រឿង: បង្ខំចំស្នេហ៍ពិត💙

45 5 0
                                    

ភាគទី43: គឺមានបុគ្គលិកម្នាក់បានយកវាមកឲ្យខ្ញុំ

   ផ្ដើមភាគនេះកាត់មកដល់ប៉ុន្មានថ្ងៃក្រោយវិញម្ដង ពេលនេះចាងជីនឹងស៊ូហាងបានមកក្រុមហ៊ុន Footwear Group ដើម្បីមកពិភាក្សាគ្នាពីរឿងលួចម៉ូដមកច្នៃដោយគ្មានការអនុញ្ញាត...

«សូមលោកចាំសិន បន្ដិចទៀតលោកអគ្គនាយកឡុងមកហើយ» បុគ្គលិកស្រីម្នាក់បាននាំចាងជីនឹងស៊ូហាងមកអង្គុយនៅបន្ទប់រងចាំ ដើម្បីចាំលោកឡុងចេញពីប្រជុំជាមួយនឹងដៃគូរសហការផ្សេងទៀត

«បាន» ចាងជីតបតែមួយម៉ាត់យ៉ាងខ្លីមានន័យជ្រៅ ហើយក៏ដើរចូលទៅអង្គុយលើកៅអីរងចាំដែលមានស៊ូហាងអង្គុយជិតខ្លួនដែរ លឺចាងជីតបតែប៉ុន្នឹងបុគ្គលិកស្រីនោះក៏ចេញទៅវិញបាត់ទៅ

   រងចាំត្រឹមតែ5នាទីលោកឡុងក៏បានបើកទ្វារចូលមកទាំងស្នាមញញឹម ព្រោះគាត់ទើបតែរបានដៃគូរសហការជាមួយខ្លួនថ្មីៗ...

«សួស្ដីលោកចាង រីករាយណាស់ដែលបានជួបលោកនៅក្រុមហ៊ុនរបស់ខ្ញុំ»

«បាទ សួស្តីលោកឡុង នេះស៊ូហាង ជាលេខារបស់ខ្ញុំ»

   លោកឡុងចូលទៅចាប់ដៃចាងជីទាំងរាក់ទាក់ ហើយចាងជីក៏ក្រោកឈរចាប់ដៃគាត់វិញដូចគ្នា បន្ទាប់ពីចាប់ដៃហើយចាងជីក៏បានណែនាំស៊ូហាងឲ្យលោកឡុងបានស្គាល់ បន្ទាប់ពីស៊ូហាងនឹងលោកឡុងចាប់ដៃរាក់ទាក់គ្នារួចហើយក៏នាំគ្នាអង្គុយចុះវិញដើម្បីចូលសាច់ការតែម្ដង...

«លោកចាង លោកមកទីនេះដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនខ្ញុំដែលមែនទេ?» លោកឡុងចូលសាច់ការដោយគិតថាចាងជីមកនេះដើម្បីចូលរួមសហការជាមួយខ្លួនដែរ គាត់ពិតជាសប្បាយចិត្តណាស់ព្រោះមិនងាយបានចាងជីមកជួបគាត់ដល់ក្រុមហ៊ុនបែបនេះទេ

«ខ្ញុំមិនមែនមករួមសហការជាមួយលោកទេ គឺខ្ញុំមកយកម៉ូដសម្លៀកបំពាក់របស់ខ្ញុំទៅវិញ» ចាងជីមិនបានលាក់បាំងនឹងនិយាយបូរបាច់នាំតែខាតពេលច្រើនទេ គឺនាយចូលនិយាយសាច់ការតែម្ដងដើម្បីឲ្យចប់រឿង

You've reached the end of published parts.

⏰ Last updated: Apr 25 ⏰

Add this story to your Library to get notified about new parts!

រឿង: បង្ខំចំស្នេហ៍ពិត💙Where stories live. Discover now