"ស្លាញ់ប្តីជាងគេ"

556 77 10
                                    

កម្មសិទ្ធិOmega

ភាគទី៧៦

40Votes for next part❤️️

«មានពិតមែនឬក៏អត់?» មាត់និយាយក្រហឹមអញ្វឹងហើយដៃនៅប្រឹងមួលត្រចៀកស្វាមីបន្ថែមកាន់តែខ្លាំងឡើងៗគ្មានអាណិតប្តីអីបន្តិចសោះ

«អូយ អូនទៅជឿយល់សប្តិហើយមិនព្រមជឿបងទេ?រាល់ថ្ងៃអូនស្រឡាញ់អាយល់សប្តិនឹងឬស្រឡាញ់បង?» ឮលោកប្តីសួរតែមួយម៉ាត់បែបនេះហើយ រាងតូចប្រញាប់ប្រលែងដៃចេញពីត្រចៀកស្វាមីវិញយ៉ាងលឿន ហើយទឹកមុខដែលឃោរឃៅអម្បាញ់មិញក៏ប្រែមកជាញញឹមហើយយកដៃមកអង្អែលត្រចៀកប្តីដែលកំពុងក្រហមនោះវិញដោយពោលពាក្យថា៖

«អូនធ្វើលេងតើស៎ ឈឺខ្លាំងអត់?មិញនេះជ្រុលដៃហ៎»

«អូនធ្វើលេង តែបងឈឺមែន»

«សុំទោស តោះទៅញុាំបាយ អូនឃ្លានហើយ ហិហិ» និយាយចប់ហើយជីមីនអូសដៃស្វាមីដើរទៅតាមយកតែម្តង ត្រូវតែប្រញាប់ប្តូរប្រធានបទឥឡូវនេះ បើមិនអញ្ចឹងទេបានប្តីខឹងវិញពិបាកលួងឥឡូវហើយ

«បងទស្សទាយទៅមើល ថាមុខម្ហូបណាដែលបងបានធ្វើឲ្យបង?» ដើរមកដល់តុបាយប្រណីត នាំគ្នាចូលទៅអង្គុយអស់ហើយរាងតូចក៏ដាក់សំណួរសួរស្វាមីមុននឹងបរិភោគអាហារ ព្រោះក៏ចង់ដឹងថាជុងហ្គុកនឹងជ្រើសរើសយកមួយណា

«បងគិតថា ស៊ុតក្រឡុកនោះ»

«ត្រឹមត្រូវណាស់! ពូកែពិតមែន ហេតុអីបងដឹងថាជាស្នាដៃអូន?»

«ព្រោះវាជាមុខម្ហូបដែលងាយស្រួលជាងគេ»

«បងមើលងាយអូន?»

«បងឆ្លើយទៅតាមការយល់ឃើញតើស»

«បានហើយ ឈប់និយាយជាមួយខ្ញុំ!» អាល្អិតលើកម្រាមប្រាំជាសញ្ញាដូចព្រះយូឡាយអង្គុយសមាធិ បិទភ្នែកសង្កត់ចិត្តប្រឹងលេបបាយចូលពោះទាំងអួលៗ បានប្តីមួយកំពូលមើលងាយមិនបាច់ឲ្យអ្នកក្រៅឯណាមកមើលងាយទេ គឺប្តីឯងនឹងតែម្តង

«ឈប់សិន! លើកដៃអូនឡើងម្តងទៀតទៅមើស៎»

«ហឹម?មានបញ្ហាអីមែនទេ?» ជីមីនក៏ព្រមលើកដៃម្ខាងនោះមកបង្ហាញគេម្តងទៀតតាមបញ្ជា ព្រមទាំងសម្លឹងមើលដៃខ្លួនឯង តើមានអីឲ្យគេមើលទៅ?

«ដៃចង្អុលអូនកើតអី?មុតដៃហ្អេស៎?» ជុងហ្គុកទាញម្រាមដៃរបស់ប្រពន្ធមកអង្អែលស្ទាប ឃើញមានស្នាមជាច្រើនលើម្រាមចង្អុលនោះ ហើយប្រពន្ធគេទៅធ្វើស្អីបានជាមុតឡើងសុះម្រាមចង្អុលយ៉ាងអញ្ចឹង?

«អូនរៀនដេរអាវចាក់ព្រោះទំនេរពេក ធ្វើដំបូងមិនសូវស្ទាត់ទើបមុតទៅ»

កម្មសិទ្ធិOmega💎 (completed✅)Where stories live. Discover now