ភាគទី1:អ្នកជិតខាងថ្មី

589 41 4
                                    

ពេលព្រឹកព្រលឹមពន្លឺរស្មីនៃព្រះអាទិត្យបានចែងចាំងឡើងបង្ហាញអោយឃើញនៅផ្ទះពីរខ្នងដែលស្ថិតនៅជាប់គ្នាដាច់ឆ្ងាយពីអ្នកដទៃប្រហែលជា300ម៉ែត្រព្រោះតែម្ចាស់ផ្ទះត្រូវការភាពស្ងប់ស្ងាត់មិនចង់រងការរំខានពីសំណាក់អ្នកដទៃ។នៅក្នុងផ្ទះធំល្មមនោះមានអ្នករស់នៅតែម្នាក់តែប៉ុណ្ណោះហើយម្នាក់នោះមានឈ្មោះថា«គីម ណាមជុន»បុរសមិនសូវមាត់ក វ័យ26ឆ្នាំចូលចិត្តអានសៀវភៅមិនចូលចិត្តនៅកន្លែងដែលមានមនុស្សច្រើនព្រោះតែបែបនេះទើបគេមិនដែលស្គាល់ទេពាក្យថាមិត្តច្រើនសូម្បីតែអ្នកជិតខាងក៏នាយម្នាក់នេះមិនចង់រាប់រកដែល។រាល់ថ្ងៃណាមជុនជាមនុស្សម្នាក់ដែលសុខចិត្តមករស់នៅម្នាក់អែងចាកចេញពីផ្ទះដែលមានស្តុកស្តម្ភរបស់ខ្លួនមករស់នៅផ្ទះពីរជាន់ធម្មតាៗ។ស្តាប់មើលទៅវាកំសត់ណាស់តែសម្រាប់នាយជីវិតបែបនេះវាល្អណាស់ទៅហើយ ណាមួយបណ្តាលមកពីនៅពេលនាយរស់នៅជាមួយប៉ានិងម៉ាក់របស់នាយ នាយក៏ត្រូវរងការគាប់សង្កត់ពីគាត់គ្រប់ពេលចង់អោយនាយធ្វើនេះធ្វើនោះមិនឈប់សោះជាពិសេសគឺរឿងចូលសង្គមនិងតែម្តង គាត់តែងតែនិយាយមកកាន់នាយថាជាកូនដែលចូលសង្គមគេមិនចុះដូច្នេះហើយទើបនាយរើលមកនៅទីនេះម្នាក់អែង។ហើយនាយរៀនចប់ផ្នែកគ្រប់គ្រងមកពីបរទេសតែរាល់ថ្ងៃនេះនាយជាម្ចាស់ហាងកាហ្វេមួយកន្លែងនៅចំកណ្តាលក្រុងឆ្ងាយពីផ្ទះរបស់នាយមិនប៉ុន្មានគីឡូទេដល់ហើយ។

