#តាំងពីថ្ងៃជួបគេមកហេតុអ្វីបានជាខ្ញុំស័យព្រឹកស័យថ្ងៃ ហើយមិចនឹង គេនិងក៏បំផ្លាញ់លាបខ្ញុំមេស អោយតែជួបគេម្តងណាក៏មានរឿងមិនចេះចប់មិនចេះហើយ .....ដឹងស្អីទេ ធុញណាស់ .·'¯'(>▂<)'¯'·.#
(ប្រាប់ដោយពេជ្រ)នៅតាមផ្លូវផ្ទះលង្វែងមួយដែលមានទេសភាពស្រស់ត្រកាលនៅតាមផ្ទះនីមួយៗគឺសិតសឹងតែលំអងទៅដោយផ្កាចម្រុះជាច្រើនប្រភេទរាប់សឹងមិនអស់ វាមើលទៅគួរអោយចង់គយគន់ក្រៃលែង ហើយថែមទាំងសម្បូរទៅដោយខ្យល់អាកាសបរិសុទ្ធរឹតតែធ្វើអោយមនុស្សគ្រប់រូបប៉ងប្រាថ្នាចង់មករស់នៅទីកន្លែងនេះបន្ថែមមួយកម្រិតថែមទៀត ។
ខ្ញុំរត់ចេញមកពីផ្ទះយ៉ាងត្រហេបត្រហបដោយមិនបានរៀបចំណំឯកសណ្ឋានអោយបានស្រួលបួល សក់មិនទាន់សិត ក្រវាត់ករៀបមិនទាន់រួច នោះហើយគឺខ្ញុំ ពេជ្រ មានអាយុ ម្ភៃប្រាំ ឆ្នាំហើយគឺបុគ្គលិកធ្វើការនូវក្រុមហិរញ្ញវត្ថុនៅទីក្រុងភ្នំពេញ និយាយរួមខ្ញុំគឺជាមនុស្សដែលតែងតែ ខកម៉ោងធ្វើការជានិច្ចព្រោះរវល់តែមើលរឿងភាគដាច់យប់ ប៉ុន្តែការងារវិញល្អរកលេខដាក់គ្មាន កុំថាមានអ្នកមកប្រកួតប្រជែកខ្ញុំអោយស្ពៃ ណាមួយខ្ញុំបានរៀនចប់សញ្ញាប័តឆ្នាំទី៤នៅសាលាខេមរភូមិនៅភ្នំពេញនេះផងសីុផុយសម្រាប់អាពេជ្រនេះណាស់។ ប៉ុន្តែមិនមែនថាកើតមកមួយជាតិថាមិនដែលធ្លាប់ជួបរស់ការបរាជ័យនោះទេ ប្រសិនបើនៅតែព្យាយាមរឿងដែលយើងខំប្រឹងប្រែង វាមិនអាសាបង់អត់ប្រយោជន៍ទេ ទើបមានពាក្យប្រៀនប្រដៅមួយពោលថា" ព្យាយាមគង់បានសម្រេច"។
និយាយចឹងភ្លេចប្រាប់ទៅថាខ្ញុំរាល់ថ្ងៃនៅមិនទាន់មានគ្រួសារទេ ចាស់តែអាយុចរឹកដូចកូនក្មេងចឹងណាយក ហិហិ នែកុំច្រលំថាមកពីខ្ញុំមិន handsome ដូចគេណា៎។
ខ្ញុំមិនចង់អួតទេ រូបរាងខ្ញុំស្អាតស សង្ហា មុខរាងមូល ច្រមុះស្រួច ដែលមានដុះពុកសង្ការឹមខ្លីៗ សម្បូរទៅដោយភាពទាក់ទាញសាកសមជាមួយនិងសក់រាងខ្មៅ តែរាងពិបាកយករឿងមួយគឺកម្ពស់និងម៉ង ត្រឹមតែ មួយម៉ែតហុកសិបប្រាំបី អោយតែនឹកឃើញចង់ទៅចងកូនជើងអោយស្លាប់ទេ ។ព្រោះអោយតែទៅណាឬដើរលេងជាមួយមិត្តឬក្រុមកាងារគេហៅតែប្រុសតឿ ពិបាកទទួលយកណាស់...ជាពិសេសគឺម្តាយឪពុករបស់ខ្ញុំតែងតែថាខ្ញុំតឿរជាងប្អូនដាច់មិនកាត់ពូជទៅរកនរណា អ្នកដទៃថាមិនសូវឈឺតែគ្រួសារឯងនេះថាអោយឈឺអស់ទះ ។
(。ŏ﹏ŏ)រវល់តែណែនាំខ្លួនខកម៉ោងបាត់។
YOU ARE READING
រឿងលង់ស្នេហ៍ជំនួយការរូបស្រស់(🔞)
Romanceរឿងលង់ស្នេហ៍ជំនួយការ (・∀・)🏳️🌈 សូមបងប្អូនទាំងអស់គ្នាជួយ support និង ចុច like page រឿងរបស់នាងផងណា .... ចេញនៅថ្ងៃ 28/05/2023 នេះ នៅម៉ោង 2:30pm «សូមរងចាំទស្សនា»