញែម មិនចាប់អារម្មណ៍ជាមួយនឹងវត្តមានរបស់ខ្ញុំដែលឈរលួចស្ដាប់គេនិយាយនៅខាងក្រោយជញ្ជាំង។
ពាក្យសម្ដីគ្រប់ម៉ាត់ហោះចូលមកក្នុងត្រចៀក វាផ្អែមល្ហែមដោយសេចក្ដីស្នេហា ជាអ្វីដែលគេធ្លាប់ប្រើមកលើខ្ញុំ ពេលពួកយើងស្រលាញ់គ្នាលើកដំបូង។ការចាប់ផ្ដើមដំបូងមើលទៅដូចជាហំហាននិងអស្ចារ្យខ្លាំងណាស់ តែយូរៗទៅគ្រប់យ៉ាងនឹងដើរមកដល់ទីបញ្ចប់ដោយខ្លួនឯង។ខ្ញុំទទួលស្គាល់ហើយថានៅលើលោកនេះ គ្មានអ្វីដែលនៅស្ថិតស្ថេររហូតនោះទេ សូម្បីតែស្នេហា។មិនថាយើងស្រលាញ់មនុស្សម្នាក់នោះខ្លាំងកម្រិតណា គង់តែមានថ្ងៃមួយមកដល់ គេនឹងចាកចេញទៅ ដោយគ្មានលក្ខខណ្ឌ គ្មានការសោកស្ដាយ ឬអារម្មណ៍បាត់បង់។ផ្ទុយទៅវិញ អ្នកដែលត្រូវឈឺចាប់បំផុត គឺជាអ្នកដែលជ្រើសរើសនៅ ខុសពីអ្នកដែលចង់ទៅ។
ខ្ញុំកាន់តែយល់ថាហេតុអ្វីមនុស្សជាច្រើនចូលចិត្តស្នេហាផិតក្បត់ ហើយក្លាយទៅជាមនុស្សអាត្មានិយម មិនខ្វល់ពីអ្នកដទៃ ដើម្បីតែខ្លួនឯងសុខសាន្ត ទោះត្រូវបំផ្លាយចោលនូវក្ដីស្រលាញ់របស់អ្នកផ្សេងក៏មិនខ្ចីអើពើ ហើយក៏ជាមនុស្សចិត្ដដាច់។តាមពិតពួកគេសុទ្ធតែខ្លាចជាមួយនឹងការប្រឈមមុខនឹងការបាត់បង់ និងខ្លាចការផិតក្បត់ខ្លាំងជាងអ្វីៗទាំងអស់។អ្នកដែលទៅ ប្រសើរជាងអ្នកដែលនៅ។ពេលទៅបាត់ អនុស្សាវរីយ៍កន្លងមកនឹងត្រូវបាត់បង់អស់ពាក់កណ្ដាល ចំណែកអ្នកដែលនៅត្រូវរំលឹកវាម្ដងហើយម្ដងទៀត រហូតដល់ពេលមួយដែលទទួលយកទាំងអស់នោះលែងបាន ជម្រើសតែម្យ៉ាងគឺការបញ្ចប់ជីវិតខ្លួនឯងតែប៉ុណ្ណឹង។
គិតមកដល់ត្រឹមនេះ ខ្ញុំស្រាប់តែទន់ជង្គង់ឈរលែងនឹង ប្រែជាអង្គុយចុះទៅលើដី យំទាំងមិនលឺសម្លេង ផ្អែកខ្នងទៅនឹងជញ្ជាំង យកដៃខ្ទប់មាត់ខ្លាចលឺសម្លេងទៅដល់ ថេយ៉ុង និងបង្ខំចិត្តស្ដាប់រាល់ពាក្យពេចន៍ដែលគេនិយាយជាមួយមនុស្សដែលគេកំពុងតែស្រលាញ់ ដូចដែលខ្ញុំកំពុងស្រលាញ់គេដូចគ្នា។
« ពាក្យទាំងអស់នោះបងសុទ្ធតែធ្លាប់និយាយដាក់អូន តើបងពិតជាមិនទទួលអារម្មណ៍នឹកដល់អតីតកាលបន្តិចខ្លះទេឬ?បងប្រហែលជាស្រលាញ់នាងខ្លាំងនៅពេលនេះ ប៉ុន្តែសូមចងចាំទុកផងថាបងក៏ធ្លាប់ស្រលាញ់អូនខ្លាំងដូចគ្នា!តែទោះបីជាប្រឹងរៀបរាប់យ៉ាងណា បងនៅតែក្បត់អូនដដែលហ្នឹង... »