#ហាងកាហ្វេ
«មកហើយលោកគីម ម្ចាស់ហាងកាហ្វេរៀនចប់ផ្នែកគ្រប់គ្រងមកពីបរទេស»សំឡេងស្រី្តចំណាស់ម្នាក់បានបន្លឺឡើងបន្ទាប់ពីបានឃើញវត្តមានរបស់ណាមជុនបុរសសង្ហារសម្បូរស្នេហ៍ដើរចូលមកខាងក្នុង
«ម៉ាក់...»
«ត្រូវហើយគឺម៉ាក់ ម៉ាក់ស្មានតែអែងភ្លេចម៉ាក់ហើយតាសនេះខានទៅជាន់ផ្ទះប៉ុន្មានឆ្នាំហើយកូនមានចាំទេ»ព្រោះតែសេចក្តីនឹករលឹកដល់កូនប្រុសជាពន់ពេកទើបគាត់មកលេង
«ប្រហែល4ឆ្នាំទេដឹងព្រោះតាំងតែពីអាពៅទៅរៀននៅបរទេស»ណាមជុនដាក់ខ្លួនអង្គុយទល់មុខម្តាយហើយក៏បន្លឺសំឡេងឡើងធ្ងន់ៗបែបមនុស្សប្រុសពេញលក្ខណៈតែសំឡេងធ្ងន់របស់នាយមិនមែនជាប្រភេទសំឡេងកំហុកទេជាសំឡេងដែលធ្ងន់តែផ្អែមគួរអោយចប់ស្តាប់
«ចាំបែបនេះល្អហើយ ហើយមិនគិតទៅលេងប៉ានិងម៉ាក់ខ្លះទេ»
«អត់ទេព្រោះលោកប៉ាមិនចង់ឃើញមុខខ្ញុំទេ»
«ហៃយ៉ាកូនមួយនេះ ប៉ាមាត់អាក្រក់បែបនេះមែនតែគាត់នឹកកូនណាស់ដឹងទេ»ទោះនាយមិនបានទៅលេងតែនាយក៏ខលទៅលេងម៉ាក់នាយដូចគ្នាប៉ុន្តែអោយតែខលទៅម្តងណាដឹងតែលឺសំឡេងប៉ារបស់នាយស្រែកថាអោយនាយរហូតនិងទើបមិនចង់ទៅលេងគាត់។
«ខ្ញុំមិនដឹងទេ»
«មិនដឹងក៏មិនដឹងទៅ តែអាទិត្យក្រោយប្រុសពៅមកវិញហើយម៉ាក់ក៏រៀបចំការជួបជុំតូចមួយសម្រាប់ប្អូនដែលចឹងកូនទៅចូលរួមផង»
«ខ្ញុំមិនទៅបានទេម៉ាក់»ណាមជុនច្បាស់ជាមិនចង់ទៅព្រោះតែនាយដឹងច្បាស់ណាស់ប្រាកដជាជួបជាមួយនិងប៉ានាយហើយគាត់ប្រាកដជាស្តីថាអោយនាយទៀតមិនខានទេ ព្រោះមិនចង់លឺពាក្យដដែលៗបែបនេះទើបព្រមរើលមកនៅឆ្ងាយតែនៅតែគេចមិនផុតយ៉ាងណាក៏ជាប៉ាកូននិងគ្នាទៅហើយអោយគេចទៅណាផុតទៅ។
«ណា ណាកូនណាចាត់ទុកថាម៉ាក់សុំទៅចុះខានជួបគ្នាយូរហើយ តែមួយភ្លេតក៏បាន»
«បាទម៉ាក់»នាយឆ្លើយទាំងមិនចង់តែត្រូវតែទៅកុំអោយម៉ាក់របស់នាយអន់ចិត្ត
«តែអូត្រូវហើយ ម៉ាក់ខានមកយូរហាងដូចជាធំជាងមុនមនុស្សច្រើនទៀតផងកូនម៉ាក់មិនអន់ទេ»គាត់សម្លឹងមើលឆ្វេងស្តាំក៏ឃើញថាធំពិតមែនមិនអន់ឯណារៀនចប់ពីបរទេសមកបើកអាជីវកម្មផ្ទាល់ខ្លួនហើយដំណើរការយ៉ាងរលូនបែបនេះនោះ
«បែបនេះហើយកុំអោយម៉ាក់ពូកែបង្អាប់កូនថាមកពីរៀននៅបរទេសតែបើកហាងកាហ្វេឥឡូវធ្វើអោយធំតែម្តង ណាមួយព្រោះកូនបន្ថែមកន្លែងសម្រាប់អានសៀវភៅចំពោះភ្ញៀវដែលចូលចិត្តញ៊ាំកាហ្វេផងនិងអានសៀវភៅផង»មែនហើយព្រោះឥឡូវមនុស្សចូលហាងនាយច្រើនណាស់ព្រោះតែម្ចាស់ហាងក៏សង្ហារហើយមានទីធ្លាធំទូលាយអាចអានសៀវភៅលំហែរខួរក្បាលបានទៀតផងពិតជាស្រស់ស្រាយណាស់
«ល្អណាស់ចឹង ចឹងម៉ាក់ទៅវិញហើយកុំភ្លេចណាទៅចូលរួមការជួបជុំនៅអាទិត្យក្រោយផង»
«បាទម៉ាក់កូនដឹងហើយ»
«ម៉ាក់ទៅហើយប្រញាប់ទៅមើលហាងសម្លៀកបំពាក់របស់ម៉ាក់ផង»គាត់និយាយរួចក៏ប្រញាប់ចេញទៅដោយមានអ្នកបើកឡានជូនគាត់ទៅ។ប្រាប់ត្រង់ទៅចុះគ្រួសារគីមមិនចេះដេកចាយលុយទេម្នាក់ៗសុទ្ធតែមានការងាររវល់រៀងខ្លួនសូម្បីតែលោកស្រីគីមងារជាជំទាវទៅហើយនៅតែមានហាងសម្លៀកបំពាក់ប្រេនផ្ទាល់ខ្លួនហើយល្បីល្បាយប្រចាំនៅក្នុងប្រទេសទៀតផង។បែបនេះហើយទើបគ្រួសារគីមមានយ៉ាងនេះនោះតែចម្លែកអីតែកូនប្រុសច្បងមិនសូវជាចូលចិត្តហ៊ឺហារទើបបើកតែហាងកាហ្វេក៏គ្រប់គ្រាន់ហើយលុយចាយមិនអស់ផង។ចំណែកឯកូនប្រុសពៅដែលគាត់បាននិយាយមុននេះគឺគេរៀននៅបរទេសជិតចប់ហើយមកវិញក៏ធ្វើការងារអោយលោកប៉ាដោយសារគាត់ចាស់ហើយជំនួសកន្លែងបងប្រុសរបស់នាយនោះអែង។

ផ្តើមស្នេហ៍ក្បែរខាងWhere stories live. Discover now