Ep01

231 34 7
                                    

កូនក្រមុំសាតាន Ep01

Hi welcome back^^

ក្រោយបញ្ចប់ការសន្ទនាជាមួយបងប្រុសរួចហើយ រាងតូចក៏ដើរមកបរិវេណខាងក្រោយសួន ដែលខ្លួនតែងមកទីនេះជានិច្ចកាល ព្រោះជាមនុស្សចូលចិត្តផ្កានិងហិតក្លិនផ្កាស្រស់ៗ ទើបទីនេះក៏ជាទីកន្លែងដែលរាងតូចចូលចិត្តមកជាទីបំផុតរាល់ពេលបំពេញកិច្ចការរបស់ខ្លួនរួច
«តើគេនោះមានឈ្មោះថា ធូ-មាស៍-ចន ជុង-ហ្គុក អញ្ចឹងមែនទេ?» រាងតូចទុកពែងតែដែលខ្លួនបានផឹកទៅលើតុ ព្រមនឹងអង្គុយចុះរួចទាញទូរស័ព្ទមកស៊ើបមើលតាមបណ្តាញសង្គមសិន សឹមអាចចូលទៅជិតគេបានងាយ ព្រោះឮថាល្បីឈ្មោះ ប្រាកដជាមានឈ្មោះគេលើបណ្តាញសង្គមខ្លះៗដែរហើយ
«តើជាអាខោន official របស់គេមែនទេ?ជាសាតាន ចេះលេង Facebook ទៀត?» ក្រោយពេលសរសេរឈ្មោះគេរួចក៏បានរកឃើញអាខោនដែលមានឈ្មោះដូចគេបេះបិទជាច្រើន បញ្ជាក់ថាគេក៏មានហ្វេនក្លឹបចាំគាំទ្រផងដែរ ប៉ុន្តែអ្វីដែលភ្ងាក់ផ្អើលនោះគឺគេមានអាខោនពិតដែលបញ្ជាក់ថាគេជាអ្នកលេង ព្រោះមានសុទ្ធតែសញ្ញាគ្រីសបញ្ជាក់នៅលើអាខោនរបស់គេ មានន័យថាគេពិតជាលេងក្នុងបណ្តាញសង្គមដែរហើយ
«មើលទៅគេសាមញ្ញៗខ្លាំងណាស់ ប្រាកដទេ ដែលបងប្រុសថាគេជាសាតានមែននោះ?» ពេលចូលទៅ scroll ក្នុងអាខោនគេ ក៏មានអារម្មណ៍ថាការផុសរបស់គេដូចជាគ្មាន privacy អ្វីបន្តិចសោះ។ គេប្រៀបដូចជាមនុស្សរបស់មហាជនអញ្ចឹង ក្នុងការប្រកបការងាររបស់គេអ្វីមួយ គឺគេតែងតែបញ្ចេញវាទៅក្នុងបណ្តាញសង្គម តើពិតទេ? ថាជាគេពិតមែន? ដែលរកសុីតាមផ្លូវងងឹតនោះ?
«អូហ៍ ខ្ញុំនឹកឃើញហើយ នេះគឺជាការរកសុីដើម្បីបាំងមុខ! ប្រាកដណាស់ ថាគេមានការងារក្នុងផ្លូវមួយទៀត ដែលយើងមើលត្រឹមតែអាខោនរបស់គេមិនបានដឹងច្បាស់នោះទេ ប៉ុន្តែឈប់! តើនេះជាហាងកាហ្វេរបស់គេមែនទេ?» និយាយម្នាក់ឯងឆ្លើយម្នាក់ឯង ពេលអូសសុខៗនោះក៏បានឃើញរូបផុសក្នុងអាខោនរបស់គេ មានស្លាកហាងកាហ្វេ ប៉ុណ្ណាប៉ុណ្ណីថា "ចន កាហ្វេ" ច្បាស់ណាស់ថានេះជាហាងកាហ្វេរបស់គេ
