ep8 #រៀបការអាទិត្យក្រោយតែម្ដងទៅ#

707 71 1
                                    

#ភូមិគ្រឹះត្រកូលសុឹម#

"ហាស់ថាមិច ឯងនេះជាឪពុកក្មួយយេីង..."ហុីស៊ឹងឡេីងហួសចិត្តនេះកុំតែបានជួបគ្នានៅពេទ្យទេកុំអីគ្មានថ្ងៃដឹងទេថាអ្នកណាជាឪពុកកូនរបស់ជេយ៉ុន
  "ពិតហេីយ ថ្ងៃនោះគឺរឿងវាវែងឆ្ងាយណាស់"ស៊ុងហ៊ុនក៏រៀបរាប់ប្រាប់រឿងទាំងអស់ឲទៅហុីស៊ឹងស្ដាប់តាំងពីដេីមរហូតដល់ចប់
  ពេលដឹងរឿងរាវអស់ហេីយហ៊ីស៊ឹងក៏ប្រញាប់ខលហៅលោកយាយ លោកស្រីសីម លោកសីមឲមកជុំគ្នាដេីម្បីពិភាក្សារឿងនេះ
  ទម្រាំតែអ្នកផ្ទះរបស់ជេយ៉ុនមក ស៊ុងហ៊ុននាយរត់ក្អួតឡេីងទន់ខ្លួនទៅហេីយ សំណាងបានជេយ៉ុននៅរឹតខ្នងនឹងជួយគ្រានាយកុំអីនាយប្រហែលដេកក្នុងបន្ទប់ទឹកបាត់ទៅហេីយ
    ប្រហែល15នាទីអ្នកផ្ទះជេយ៉ុនក៏មកដល់ អ្នកផ្ទះលោកយាយ លោកសីម អ្នកស្រីសីម ពេលមកដល់ក៏លួចអស់សំណេីចនឹងសភាពរបស់ស៊ុងហ៊ុន តែក៏លួចអាណិតដែរ មិនគួរណាមកចាញ់កូនជំនួស ដល់ថ្នាក់ស្លេកមុខស្លេកមាត់បែបនេះសោះ....

   "ខ្ញុំជាអ្នកធ្វេីឲជេយ៉ុនមានកូនខ្ញុំត្រូវតែទទួលខុសត្រូវ"នាយស៊ុងហ៊ុននិយាយ បុកពោះរកក្អួតតែក៏ទ្រាំ
    "អួ៊ក.. អួ៊ក ..."ទ្រាំលេងបានហេីយ នាយស៊ុនហ៊ុននិយាយក្នុងចិត្តរួចរត់ខ្ទប់មាត់ទៅបន្ទប់ទឹកបាត់ ...
     "ហេតុអីក៏វាចាញ់ខ្លាំងម្លេស មេីលទៅជេយ៉ុនដូចធម្មតាសោះ"នាយហ៊ីស៊ឹងនិយាយ ដោយលួចសេីចតិចៗ
      "ប៉ាក៏ធ្លាប់ចាញ់ជំនួស់ម៉ាក់ឯងដែរតែមិនខ្លាំងដល់ម្លឹងទេ នេះប្រហែលស្លាញ់កូនគេខ្លាំងពេកទេដឹង".....
      "ជេយ៉ុនឯងមិចទៅជួយមេីល គេផង"ប្រយ័ត្នគេដួលកេីតអីក្នុងបន្ទប់ទឹក កូនឯងមិនអត់ប៉ាធំហៅហេីយទេហេស៎"លោកយាយនិយាយទាំងក្ដីបារម្ភ
      "បាទលោកយាយ"និយាយចប់នាយតូចក៏ដេីរទៅបន្ទប់ទឹកដេីម្បីជួយមេីលស៊ុនហ៊ុនដែរកំពុងក្អួតនោះ
....

បន្ទាប់ពីពិភាក្សាគ្នាអស់មួយសន្ទុះ

       "សម្រេចថាប៉ានឹងអោយពួកឯងរៀបការនៅអាទិត្យក្រោយនេះឯង"លោកសីម
      "តែ ខ្ញុំថាវាលឿនពេកទេដឹងប៉ា"ជេយ៉ុន
      "មិនលឿនពេកទេ ឯងចង់ទុកