ភាគ៦

156 22 3
                                    


...
«  7 ឆ្នាំកន្លងផុតទៅ...   »
...

" ព័ត៌មាន "
- Dinor ជាbrandដំបូងដែលបានផ្ទុះល្បីផ្សប់ផ្សាយពាស់ពេញផ្ទៃប្រទេស មិនត្រឹមតែប៉ុណ្ណោះ brand នោះក៏មានសារខារជាច្រើននៅ ក្រៅប្រទេសផងដែល Dinor ល្បីល្បាញ់មានគេប្រើប្រាស់ច្រើន មិនថាតារាល្បីៗមកពីប្រទេសណាទេ ក៏ស្គាល់ ហើយក៏ធ្លាប់ប្រើប្រាស់ផងដែល...Dinor មានទាំង ម៉ូដខោអាវ នឹងម៉ាកខាងគ្រឿង makeup... អភិជន នឹងអ្នកមាន ជាច្រើនបានបែរមកប្រើbrandនេះសឹងតែទាំងអស់...ផ្ទាំងស៉ីបធំៗមិនថានៅក្នុងស្រុក ឬក្រៅនោះទេ គេចាក់ផ្សាយភ្លុកទឹកភ្លុកដី ជិះទៅណាក៏ឃើញ... អ្វីដែលសំខាន់នោះគឺ លឺគេនិយាយ សរសើរ តៗគ្នាដែលថាម្ចាស់brandនោះស្អាត&ឆ្លាត&ពូកែ រាយមន្តស្នេហ៍គេគ្រប់គ្នា!! បើអ្នកណាបានធ្វើប្រពន្ធមិនដឹងជាសំណាងយ៉ាងណាទេ...
...

-" រាជធានីភ្នំពេញ " នៅក្នុងហាងកាហ្វេមួយកន្លែង...

មានបុរសម្នាក់ បានតាមមើល នឹងឈរសម្លឹងនារីពីនាក់មិនដាក់ភ្នែក មើលទៅគាត់ដូចជាកំពុងព្យាយាម សង្គេតខ្លាំងណាស់តាំងពី ក្បាលរហូតដល់ចុងជើង.... នារីពីនាក់នោះក៏មិនជានរណាឆ្ងាយដែលគឺpichy&តុលា យើងនឹង...
..

« បងឯងមើលអាប៉ិនោះ មើលមកយើងរហូតចឹង!» ខ្សប់ទៅpichy

« យើងមិចដឹង..» pichy

« រោគចិត្តទេហៃ?» តុលា សម្លឹងទៅវិញ បុរសនោះក៏នៅតែមើល មើលមិនដាក់ភ្នែកតែម្ដង!

« កុំចេះតែនិយាយថាអោយគេ..អ្នកពេញប្រហែលតែចឹង!» pichy

- ពួកគេកុំពុងនិយាយគ្នាសុខៗបុរសនោះក៏ដើរមកជិតពួកគេហើយក៏និយាយណែនាំខ្លួន...

« សួស្ដី ខ្ញុំគឺJohn!រីករាយដែលបានស្គាល់!» John

Pichy នឹង តុលា ក៏មិនបានតបអីដែលគ្រាន់តែញញឹមដាក់... លក្ខណៈថាគួរសមទៅវិញ..

« តើពួកឯងមិនស្គាល់ខ្ញុំទេឬ?» John ឆ្ងល់ តែក៏ញញឹមក៏ព្រោះតែក៏ រកតែមនុស្សបែបនឹង!

« គាត់ណាគេ.. ហើយស្គាល់ពួកញុមដែលហ៎!» តុលា

« ខ្ញុំមិនស្គាល់ពួកឯងទេ.. ល្អហើយដែលមិនស្គាល់ខ្ញុំ
ខ្ញុំចូលចិត្តនាក់ណាដែលមិនស្គាល់ថាខ្ញុំជានាក់ណា ព្រោះថាវាស្រួលធ្វើការ! នេះយកវាទៅ បើអត់ការងារធ្វើអាចមក
រកខ្ញុំបាន...» John ទាញដៃpichyហើយក៏ដាក់ក្រដាសដែលមានលេខទូរសព្ទគាត់នៅលើនោះ រួចគាត់ក៏ដើរចេញពីនេះបាត់ទៅ...

កោះផ្ដើមស្នេហ៍Where stories live. Discover now