«ទីតាំងនៅក្បែរនេះទេតើស៎ ខ្ញុំគួរតែទៅឥឡូវនេះ» មិនរង់ចាំយូរនាំតែខាតពេល រាងតូចរត់វឹងឡើងទៅបន្ទប់ ផ្លាស់ខោអាវ រួចចុះមកវិញជាមួយនឹងសម្លៀកបំពាក់ថ្មី ព្រមទាំងស្រែកផ្តាំទៅម៉ែដោះផងដែរ កុំអោយលោកប៉ារកនឹងបារម្ភពីគេ
រាងតូចបើកឡានចេញមកដល់ដងផ្លូវ ជិះទៅតាម map ដែលបានបង្ហាញនៅលើអេក្រង់ទូរស័ព្ទ ដោយការប្រុងប្រយ័ត្នជាទីបំផុត ព្រោះផ្លូវនេះមានឡានទៅមកច្រើនណាស់ ជិះយឺតៗដូចជាគេនេះច្បាស់ណាស់ប្រាកដជាមានអ្នកលួចជេរ តែធ្វើយ៉ាងម៉េច គេត្រូវតែជិះបែបនេះ ដើម្បីងាយស្រួលសម្រាប់គេក្នុងការដើររក កុំអោយជិះហួសអញ្ចឹងហើយ
«នៅឯណាអញ្ចេះ ហាងកាហ្វេនៅម្តុំផ្ទះខ្ញុំមានច្រើនសឹងអីទៅហើយ» រាងតូចពាក់វែនតាខ្មៅ នៅក្នុងឡាន បើកយឺតៗដើម្បីរកហាងកាហ្វេរបស់គេ ព្រោះជិះកាត់ច្រើនហាងកាហ្វេដែរហើយ តែដូចជាមិនបានឃើញហាងកាហ្វេធំជាងគេគួរអោយកត់សម្គាល់សោះ
«នេះឃើញហើយ ចនកាហ្វេ!» បន្ទាប់ពីអោនឃើញផ្លាកផ្លាកឈ្មោះយ៉ាងធំហើយ រាងតូចក៏រកកន្លែងចតឡានអោយបានស្រួលបួលរួចចូលទៅដោយមានបុគ្គលិកឈរចាំទទួលនៅទីនោះស្រាប់ជាការរាក់ទាក់តាមហាងកាហ្វេនីមួយៗ
«សួស្តី ចនកាហ្វេ សូមស្វាគមន៍~~»
«បាទ សួស្តី»
«អញ្ជើញមកប៉ុន្មាននាក់ដែរចាស៎?»
«ខ្ញុំសុីងហ្គល មកតែឯងទេ តើមានកន្លែងសម្រាប់មនុស្សនៅលីវដែរទេ?» រាងតូចឆ្លើយតបបែបនេះធ្វើអោយបុគ្គលិកចាំទទួលភ្ងៀវនាំគ្នាសើចព្រាត ទើបនាំរាងតូចទៅរកកន្លែងសុីងហ្គលសម្រាប់អង្គុយ
«នេះជាកន្លែងអង្គុយសម្រាប់អ្នកនៅលីវចាស៎»
«បាទ អរគុណ»
«នេះជា menu តើលោកត្រូវការកម្មង់អ្វីដែរ?»
«អឹម~~ សុំអាយឡាតេក្តៅមួយមកណ៎ា»
«ចាស៎ សូមរង់ចាំបន្តិច ពួកយើងនឹងធ្វើជូន» បន្ទាប់ពីទទួលបានការកម្មង់ពីរាងតូចរួចហើយ បុគ្គលិកក៏ធ្វើការចេញពីតុរបស់រាងតូច
ជីមីនប្រឹងសម្លឹងមើលជាខ្លាំង ក្រែងលោបានឃើញគេនៅក្នុងទីនេះដោយចៃដន្យ ព្រោះឃើញក្នុងអាខោនរបស់គេ គេក៏ឧស្សាហ៍មកទីនេះញឹកញាប់ផងដែរ បើតាមមើលអ្វីដែលគេបានបង្ហោះ ប៉ុន្តែថ្ងៃនេះ វាដូចជាស្ងាត់មិនសូវមានមនុស្ស ឬគេក៏ព្រឹកពេក? ឬរូបភាពដែលគេបង្ហោះថាមានមនុស្សមកផឹកច្រើនជារូបភាពក្លែងក្លាយទេ?
