«ឆាប់និយាយមក»ណាមជុនចាប់អោយជុងហ្គុកនិយាយភ្លាមៗដោយមិនទុកអោយនាយបានដាក់ខ្លួនអង្គុយបានទាន់ពេលទេព្រោះតែនាយប្រញាប់ចង់ដឹងរឿងថាតើវាយ៉ាងមិចហើយជុងហ្គុកនិងជីនចាប់ផ្តើមទាក់ទងគ្នាយូរប៉ុន្មានហើយ។ការយល់ច្រឡំរបស់ណាមជុនធ្វើអោយនាយក្លាយជាមនុស្សចង់ដឹងចង់លឺណាស់ឥឡូវនេះ។
«បងប្រញាប់ទៅណាខ្ញុំគង់តែនិយាយទេ»ជុងហ្គុកជ្រេញនិងចរិកបងប្រុសណាស់នាយមិនកំណាញ់ទេគង់តែប្រាប់សោះចេះមកធ្វើជាប្រញាប់ៗចង់ដឹងលឺរឿងរបស់នាយទៅកើតដែល«អឺនិយាយមកហើយទាក់ទងគ្នាទាំងពីពេលណាមិចក៏អែងមិនព្រមប្រាប់បង??ហើយម៉ាក់និងប៉ាមានដឹងរឿងនេះទេ??»ណាមជុននៅតែបន្តសួរនាយដូចជាចង់ដឹងណាស់មិនព្រមអោយជុងហ្គុកនិយាយទេគិតតែពីសួរ
«ហៃយ៉ាបើបងនៅតែសួរបែបនេះទៀតពេលណាទើបខ្ញុំបាននិយាយ...យ៉ាប់ណាស់...ឥឡូវខ្ញុំប្រាប់ទៅចុះពួកយើងទើបតែទាក់ទងគ្នាបានជិតមួយឆ្នាំតែចេះតែមានរឿងអោយប្រកែកគ្នារហូតទំនុកចិត្តមិនសូវមានអោយគ្នាណាមួយព្រោះពួកខ្ញុំនៅក្មេងៗណាស់កាលនោះការយល់ចិត្តគ្នាក៏មិនសូវមានមួយវិញទៀតខ្ញុំត្រូវទៅរៀនបន្តនៅបរទេសពួកយើងក៏បែកគ្នាតែប៉ុណ្នឹងអែង។ចំណែកឯរឿងដែលខ្ញុំមិនប្រាប់បងនោះគឺដោយសារតែបងដឹងស្រាប់ហើយស្នេហាក្មេងៗវាមិនបានគង់វង្សស្អីទេដូចជាពេលនេះចឹងទើបខ្ញុំមិនប្រាប់សូម្បីប៉ានិងម៉ាក់ក៏មិនដឹងដែល»ជុងហ្គុករៀបរាប់រឿងប្រាប់យ៉ាងអោយណាមជុនបានដឹងតែនៅមិនទាន់ប្រាប់ឈ្មោះថាសង្សារចាស់របស់នាយឈ្មោះអ្វីនៅឡើយទេ
«ជាប្រុសនឹងអែងមានរសនិយមបែបនេះតាំងតែពីពេលណា??»ណាមជុនសួរទាំងហួសចិត្តជាមួយនឹងប្អូនរបស់នាយទោះបីនាយគ្មានសង្សារហើយក៏មិនដែលមានសង្សារពិតមែនតែមិនប្រាកដថានាយស្រលាញ់ពេញចិត្តមនុស្សប្រុសដែលគ្រាន់តែនាយនៅមិនទាន់ចង់បាន
«ក៏មិនដឹងដែល ពេលនៅបរទេសខ្ញុំក៏មានសង្សាររួចទៅហើយពួកយើងទាក់ទងគ្នាបាន3ឆ្នាំហើយតែខ្ញុំដូចជាគ្មានអារម្មណ៍ស្រលាញ់នាងសូម្បីតែបន្តិចសោះ»
«ចឹងអែងប្រុងយ៉ាងមិច??»
«មិនដឹងទេពេលឃើញមុខរបស់ថេហ្យុងខ្ញុំចង់ឪបចង់ថើបតែមិនអាចខ្ញុំមានអារម្មណ៍ខុសចំពោះអេមមីលីណាស់»សង្សារថ្មីរបស់ជុងហ្គុកឈ្មោះអេមមីលីជាកូនកាត់នាងស្អាតណាស់ទាក់ទងជាមួយជុងហ្គុកបាន3ឆ្នាំហើយនាងរមទម្យគួរអោយចង់ថ្នាក់ថ្នមតែចិត្តមិននឹងនរបស់ជុងហ្គុកនៅតែមិនអាចបំភ្លេចថេហ្យុងបាន
YOU ARE READING
ផ្តើមស្នេហ៍ក្បែរខាង
Romantizmពីមនុស្សដែលមិនសូវចេះនិយាយស្តីចូលចិត្តភាពស្ងប់ស្ងាត់ ចូលចិត្តនៅតែអែងៗហើយក៏ចូលចិត្តអានសៀវភៅមិនចូលចិត្តភាពអ៊ូអររញ៉េរញ៉ៃច្រើនតែក្រោយពីបានជួបជាមួយនិងអ្នកជិតខាងដែលទើបតែរើលមកនៅនោះនាយចាប់ផ្តើមចេះផ្លាស់ប្តូរទម្លាប់របស់ខ្លួនបានច្រើនណាស់