សម្លេងផ្គរលាន់បាញ់ភ្លើងប្រៀកៗ ស្រមនិងទឹកភ្លៀងហូស្រក់ចុះមកពីលើអាកាស ធ្លាក់ដល់ដី ធ្វើឲ្យមនុស្សម្នារជាច្រើនទាំងចាស់ទាំងក្មេងនាំគ្នាររត់រកកន្លែងជ្រកបណ្ដោះអាសន្នរងចាំមេឃរាំងសឹមបន្តដំណើរទៅមុខ ។ កាត់មកដល់ហាងកាហ្វេមួយកន្លែងដែលមានមនុស្សប្រុស2នាក់កំពុងអង្គុយទល់មុខគ្នារម្នាក់ៗហាក់ស្ងៀមទ្រឹងមិនសូម្បីតែនិយាយអ្វីមួយម៉ាត់ ។ សុខៗសម្លេងគ្រលរបស់បុរសម្នាក់ដែលអង្គុយទល់មុខនិងម្នាក់ទៀតក៏បង្ហើបសម្លេងតិចៗដែលអាចលឺតែ2នាក់ពួកគេ
« យើងបែកគ្នាទៅ »
«.......»
ក្ដុក សម្លេងបេះដូងរបស់ខ្ញុំហាក់នៅស្ងៀមដូចជាឈប់ដើរយ៉ាងចឹង ដៃរបស់ខ្ញុំក៏ចាប់ផ្ដើមញរ័តិចៗ ឯកែវភ្នែកក៏រករលីងរលោងចង់យំដែរ តែខ្ញុំព្យាយាមធ្វើដូចធម្មតា ព្រោះខ្ញុំដឹងរួចហើយថានិងមានរឿងនេះកើតឡើង ។ ខ្ញុំឈ្មោះ សុភារាជ អាយុ25 ឆ្នាំ បានបញ្ចប់ការសិក្សាហើយ សព្វថ្ងៃការងាររបស់ខ្ញុំគឺម្ចាស់ហាងនំខេកមួយកន្លែង ឯមនុស្សប្រុសដែលនៅអង្គុយទល់មុខខ្ញុំនេះគាត់គឺជាមិត្តប្រុសរបស់ខ្ញុំ គាត់ឈ្មោះ រឹទ្ធិធី គាត់ជាអ្នកធ្វើការផ្នែកគ្រុមហ៊ុន ពួកយើងទាក់ទងគ្នា5,ឆ្នាំហើយតាំងពីរៀនសិស្សឆ្នាំទី1មកម្ល៉េះ ។
« បងសុំទោស ដែលបងលួចមានអ្នកថ្មីក្បត់អូន...បងមិនចង់កុហកអូនទៀតទេ យើងបែកគ្នាទៅ»
« ..... »
ខ្ញុំមិនបានតបតហើយនៅតែសម្លឹងមើលមុខគាត់ ហាក់ធ្វើខ្លួនដូចធម្មតា ទាំងដែលបេះដូងរបស់ខ្ញុំនេះវាឈឺ ឈឺដូចគេយកអ្វីមកចាក់ ឈឺ ឈឺខ្លាំងណាស់ តើអ្នកណារដែធ្លាប់យល់អារម្មណ៍មួយនេះ?
បងធីក៏អោនមុខចុះមួយសន្ទុះរួចក៏ងើយមកវិណហើយនិយាយបន្ត
« ហើយបងក៏ដឹងដែរថាអូនក៏ចង់បែកពីបង » បងធីនិយាយត្រូវ ខ្ញុំពិតជាចង់បែកពីគាត់មែន មួយរយៈចុងក្រោយខ្ញុំតែងតែកិច្ចមុខពីគាត់ធ្វើចរិតហីៗប្រងើយនិងគាត់ណាស់ តែមិនមែនខ្ញុំអស់ចិត្តស្រលាញ់គាត់ទេ តែក៏ព្រោះ........កាត់ទៅអតីតកាល÷
1ខែរមុន
នៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង
ខ្ញុំបានទៅពេទ្យជាលើកដំបូងហើយដែលគ្មានវត្តមានរបស់បងធីមកជាមួយ ព្រោះមិនចង់រំខានការងាររបស់គាត់។ ប៉ុន្មានខែនេះខ្ញុំចាប់ភ្លឹកនិងខ្លួនឯង ដែលចេះតែឈឺក្បាលនិងហូឈាមច្រមុះញឹកញោ៉យពេក ទើបខ្ញុំសម្រេចចិត្តមកពិនិត្យ វាចម្លែក ព្រោះខ្ញុំមិនធ្លាប់ឈឺបែបនេះពីមុនមកទេ
បន្ទាប់ពីតេស្តរួច លោកគ្រូពេទ្យក៏សួខ្ញុំ
« លោកភារាជ តើមួយរយះចុងក្រោយមកនេះលោកឧស្សាហ៍ឈឺក្បាលជាប់ណាស់មែនទេ?»
