EJដើរចូលក្នុងផ្ទះទាំងមុខមិនរីកព្រោះតែនៅខឹងនឹងមនុស្សដែលចាប់បឺតមាត់គេកាលពីនៅផ្សារទំនើបនោះ កាយតូចបោះជំហានញាប់ៗលើជណ្ដើរឡើងទៅបន្ទប់ធ្វើឲ្យអ្នកបម្រើឆ្ងល់គេខ្លាំងតែពួកគេប្រាកដក្នុងចិត្តថាអ្នកប្រុសតូចនេះខឹងអ្នកមកពីខាងក្រៅទៀតហើយ។ កាយតូចចូលដល់បន្ទប់ភ្លាមបោះរបស់របរទៅលើពូកមួយទំហឹងព្រោះតែចិត្តខឹងមិនទាន់រសាយបាត់
«អាយយយយ!!!កុំឲ្យយើងឃើញមុខឯងម្ដងទៀតឲ្យសោះណា»EJទន្រ្ទាំជើងស្រែកខ្លាំងៗឲ្យតែនឹកឃើញដល់អ្នកដែលបានចាប់ថើបគេនោះ
«EJកើតអីមែនទេកូន ម៉េចក៏ស្រែកឮម្ល៉េះ?»ដោយសារតែឮសំឡេងស្រែករបស់កូនប្រុសពៅលោកKimក៏ដើរមកគោះទ្វារនិងស្រែកសួរគេ
«អត់...អត់កើតអីទេលោកប៉ា»EJប្រញាប់សម្រួលអារម្មណ៍ហើយដើរមកបើកទ្វារឆ្លើយនឹងលោកប៉ាវិញ
«ហ៊ឹម បើមិនកើតអីប៉ាទៅបន្ទប់វិញហើយ»ឮចម្លើយកូនហើយគាត់ក៏ខ្ចិលសួរដេញដោលច្រើន
«បាទ លោកប៉ា»EJញញឹមស្ញេញដាក់គាត់ គាត់ញញឹមតបវិញហើយក៏ដើរទៅបន្ទប់បាត់ទៅ
«សំណាងហើយលោកប៉ាមិនដេញដោល»បិទទ្វារហើយEJលើកដៃមករឹតទ្រូងតិចៗ មិញនេះភ័យសឹងអីហើយព្រោះមិនដឹងដោះសារយ៉ាងម៉េច
រុឺង~~~រុឺង~~~ទូរស័ព្ទរបស់គេរោទ៍ឡើង នាយតូចក៏ដកពីហោប៉ាវមកមើលលើអេក្រង់បង្ហាញឈ្មោះរបស់Jayគេក៏ទទួលហើយយកមកផ្អឹបនឹងត្រចៀក
«មានការអីមែនទេJay?»
‹យប់នេះទំនេរអត់?›
«អឺទំនេរ»
‹អឹម Sunoo ឲ្យបបួលទៅដើរលេងទៅទេ?›
«ទៅធ្វើឆ្អឹងទទឹងកឯងមែន?»
‹JungwonនិងអាHoonទៅដែរតើ›
«អឺៗទៅមកយកយើងផង»
‹តែងខ្លួនឲ្យស្អាតណា ក្រែងរកបានសង្សារនឹងគេ ហាហា!!›Jayនិយាយហើយក៏សើចធ្វើឲ្យEJផ្ទុះកំហឹងម្ដងទៀតហើយ មិនចាំដល់EJតបទាន់Jayចុចបិទតែម្ដង
«ហឹស!! អាមិត្តចង្រៃបើយើងចង់បានណាមិនខ្វះទេអ្នកយកយើងនោះ»រាងតូចរអ៊ូរម្នាក់ឯងរងូវៗខឹងនឹងមិត្តមកបង្អាប់ខ្លួន
YOU ARE READING
បំណុលជំពាក់ស្នេហ៍
Action"បងប្រាប់ថាស្រលាញ់ខ្ញុំ បងតែងតែហួងហែងខ្ញុំពេលមាននរណាម្នាក់មកស្និតស្នាលនិងខ្ញុំ ប៉ុន្តែបងតែងតែធ្វើបាបចិត្តខ្ញុំ"ASAKURA Jo "សូមទោសដែលតែងតែធ្វើបាបចិត្តអូន តែងតែធ្វើឲ្យអូនឈឺចាប់"K Orisaki