ការឈឺចាប់ទាំងអំបាលមាណ បានត្រឹមរៀបរាប់ក្នុងចិត្តប្រាប់មកកាន់ខ្លួនឯង ជ្រើសរើសការស្ងប់ស្ងាត់មិនទាមទារហេតុផលឬការសុំទោស ព្រោះតែចង់អោយគេនៅក្បែរខ្លួន ដោយសារតែខ្លាចបាត់បង់គេជាទីបំផុត។ប្រសិនបើខ្ញុំវែកញែកនៅពេលនេះ គេប្រាកដជាចាកចេញទៅ ព្រោះគេបានឈប់ស្រលាញ់ខ្ញុំបាត់ទៅហើយ។រឿងកន្លងមកគ្រាន់តែជាការអាណិត ព្រោះខ្ញុំស្រលាញ់គេខ្លាំង ហើយគេក៏ធ្លាប់ស្រលាញ់ខ្ញុំ។
យ៉ាងហោចណាស់ក៏គេបានព្យាយាមរកលេសមកកុហកខ្ញុំ ដើម្បីកុំអោយខ្ញុំចាប់បានថាគេលួចក្បត់បានដែរ និងរក្សានូវភាពផ្អែមល្ហែមកន្លងមកអោយនូវដូចដើម ដោយមិនចង់អោយខ្ញុំមានអារម្មណ៍ថាឯកា ហើយខ្ញុំក៏ព្រមទទួលយកវា ទោះដឹងថាវាកើតចេញពីការខិតខំប្រឹងប្រែង មិនមែនចេញពីក្ដីស្រលាញ់ដូចមុនក៏ដោយ។នៅពេលស្រលាញ់អ្នកណាម្នាក់ខ្លាំង នឹងធ្វើអោយយើងប្រែក្លាយជាមនុស្សឆោតល្ងង់បែបនេះ...។[...]
ថ្ងៃនេះជាថ្ងៃអាទិត្យបន្ទាប់ពីយប់ដ៏សោកសង្រែងមួយនោះ។ពួកយើងនៅផ្ទះជុំគ្នា បន្តធ្វើសកម្មភាពដដែលៗ មិនទៅមុខ មិនថយក្រោយ ធ្វើទាំងបង្ខំ។ពេលព្រឹកក៏អងុ្គយញ៉ាំបាយជាមួយគ្នា ញ៉ាំរួចក៏នាំគ្នាធ្វើកិច្ចការផ្សេងៗ។ពេលថ្ងៃអង្គុយមើលទូរទស្សន៍ញ៉ាំនំ ដូចទៅនឹងរាល់ដង គ្មានអ្វីប្លាស់ប្ដូរ លើកលែងតែចិត្តរបស់មនុស្ស។ទោះគ្រប់យ៉ាងនៅដូចដើម គេនៅតែផ្អែមល្ហែមនិងយកចិត្តទុកដាក់ជាមួយខ្ញុំ យ៉ាងណាខ្ញុំនៅតែមានកូនចិត្តតូចមួយទទួលភាពឈឺចាប់រួចរាល់ជាស្រេច។
ខ្ញុំចាប់ផ្ដើមអាណិតគេដែលត្រូវមកលំបាកសម្ដែងធ្វើដូចជាពួកយើងស្រលាញ់គ្នាណាស់ ចង់បន្តស្នេហាដែលកន្លងមកឆ្លងកាត់អស់រយ:ពេលបួនឆ្នាំមួយនេះអោយបន្តទៅមុខទៀតទាំងគ្មានគោលដៅ ដូចទូកវង្វេងកណ្ដាលសមុទ្រ។ខ្ញុំចាប់ផ្ដើមតែលតោល ទទួលដល់ភាពឯកា លែងកក់ក្ដៅដូចមុន។សូម្បីតែការអោប ការថើប លែងធ្វើអោយខ្ញុំមានក្ដីសុខដូចមុនទៀតហើយ។ឬនេះជាមុខសញ្ញាបញ្ជាក់ថាខ្ញុំត្រូវតែដោះលែងអោយគេចេញទៅ?