«ពិតជាអន់មែន! លក់មិនដាច់ឬយ៉ាងណា បានជាខំfake ធ្វើឯងផុសដូចមានមនុស្សមកច្រើនបែបនេះ? ជីវិតអាបុិនេះ ចូលចិត្តតែអាក្លែងក្លាយនឹងហើយមើលទៅ!»
«សួស្តី អាយឡាតេក្តៅមកដល់ហើយចាស៎»
«អូហ៍ បាទអរគុណ»
«តើកំពុងរកអ្នកណាមែនទេ?» ដោយមើលឃើញថាជីមីនដូចជាកំពុងស្វែងរកអ្វីម្យ៉ាងទើប បុគ្គលិកស្រីម្នាក់នោះក៏ឆ្លៀតសួរតែម្តងទៅ ក្រែងលោនាងអាចជួយអ្វីបានខ្លះ
«គឺខ្ញុំចង់រកម្ចាស់ហាងនេះ តើថ្ងៃនេះគាត់មិនមកទេមែនទេ?» ឃើញថាបុគ្គលិកស្រីម្នាក់នោះសួរទៅហើយ ទើបគេដាច់ចិត្តសួររកដោយគ្មានសុជីវធម៌បែបនេះតែម្តងទៅ ធ្វើយ៉ាងម៉េចបើមិនបានរៀបពាក្យអោយបានត្រឹមត្រូវផង តែថា..
(តិចបុគ្គលិកស្រីម្នាក់នេះសង្ស័យថាយើងជាអ្នកតាមដានចៅហ្វាយនាយគេទៅ ព្រះអើយ!)
«អរ តាមពិតជាអ្នកគាំទ្ររបស់លោកធូមាស៍ចន មែនទេ?» ឮនិយាយបែបនេះ រាងតូចរៀងគាំងអណ្តាតក្រឡាស់លែងចេញបន្តិចដែរ ព្រោះខ្លួនមិនបានទៅហ្វេនស្អីគេមកពីណាទេ គ្រាន់តែចង់ឃើញមុខ តែបើនាងនិយាយបែបនេះមកទៅហើយ មានតែចាក់បណ្តោយតាមសិន កុំអោយនាងសង្ស័យ
«បាទ មែនហើយ»
«អឹម សោកស្តាយមែនទែន លោកចនទើបតែមកអើតមុននេះបន្តិច ហើយទៅវិញអម្បាញ់មិញនេះឯង ថ្ងៃនេះគាត់មានការរវល់មិនបាននៅហាងផ្ទាល់នោះទេ សោកស្តាយខ្លាំងណាស់»
«អូហ៍បាទ ចុះថ្ងៃស្អែកគាត់មកដែរទេ?»
«សូមទោស ខ្ញុំក៏មិនច្បាស់ដូចគ្នា ព្រោះពេលគាត់ចង់មកក៏មក ពេលមិនចង់ក៏មិនមក តាមអារម្មណ៍របស់គាត់នោះទេ»
«អរ បែបនេះទេហ៎»
«ចាស៎ បើជាហ្វេនរបស់គាត់ គួរតែព្យាយាមមកអោយបានរាល់ថ្ងៃ បើមាននិស្ស័យគង់បានជួបគាត់ជាពុំខានទេ»
«ថាជាសត្រូវ អាចត្រូវច្រើនជាង»
«ចាស៎?»
«ខ្ញុំចង់បានន័យថា ស្អែកខ្ញុំនឹងមកម្តងទៀត អរគុណច្រើន~»

_______________________
បិះគេចាប់បាន កូនម៉ាក់🌚

#lysin

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

កូនក្រមុំសាតាន🌹Where stories live. Discover now