" ផ្តើមរឿង "

770 76 10
                                    

កូនក្រមុំសាតាន

        ស្ថិតនៅក្នុងទីក្រុងដ៏សែនឆើតឆាយ ពោរពេញទៅដោយមនុស្សអ៊ូអរកំពុងបំពេញមុខងារនូវតួនាទីរបស់ខ្លួនត្រូវធ្វើជាប្រចាំថ្ងៃពុំដែលខាន ក្នុងចំណោមពួកគេទាំងនោះវាក៏មិនបានខុសគ្នាពី ម៉ានីល៍ផាក ជីមីន ដូចគ្នាដែរ

         ការខំប្រឹងដ៏ស្វិតស្វាញចាប់តាំងពីអាយុ15ឆ្នាំរហូតដល់មានអាយុ25ឆ្នាំ វាកន្លងផុតទៅដប់ឆ្នាំល្មមឲ្យបំណងប្រាថ្នានិងក្តីស្រម៉ៃរបស់គេបានសម្រេចហើយដែរ។ គេជាក្មេងប្រុសម្នាក់ដែលមានមហិច្ឆតាខ្ពស់តាំងតែពីវ័យក្មេងម្លេះ បំណងប្រាថ្នាទាំងនោះមានដូចជា ការបាញ់ធ្នូរ បាញ់កាំភ្លើង ចេះរបៀបនៃការវាយ ជិះសេះ ឬIT នៅមានជាច្រើនទៀតដែលជាអ្វីដែលគេប៉ង សុទ្ធតែបានសម្រេចនិងក្លាយទៅជាមនុស្សដែលពោរពេញទៅដោយជំនាញក្នុងការប្រព្រឹត្តនូវរបស់ទាំងអស់នេះ

         ជាក់ស្តែងការខំប្រឹងរបស់គេគឺមិនបានអាសារបង់នោះទេ ទម្រាំខំប្រឹងមកដល់ពេលនេះ គេមានពេលវេលាសម្រាប់សិក្សាគឺតិចខ្លាំងបំផុត។ តែតួយ៉ាងការសិក្សានៅតែដើរទន្ទឹមនឹងមហិច្ឆតា ចុងក្រោយគេនៅតែអាចបញ្ចប់ឆ្នាំសិក្សាបានដោយរលូន វាពិតជារឿងមួយដែលគួរឲ្យស្ងើចសរសើរចំពោះបុរសម្នាក់នេះខ្លាំងណាស់

         «យ៉ាងម៉េចហើយកូនប្រុស? ហាត់ចប់ហើយឬនៅ?» លោកម៉ានីល៍ដើរចេញពីក្នុងផ្ទះដើម្បីដើរមកខាងក្រោយមើលកូនប្រុសហាត់សមតាមទម្លាប់រាល់ដង។ លោកក៏មិនបានអន់ណាស់ដែរ រាល់ជំនាញដែលជីមីនបានសិក្សាគឺសុទ្ធតែទទួលបានពីការបង្រៀនរបស់លោកទាំងអស់ ហើយលោកពិតជាមានមោទនភាពដែលមានកូនប្រុសដូចជាផាក ជីមីននេះ ព្រោះគេពូកែគ្រប់យ៉ាងដល់ថ្នាក់លោកចង់ចាញ់មួយពេលៗក៏មាន

          «រួចហើយលោកប៉ា ដល់ម៉ោងសម្រាកហើយ» រាងតូចរត់មកពីចម្ងាយផ្តល់ស្នាមញញឹមដល់លោកប៉ា ប្រញាប់ដាក់បង្គុយនៅកៅអី មុននឹងលើកទឹកដែលលោកប៉ាបានយកមកឲ្យអកផឹកដោយសេចក្តីហត់នឿយញើសហូរឡើងសស្រាក់តាមជើងសក់
 
        «កូនសម្រាកសិនទៅ ប៉ាមានរឿងចង់និយាយជាមួយកូន» និយាយរួចលោកម៉ានីល៍ក្រោកចេញពីកៅអីបម្រុងដើរសម្តៅទៅខាងក្នុងវិញ តែភ្លាមនោះក៏ត្រូវជីមីននិយាយកាត់សកម្មភាព

កូនក្រមុំសាតាន🌹Where stories live. Discover now