ពុទ្ធោអើយ!សូម្បីតែព្រហ្មលិខិតក៏លែងសើចជាមួយជីវិតរបស់ខ្ញុំដែរ!ព្រះបានដឹងអស់ទៅហើយថាគេជាស្នេហាដំបូងរបស់ខ្ញុំ ហើយខ្ញុំស្រលាញ់គេខ្លាំងប៉ុណ្ណា និងខ្លាចបាត់បង់គេខ្លាំងប៉ុណ្ណាដូចគ្នា ប៉ុន្តែមនុស្សស្មោះត្រង់តែងតែទទួលទោសជំនួសមនុស្សក្បត់ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
ស្របពេលពួកយើងកំពុងអង្គុយញ៉ាំនំមើលរឿងក្នុងទូរទស្សន៍តែពីរនាក់ សម្លេងទូរស័ព្ទរបស់ ថេយ៉ុង ក៏បានរោទ៍ឡើង។ខ្ញុំដៀងភ្នែកមើលអេក្រង់របស់វាដែល ថេយ៍ បានទុកនៅលើតុ ឃើញមានសរសេរឈ្មោះមនុស្សស្រីម្នាក់ ក្នុងចិត្តបានដឹងរួចទៅហើយថាជាមនុស្សដែលគេស្រលាញ់ក្នុងអំឡុងពេលទាក់ទងជាមួយខ្ញុំ។
គេប្រញាប់ចាប់កាន់ទូរស័ព្ទហើយចុចបិតយ៉ាងលឿនព្រោះខ្លាចខ្ញុំឃើញ ចំណែកមនុស្សល្ងង់ដូចខ្ញុំបន្តសម្ដែងដូចមិនដឹងរឿងអ្វី ព្រោះខ្លាចបាត់បង់គេ ដោយគ្រាន់តែសួរបន្តិចបន្តួចដូចទៅនឹងមនុស្សមានចម្ងល់។
« អ្នកណាខលមក?ហេតុអ្វីមិនចុចទទួល? »
« អ្នកនៅកន្លែងធ្វើការជាមួយគ្នា!បងមិនចង់ទទួលព្រោះថ្ងៃនេះជាថ្ងៃសម្រាក!មើលរឿងបន្តទៅ » គេទាញខ្ញុំមកអោបយ៉ាងណែន ផ្ដល់ភាពកក់ក្ដៅ ធ្វើអោយខ្ញុំចាប់ផ្ដើមដឹងដល់ចង្វាក់បេះដូងលោតញាប់របស់គេ ព្រោះតែនៅមិនសុខមិនបានលើកលេខទូរស័ព្ទរបស់មនុស្សដែលគេស្រលាញ់។
ខ្ញុំលួចសួរខ្លួនឯងតើនៅបន្តធ្វើមនុស្សល្ងង់ដល់ពេលណាទៀត?ឬត្រូវបញ្ចប់ត្រឹមនេះ ហើយទទួលស្គាល់ថាខ្ញុំត្រូវបាត់បង់គេអោយទៅអ្នកផ្សេង?[...]
មិនទាន់នៅក្បែរគេបានយូរប៉ុន្មានផង ពេលយប់ក៏ឈានចូលមកដល់ ខ្ញុំអង្គុយនៅលើសាឡាងមើលទូរទស្សន៍ រីឯ ថេយ៉ុង កំពុងធ្វើម្ហូបនៅផ្ទះបាយ។ខ្ញុំសម្លឹងមើលទៅទូរស័ព្ទរបស់គេដែលតុនៅលើតុជាច្រើនដង រហូតដល់ដាច់ចិត្តយកវាមកបើកមើល សូម្បីតែលេខកូដក៏មិនមានផ្លាស់ប្ដូរដែរ។ខ្ញុំចុចចូលទៅក្នុងកម្មវិធីរូបថតទាំងញ័រដៃ អ្វីដែលមិនចង់ឃើញក៏បានឃើញ។ខ្ញុំឃើញរូបគេថតគេងអោបគ្នាជាមួយស្រីម្នាក់នោះយ៉ាងស្អិតរមួត បញ្ជាក់ថាពួកគេបានមានអីៗជាមួយគ្នារួចរាល់អស់ទៅហើយ!
