Ep20 : រាត្រីក្រេបទឹកឃ្មុំ

449 42 3
                                    

នៅពេលដែលរាងតូចបម្រុងនិងដើរចាកចេញពីក្នុងបន្ទប់មួយនេះទៅហើយក៏ស្រាប់តែដៃមាំទាំងគូររបស់អង្គម្ចាស់ក៏ចាប់ទាញត្រឡប់មកវិញហើយថែមទាំងអោបចង្កេះតូចយ៉ាងណែនហាក់ដូចជាមិនយល់ព្រមអោយម្ចាស់រាងកាយមួយនេះចាកចេញឆ្ងាយពីខ្លួនយ៉ាងអញ្ចឹង។ កាយតូចខំប្រឹងស្រវេស្រវារើចេញពីក្នុងរង្វង់ដៃមួយប៉ុន្តែមិនទទួលបានលទ្ធផលឡើងដោយសារតែការរើបម្រាស់អម្បាញ់មិញនោះថេយ៉ុងគេបានប្រើកម្លាំងខ្លាំងពេកនៅពេលនេះគេក៏គ្មានកម្លាំងអ្វីយកទៅតតាំងជាមួយនិងជុងហ្គុកបានបន្តទៀតឡើយគឺមានតែដេកស្ងៀមសិនតែប៉ុណ្ណោះ។

« ហុឹម ព្រមស្ងៀមហើយ?? មិចក៏មិនរើអោយខ្លាំងជាងនេះបន្តិចទៅ!!!! » សម្ដីខិលប៉ុន្មានម៉ាត់នេះច្បាស់ណាស់គឺថាចង់បញ្ឈឺអោយរាងតូចក្អួតឈាមបែកប្រមាត់តែម្ដង នាយកម្លោះអោនមុខចូលកាន់តែជិតទៅៗហើយក៏និយាយខ្សឹបៗនៅក្បែរត្រចៀកថេយ៉ុងដែរធ្វើអោយញេស្ទើរតែផ្ទុះចេញនូវរងើកភ្លើងមកខាងក្រៅបាត់ទៅហើយ។

« ចេញពីខ្ញុំទៅ....បើទ្រង់ហ៊ានប៉ះពាល់ខ្ញុំខ្ញុំនិងសម្លាប់ទ្រង់ចោលមិនខានទេចាំមើលទៅ រាជទាយាទសម្អុយ » បបូរមាត់តូចៗបង្ហើរវាចាចេញមកម្ដងៗគឺសុទ្ធតែជាពាក្យដែលចង់សម្លាប់ស្វាមីខ្លួនឯងគ្រប់ពេល មិនថាទោះនេះគឺជារាត្រីផ្សំដំណេក ជាយប់ដ៏ផ្អែមល្ហែមសម្រាប់គូរស្នេហ៍ដែលទើបតែរៀបការថ្មីថ្មោងហើយក៏ដោយតែសម្រាប់គូរស្នេហ៍មួយនេះវិញគឺវាប្រៀបដូចជាសមរភូមិដែលពួកគេត្រូវមកសុីសាច់ហុតឈាមគ្នាច្រើនជាង។

« ចង់ដឹងណាស់ថាមហេសីដ៏គួរអោយស្រឡាញ់ម្នាក់នេះពិតជាហ៊ានសម្លាប់ព្រះស្វាមីរបស់ខ្លួនដែលឬទេ!! ហុឹម » បន្ទាប់ពីមានបន្ទូលចប់ភ្លាមអង្គម្ចាស់វេមផាយដ៏ស្រស់សង្ហាក៏បានអោបទៅថើបលើបបូរមាត់របស់មហេសីខ្លួនថ្នមៗចំណែកឯថេយ៉ុងឯណេះវិញដូចជាមិនឃើញមាត់កអ្វីបន្តិចសោះគេថែមទាំងបានបិទភ្នែកទទួលយកស្នាមថើបដ៏កក់ក្ដៅមួយនេះថែមទៀតផង ដូច្នេះហើយការថើបមួយនោះវាក៏បានបន្តដោយគ្មានការជំទាស់ពីអ្នកណាម្នាក់ឡើយ។

« អង្គម្ចាស់.....ហ្អឹម!!! » នៅពេលដែលបបូរមាត់របស់ខ្លួនត្រូវបានគេដោះលែងអោយមានសេរីភាពវិញហើយថេយ៉ុងក៏និយាយបម្រុងនិងហាមឃាត់មិនចង់អោយរាងមាំគេបន្តធ្វើបែបនេះទៀតឡើយប៉ុន្តែទើបតែហាមាត់បានបន្តិច ថេយ៉ុងក៏ត្រូវបានជុងហ្គុកគ្រប់គ្រងលើបបូរមមាត់គេសារជាថ្មីម្ដងទៀត លើកនេះអង្គម្ចាស់ជុងគេមិនត្រឹមតែប៊ឺតជញ្ជក់បបូរមាត់ប៉ុណ្ណោះទេ ដៃទាំងគូររបស់គេក៏ចាប់ផ្ដើមចាប់ហែកសម្លៀកបំពាក់របស់ខ្លួនឯងចេញម្ដងមួយៗរហូតដល់អស់ផងដែល។

ក្រសោបស្នេហ៍អ្នកអង្គម្ចាស់VampireWhere stories live. Discover now