« បាទ មួយរយៈនេះ ខ្ញុំចេះតែឈឺក្បាលគ្មានកម្លាំងហើយហូឈាមច្រមុះជាញឹកញោយណាស់» ខ្ញុំតបទៅគាត់តាមអាការះរបស់ខ្ញុំ
លោកគ្រូពេទ្យមិននិយាយអ្វីបន្តហើយសម្លឹងមើលមុខរបស់ខ្ញុំ បានមួយសន្ទុះទើបនិយាយ
« សូមអ្នកជំងឺត្រៀមចិត្ត ដក់ដង្ហើមអោយវែងៗ និងទទួលយកលទ្ធផលនៅការធ្វើការនេះបាទ»
ខ្ញុំក្ដាប់ដៃណែនហើយនៅចាំស្ដាប់គាត់បន្ត« លោកមានជំងឺមហារីកក្នុងខួក្បាលដំណាក់កាលគ្រោះថ្នាក់ ទាមទាអោយវះកាត់ជាបន្ទាន់» ផាំង ដូចជាមានអ្វីមកទះក្បាលរបស់ខ្ញុំចឹង មហារីក មហារីកដំណាក់កាលគ្រោះថ្នាក់? នេះខ្ញុំជិតស្លាប់ហើយមែនទេ ? វាភ្លាមៗពេកហើយ ដៃដែលក្ដាប់ណែនអម្បាញ់មិញក៏ប្រែជាខ្សោះ គ្មានកម្លាំងអីសូម្បីតែបន្តិច បេះដូងក៏លោតផឹបៗ
« លោកភារាជ? លោកភារាជបាទ?!»
« បា បាទ!» សម្លេងរបស់លោកគ្រូពេទ្យបានដាស់អោយខ្ញុំភ្ញាក់ពីភ្លឹក ហើយប្រញ៉ាប់ឆ្លើយទៅគាត់
« លោកត្រូវតែទៅទទួលកាវះកាត់ជាបន្ទាន់ បើមិនដូច្នោះទេ អាការះជំងឺរបស់លោកអាចនិងធ្ងន់ធ្ងរជាងនេះ ឬអាច.....»
« ជាអ្វីទៅ ពេទ្យ»
គាត់បង្អាក់សម្លេចចុងក្រោយរបស់គាត់ តែខ្ញុំអាចដឹងថាគាត់ចង់និយាយពីអ្វី ប៉ុន្តែខ្ញុំនៅតែសួរ
« អាចនិងឈាមដល់កាស្លាប់ »
« ..... »
« ដូច្នេះ លោកត្រូវតែទៅទទួលកាវះកាត់ជាបន្ទាន់ ។ សូមលោកប្រាប់ដល់គ្រុមគ្រួសាររបស់លោកអោយត្រៀមចិត្តទទួលកាវះកាត់ផង»
គ្រួសារ តាំងពីតូចមកដល់ពេលខ្ញុំគ្មានគ្រួសារទេ ខ្ញុំជាក្មេងដែលនៅក្នុងមណ្ឌលកុមារកព្រា ហើយគ្រួសារបស់មានតែបងធីប៉ុណ្ណោះ ចុះបើរខ្ញុំប្រាប់គាត់ តើនិងមានរឿងអ្វីកើតឡើង? តើគាត់និងមានអាការះបែបណាពេលដឹងថាខ្ញុំ
YOU ARE READING
ដំណក់ទឹកភ្លៀង
Fanfictionនិពន្ធដោយ : ម៉ូណា គេថាក្រោយភ្លៀងមេឃនិងស្រឡះ ចុះស្នេហារវាងយើងវិញនោះ? អាចដូចជាមេឃភ្លៀងនេះទេ......