បើគេគ្រាន់តែក្បត់ខ្ញុំជាមួយនឹងស្រីម្នាក់នោះលក្ខណ:ធម្មតាមិនឈានដល់រឿងទាំងអស់នោះខ្ញុំនឹងអត់ធ្មត់សង្កត់ចិត្ត ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នៅតែអាចកើតឡើងនៅពេលណាមួយដោយហាមមិនបាន។ខ្ញុំប្រែជាទន់ដៃ អង្គុយស្ងៀមធ្មឹងដូចមនុស្សគ្មានវិញ្ញាណ នឹកទៅដល់ខែថ្ងៃដែលគេបានថតរូបនោះជាមួយនាង គឺកាលពីម្សិលមិញដែលជាថ្ងៃគម្រប់ខួបស្នេហារវាងពួកយើង។
មកដល់ចំណុចនេះ សូម្បីតែទឹកភ្នែកក៏ហូរមិនចេញដែរ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយស្ងៀម មិនព្រិចភ្នែក ដូចខ្មោចចូល មិនកម្រើក តែបេះដូងលោតញាប់ ក្នុងដៃក្ដាប់ទូរស័ព្ទរបស់គេជាប់។ថេយ៉ុង ដើរចេញពីចង្ក្រានបាយមើលមកកាន់ខ្ញុំ ដំបូងឡើយគេញញឹមធម្មតា ប៉ុន្តែក្រោយពេលឃើញខ្ញុំកំពុងកាន់ទូរស័ព្ទរបស់គេៗស្រាប់តែស្ទុះកញ្ឆក់វាពីដៃរបស់ខ្ញុំយកទៅវិញ។
ឃើញមុខគេទឹកភ្នែកខ្ញុំចាប់ផ្ដើមហូរ ចំណែកគេក៏ចាប់ផ្ដើមបើកភ្នែកធំៗ មិនដឹងថាភ្ញាក់ផ្អើល ឬខឹងដែលខ្ញុំមកប៉ះពាល់ទូរស័ព្ទរបស់គេ។
« ស៊ុក!!អូនកុំយល់ច្រឡំអីណាបងនិងនាងគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទេ! » ខួរក្បាលរបស់ខ្ញុំក៏បានគិតបែបនោះទេ ដូច្នេះហើយខ្ញុំគួរតែសប្បាយចិត្តដែលលេគេប្រាប់បែបនេះ មិនគួរណាមកយំរហេមរហាមបែបនេះទេ។
« អូនអោយបងធ្វើក៏បានដែរ តែសុំកុំយល់ច្រលំរវាងបងនិងនាងអី! » គេប្រឹងអង្វរមកកាន់ខ្ញុំដោយប្រើទឹកមុខកំសត់ ព្រមទាំងលុតជង្គង់ចុះក្រសោបប្រអប់ដៃរបស់ខ្ញុំទាំងសងខាងចូលគ្នា ប្រហែលជាសោកស្ដាយណាស់ហើយដែលខ្ញុំដឹងអំពីរឿងនេះលឿនពេក។ខ្ញុំពេលនេះនិយាយអ្វីលែងចេញ សូម្បីតែចង់ស្រែកយំក៏មិនអាចធ្វើបានផង ការឈឺចាប់វាអួលណែនស្ទះពេញដើមទ្រូង សឹងតែធ្វើអោយគាំងបេះដូងស្លាប់ភ្លាមៗ។
