ភាគទី 14

327 9 0
                                    

អន្លង់ស្នេហ៍Villain : (ស៊ូហ្កា វីលលិន)
ភាគទី : ១៤

កាយតូចត្រូវម្ចាស់តូចអូសច្រងាប់ច្រងិលទៅអង្គុយលើសាឡុងធំនៅកណ្តាលបន្ទប់ទទួលភ្ញៀវ នាងតូចត្រូវបាន ស៊ូហ្កា ទាញមកអង្គុយលើភ្លៅខណៈ យ៉ុនហ្គី គ្រវីក្បាលហួសចិត្តក៏ដើរទៅអង្គុយលើសាឡុងដោយមិនចាំបាច់ម្ចាស់វិមានអញ្ជើញ។
"ហួងហែងសម្បើមម្ល៉េះ?" យ៉ុនហ្គី បន្លឺឡើងដោយទឹកមុខបេះបួយ មនុស្សគេនេះអាចថាចូលចិត្តធ្វើមុខស្មើៗ ហើយហ្មត់ចត់តែម៉ោងការងារទេ បើពេលវេលាជាមួយគ្រួសារនិងមិត្តភក្តិគេក្លាយជាមនុស្សរួសរាយគួរឱ្យស្រឡាញ់បំផុតផ្ទុយពីប្អូនប្រុសភ្លោះរបស់គេ ស៊ូហ្កា នេះមុខងាប់ងាប់គ្រប់ពេលតែម្តង។
"មកទីនេះមានការស្អី?" សំណួរកំបុតៗតាមទម្លាប់របស់ម្ចាស់តូច គេមិនចូលចិត្តមុខរបស់បងប្រុសរបស់គេ ជាពិសេសពេលគេមករញ៉េរញ៉ៃក្នុងវិមានទាំងដែលអ្នកកំលោះកំពុងទុក អេវើលីន នៅទីនេះ។
"យើងមកមិនបាន? តាមពិតទៅវិមាននេះក៏លោកតាផ្តល់ចំណែកឱ្យយើងដូចគ្នា" យ៉ុនហ្គី ញញិមចុងមាត់លើកទឹកត្រជាក់ដែលអ្នកបម្រើលើកមកទទួលមុននេះមកក្រេបបន្តិច។
"ឯងបានបាត់បង់វិមាននេះតាំងពីពេលដែលឯងប្តូរត្រកូលទៅជា មីន យ៉ុនហ្គី មកម្ល៉េះ ដូច្នេះកុំមកទាមទារ បើចង់បានយើងឱ្យលុយទៅធ្វើ ចង់បានប៉ុណ្ណាក៏បានតែកុំមកលូករបស់កេមរតកដូនតាយើង" ស៊ូហ្កា បង្ហាញអាការៈហួងហែង មិនថា វិមាន ឬ មនុស្សរបស់គេ ដាច់ខាតគេមិនព្រមចែករំលែកជាមួយមនុស្សភ្លេចកំណើតដូចបងប្រុសគេនេះឡើយ។
"យើងនិយាយលេងទេ គ្រាន់តែឆ្លៀតចូលមកលេង ហើយយករបស់ដែលឯងចូលចិត្តមកផ្ញើ" យ៉ុនហ្គី សើចតិចៗហើយក៏លើកក្រូចខ្វីចតូចៗផ្អែមត្រជាក់មួយកេះមកដាក់លើតុ ក្រូចទាំងនេះគេឱ្យអ្នកថែចម្ការគេនៅ ដេហ្គូ បេះផ្ញើមកទីក្រុង។
"យើងមិនក្រដល់ថ្នាក់គ្មានលុយទិញក្រូចស៊ីទេ យកទៅវិញទៅ" ស៊ូហ្កា ក្តាប់មាត់មិនពេញចិត្តរបស់ផ្ញើរបស់បងប្រុស។
"វ៉ាយយយ...ទំនងណាស់ យកទៅវិញស្តាយណាស់ អេវើ ក៏ចូលចិត្តផ្លែក្រូចដែរ បើបងមិនញាំ អេវើ ញាំក៏បាន" នាងតូច ស្ទុះងើបពីលើភ្លៅអ្នកកំលោះហើយបើកកេះក្រូចមកមើលឃើញថាពណ៌ស្អាតស្រស់ៗទំនងដល់ហើយ បើយកទៅវិញស្តាយទឹកចិត្តបងប្រុស យ៉ុនហ្គី ណាស់។