តាមចិត្តដែលកំពុងឈឺនិងខឹងនៅពេលនេះ ខ្ញុំចង់តែស្ទុះទៅសម្លាប់គេភ្លាមៗដូចគេបានសម្លាប់ក្ដីស្រលាញ់របស់ខ្ញុំ ប៉ុន្តែខ្ញុំមិនអាចសូម្បីតែកម្រើក ព្រោះខ្លួនរបស់ខ្ញុំប្រែជាស្ពឹកស្រពន់អស់ទៅហើយ។
« អូនកុំស្ងាត់បែបនេះបានទេ?ចង់ជេរស្ដីបងយ៉ាងមិចក៏បាន តែអូនមេត្តាលើកលែងទោសអោយបងម្ដងផង បងមិនអាចបាត់បង់អូនបានទេ » ខ្ញុំពិតជាមិនយល់ថាហេតុអ្វីបានជាគេក្បត់ខ្ញុំ បើគេជាអ្នកនិយាយក្ដែងៗថាបាត់បង់ខ្ញុំមិនបាន ឬគ្រាន់តែស្ដាយមនុស្សល្ងង់ដូចជាខ្ញុំ ព្រោះខ្ញុំស្រលាញ់គេខ្លាំងពេក។
ពាក្យបកស្រាយទាំងអស់នោះ មួយម៉ាត់ណាក៏ជាពាក្យកុហកដែរ គ្មានកន្លែងណាដែលសមហេតុផលអាចអោយខ្ញុំលើកលែងទោសអោយគេបានឡើយ។គេបានក្បត់ទំនុកចិត្តនិងបេះដូងដ៏ស្មោះសមួយនេះដោយភាពផ្អែមល្ហែម ប៉ុន្តែវាសាហាវឃោរឃៅជាទីបំផុត។
#Another Pov:
បន្ទាប់ពីកើតមានរឿងហេតុកាលពីយប់មិញ ពេលព្រឹកនាថ្ងៃជាពេលដែលពិបាកនឹងប្រឈមមុខបំផុត។ថេយ៉ុង ងើបពីដំណេកទាំងមមីរមមើរ និងបានដឹងថា ហូស៊ុក មិនបាននៅជិតគេនោះឡើយ ទើបនាយប្រញាប់ចេញទៅខាងក្រៅរកអ្នកម្ខាងទៀត។កាលពីយប់មិញ ហូស៊ុក បានសន្យាថានឹងលើកលែងទោសអោយនាយរួចទៅហើយ ប៉ុន្តែនៅព្រឹកនេះបែរជាមិនឃើញវត្តមានរបស់គេ ឬមួយក៏គេបានចាកចោលខ្លួនបាត់ទៅហើយ?
នឹកមិនដល់ចំណុចនេះ ថេយ៉ុង កាន់តែវិលវល់ បូកផ្សំនឹងអវត្តមានរបស់ ហូស៊ុក នៅក្នុងផ្ទះមួយនេះទោះបីជាព្យាយាមរកយ៉ាងណាក៏នៅតែមិនឃើញ
បន្តមកដល់កន្លែងទទួលភ្ញៀវ។នាយចាប់ផ្ដើមសោកស្ដាយមិនគួរប្រព្រឹត្តអំពើស្មោគគ្រោកបែបនេះទៅកាន់មនុស្សដែលស្រលាញ់ខ្លួនខ្លាំងបំផុត ប្រសិនបើបាត់បង់ ហូស៊ុក ជីវិតរបស់គេនឹងប្រែជាស្មុគស្មាញមួយរំពេច។
« ពុទ្ធោអើយ!!! » ព្រោះតែភាពតប់ប្រមល់ រួមទាំងខឹងជាមួយខ្លួនឯងខ្លាំងទៀតនេះ ថេយ៉ុង បញ្ចេញកំហឹងទាត់នៅក្បែរខ្លួនមួយកំហឹង ស្ទើរតែបាក់ជើងខ្លួនឯង។ស្របពេលជាមួយគ្នានោះដែរ ទ្វារផ្ទះបានរបើកឡើង...
#Hoseok pov:
ពេលដើរចូលមកខាងក្នុងផ្ទះ ខ្ញុំបានលឺសម្លេងស្រែករបស់ ថេយ៉ុង ចេញពីខាងក្នុង ហើយក៏ដើរទៅបើកទ្វារ ឃើញគេមើលមកខ្ញុំដោយក្រសែភ្នែកភ្ញាក់ផ្អើលនឹងតក់ស្លុត។គេគួរតែសប្បាយចិត្តពេលដឹងថាខ្ញុំត្រឡប់មកវិញ បើគ្រាន់តែមើលក៏ដឹងថាគេភ័យប៉ុណ្ណាពេលបាត់រត់ខ្ញុំមិនឃើញ។
តែខ្ញុំមិនបានឆ្ងល់ទេថាហេតុអ្វីបានជាគេធ្វើទឹកមុខបែបនេះពេលឃើញខ្ញុំ ព្រោះសភាពរបស់ខ្ញុំនៅពេលនេះមើលមិនយល់ ឈាមស្រស់ប្រលាក់ពាសពេញខ្លួនប្រាណ សូម្បីតែមុខនិងសក់។ខ្ញុំញញឹមដាក់គេ ដូចមនុស្សវិកលចរិត ដៃម្ខាងកាន់កូនកាំបិត ដៃម្ខាងអូសសាកសពមនុស្សស្រីម្នាក់ដែលសង្សាររបស់ខ្ញុំស្រលាញ់ខ្លាំង ដូចដែលខ្ញុំស្រលាញ់គេដែរ។
ខ្ញុំនៅពេលនេះមិនខុសពីមនុស្សមានបញ្ហាផ្លូវចិត្ត ព្រោះតែខឹងនឹងគេក្បត់ខ្ញុំជាមួយនាង ទើបខ្ញុំក្លាហានទៅសម្លាប់នាងដល់ផ្ទះ ថែមទាំងអូសសាកសពដែលប្រលាក់ទៅដោយឈាមរបស់នាងមកអោយគេបានឃើញថែមទៀត ព្រោះចង់អោយគេបានមើលមុខមនុស្សដែលគេស្រលាញ់ជាលើកចុងក្រោយ។
« បងភ្ញាក់ផ្អើលដែរទេ? » ខ្ញុំញញឹមកាន់តែស្រស់ តែខ្ញុំដឹងថាគេខ្លាច។
« ស៊ុក...ហេតុអ្វីក៏អូនធ្វើបែបនេះ? » ថេយ៉ុង សួរមកកាន់ខ្ញុំដោយសម្លេងញ័រព្រោះភ័យខ្លាចនិងភ្ញាក់ផ្អើលក្នុងពេលតែមួយ មិននឹកស្មានថាខ្ញុំហ៊ានសម្លាប់មនុស្សដោយផ្ទាល់ដៃ ដែលសូម្បីតែខ្ញុំខ្លួនឯងក៏មិនជឿដូចគ្នា។
« អូននាំនាងមកលេងជាមួយបងហើយ » ខ្ញុំសម្លឹងមើលទៅសាកសពដែលមានសភាពមើលមិនយល់ព្រោះតែស្នាដៃខ្លួនឯង រួចអូសវាចូលទៅក្នុងផ្ទះយឺតៗ ដើរចូលទៅរក ថេយ៉ុង នឹងទម្លាក់សាកសពនៅចំពោះមុខរបស់គេ រក្សាស្នាមញញឹមអោយនៅដដែល។
« ពេលនេះនាងលែងស្អាតដូចមុនទៀតហើយ តើបងនៅស្រលាញ់នាងទៀតទេ? » ក្រោយលឺសម្ដីរបស់ខ្ញុំ គេក៏មើលទៅសាកសពមួយនោះ ឃើញថាសុះសាច់អស់ទៅហើយ ព្រោះខ្ញុំចាក់នាងមិនដឹងជាប៉ុន្មានកាំបិត សូម្បីតែកែវភ្នែកក៏ខ្ញុំខ្វេះវាចោលដែរ ព្រោះតែនឹកឃើញថាប្រហែលជានាងប្រើកែវភ្នែកមួយនោះដើម្បីទាក់ទាញមនុស្សដែលខ្ញុំស្រលាញ់។
« អូនក្លាយជាមនុស្សសាហាវឃោរឃៅបែបនេះតាំងពីពេលណា? »
ខ្ញុំសើចចបន្តិច មុននឹងឆ្លើយតប÷
« ប្រហែលជាបងមិនដែលដឹងថាអូនជាមនុស្សមានបញ្ហាផ្លូវចិត្ត ហើយក៏ធ្លាប់សម្លាប់មនុស្សអស់ជាច្រើនដែលធ្វើអោយអូនឈឺចាប់! » ខ្ញុំនិយាយបណ្ដើរ ដើរទៅអោប ថេយ៉ុង បណ្ដើរ។គេហូរទឹកភ្នែក មិនដឹងថាអារម្មណ៍របស់គេ នៅពេលនេះបែបណាឡើយ។គេសង្ខំស្ងៀមអោយខ្ញុំអោប ទាំងបេះដូងលោតញាប់។