"ក្មេងឆ្លាត ស្គាល់របស់ល្អ" យ៉ុនហ្គី សើចយ៉ាងស្រស់ញីងើបឈរទៅញីសក់ក្បាលនាងតូចលេងតិចៗ មើលទៅនាងគួរឱ្យស្រឡាញ់ ទំនងជាពូកែយល់ចិត្តទើបប្អូនប្រុសរបស់គេទុកក្បែរខ្លួនបែបនេះ តាមធម្មតាប្អូនប្រុសគេមិនចូលចិត្តឱ្យមនុស្សស្រីមកក្បែរឡើយ។
"ដៃ!" ស៊ូហ្កា ក្តាប់មាត់ស្ទុះងើបមកទាញដៃ យ៉ុនហ្គី ចេញពីក្បាលរបស់ អេវើលីន ហើយកាច់ដៃបងប្រុសមួយទំហឹងសឹងតែបាក់ទៅហើយ តែងារជាប៉ូលិសជាលោកមេកងមួយទាំងមូលម្តេចនឹងអាចចាញ់ប្អូនបានទៅ គេរើទាល់តែរួច។
"មើលដៃខ្លួនឯងផង កុំចេះប៉ះពាល់របស់គេផ្តេសផ្តាស"
"នាងគួរឱ្យស្រឡាញ់ យើងគ្រាន់តែផ្តល់ភាពកក់ក្តៅតាមទម្លាប់មនុស្សល្អៗ មិនដូចឯងទទឹងទទែង ទទឹងទិស ខុសទំនងគ្រប់ពេល" យ៉ុនហ្គី សើចតិចៗព្រមទាំងអង្គុយលើសាឡុងវិញ ចំណែកនាងតូចឈរបកក្រូចញាំភ្លឹះៗ ហាក់មិនដឹងខ្យល់អ្វីសោះ។
"យើងទទឹងទិសក៏មិនទើសក្បាលឯងដែរ"
"គាត់ទទឹងទិសពិតមែន តែគាត់សង្ហាណាស់" អេវើលីន ញាំក្រូចបណ្តើរសរសើរអនាគតប្តីបណ្តើរ ត្បិតថាគេនិយាយស្តីមិនសូវពីរោះស្តាប់ អាចនឹងច្រងេងច្រងាងក្រអើតក្រទមបន្តិចក៏ពិតមែនប៉ុន្តែគេកក់ក្តៅណាស់ ទង្វើច្រើនជាងសម្តី។
"មិនបានត្រូវការគំនិតរបស់នាង" ស៊ូហ្កា ស្រែកគំហកនាងតូចហើយក៏ទាញនាងមកអង្គុយលើភ្លៅជាថ្មី បបូរមាត់តូចញាំក្រូចឃ្មោមៗដូចជាកូនក្មេងត្រូវបានអ្នកកំលោះសង្កត់លើដោយបបូរមាត់របស់គេ ដៃមាំឱបក្រសោបនាងជាប់ខណៈបបូរមាត់កម្រើកខ្លាំងៗជញ្ជក់សឹងតែនាងតូចដាច់ដង្ហើមទៅហើយ អ្នកណាប្រើឱ្យនាងព្យាយាមរើ រុញទ្រូងគេចេញធ្វើអី?
"អ្ហឹមៗ..."
"អាក្រក់ណាស់ ទៅរកបន្ទប់ទៅ យើងទៅវិញហើយ" យ៉ុនហ្គី មិនអាចទ្រាំមើលហិង្សាបបូរមាត់ដែលប្អូនប្រុសដាក់ទៅលើនាងតូចនេះក៏ប្រញាប់ងើបដើរចេញទៅមិនបាច់មានអ្នកដេញ។
"គាត់ទៅវិញហើយ? មិនហៅឱ្យគាត់ញាំបាយថ្ងៃជុំគ្នាសិនទេ?" នាងតូចបើកភ្នែកភ្លឹះៗសួរទៅកាន់អ្នកកំលោះ បើជ្រុលជាបងប្រុសគេមកលេងហើយជាប្អូនគួរតែឃាត់បងឱ្យញាំបាយជុំគ្នាប្លែកអីតែបងប្អូនគេនេះឈ្លោះគ្នាដូចឆ្កែដូចឆ្មា។
"និយាយបែបនេះចង់ឱ្យយើងបើកបន្ទប់ឬក៏យ៉ាងម៉េច?"
"ចាស??" អេវើលីន សម្លឹងគេទាំងមិនយល់គ្រាន់តែនិយាយរឿងញាំបាយជុំគ្នាក៏ត្រូវបើកបន្ទប់ដែរឬ? បើកធ្វើអីទៅ?
"បើកបន្ទប់ញាំបាយមែបទេ? ញាំនៅតុបាយធម្មតាមិនបានមែនទេចាំបាច់បើកបន្ទប់?"
"ល្ងង់!"

អន្លង់ស្នេហ៍ Villain : (ស៊ូហ្កា វីលលិន)Where stories live. Discover now