« តែបងជាមនុស្សដែលអូនស្រលាញ់ខ្លាំងបំផុត!ទោះបីជាបងក្បត់ក៏ដោយ យ៉ាងហោចណាស់ក៏បានប្រើលេសមកកុហកអូនថាបងនៅស្រលាញ់អូនដែរ ដូច្នេះហើយបងជាករណីលើកលែង » ខ្ញុំផ្ដេកក្បាលទៅលើដើមទ្រូងរបស់មនុស្សជាទីស្រលាញ់យ៉ាងមានក្ដីសុខ ព្រោះពេលនេះលែងមានអ្នកណាមកយកគេចេញពីខ្ញុំទៀតហើយ។
« អូនកំពុងតែធ្វើអោយបងខ្លាចជាមួយអូនហើយ »
ខ្ញុំហើយមើលមុខគេ ប្រែទឹកមុខទៅជាស្មើ ព្រោះសតិរបស់ខ្ញុំមិនប្រក្រតី ម្ដងជាមនុស្សធម្មតា ឯពេលនេះក្លាយជាមនុស្សរោគចិត្តដោយមិនដឹងខ្លួន។
« កុំបារម្ភអី!បើអូនសម្លាប់បង អូននឹងសម្លាប់ខ្លួនឯងតាមក្រោយដូចគ្នា » ខ្ញុំប្រែជាញញឹមសាជាថ្មី ធ្វើអោយគេបើកភ្នែកធំៗ ចង់រើបម្រាស់ចេញពីការអោបរបស់ខ្ញុំ ប៉ុន្តែយឺតពេលមួយជំហានទៅហើយ។
ផាំង!ខ្ញុំយកកាំភ្លើងដែលលាក់ទុកនៅក្នុងហោប៉ៅខោយកបាញ់ចំក្បាលរបស់ ថេយ៉ុង ពីខាងក្រោយធ្លុះទៅមុខ ធ្វើអោយគេនៅសល់តែដង្ហើមចង្រិត ដួលទៅលើដី មើលមកខ្ញុំដោយចង់និយាយអ្វីម្យ៉ាងនៅដង្ហើមចុងក្រោយ។
« អូនបានសន្យាជាមួយបងហើយថាអូននឹងលើកលែងទោសអោយបងហើយនៅជាមួយបងជារៀងរហូត » ខ្ញុំបន្ទន់ជង្គង់ដើម្បីអង្អែលមុខរបស់មនុស្សដែលខ្លួនស្រលាញ់ជាលើកចុងក្រោយ ព្រមទាំងបញ្ចេញស្នាមញញឹមយ៉ាងស្រទន់ទៅកាន់គេ។
« ការក្បត់ដ៏ផ្អែមល្ហែមមួយនេះ អូននឹងចងចាំវាជារៀងរហូត... »
ខ្ញុំងើបឈរ ដើរទៅយកធុងសាំងប៉ុន្មានធុងពីក្នុងឡានដែលចតចោលនៅមុខរបង យកមកចាក់ពេញក្នុងផ្ទះ ទាំងក្នុងទាំងក្រៅ។ខ្ញុំដើរកាត់រាងកាយដែលសល់ងែដង្ហើមចង្រិតរបស់ ថេយ៉ុង ព្រមទាំងក្រសែភ្នែកសោមស្ដាយរបស់គេ ប៉ុន្តែវាហួសពេលទៅហើយ។ខ្ញុំដើរមកថើបបបូរមាត់គេមួយខ្សឺតជាលើកចុងក្រោយ មុននឹងដើរចាកចេញទៅទាំងមិនស្រណោះ។
ខ្ញុំឈរនៅខាងមុខផ្ទះ កេះដែកកេសមួយដើម រួចបោះវាចូលទៅខាងក្នុង ធ្វើអោយផ្ទះទាំងមូលចាប់ផ្ដើមឆេះបន្តិចម្ដងៗ។ខ្ញុំឈរមើលផ្ទះឆេះយ៉ាងសន្ធោសន្ធៅ
រួចញញឹម វាហាក់ដូចជាផ្ទាំងទស្សនីយ៍ភាពដ៏កម្រមួយដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។តាមពិតពួកគេគួរតែអរគុណខ្ញុំ ព្រោះយ៉ាងហោចណាស់ខ្ញុំបានដុតរាងកាយពួកគេជាមួយគ្នាដែរ។The End
YOU ARE READING
A SWEET CHEATING (One Short)
Short Storyគេបានសម្លាប់បេះដូងស្មោះសរបស់ខ្ញុំដោយភាពផ្អែមល្ហែម ប៉ុន្តែវាពិតជាសាហាវឃោរឃៅបំផុត...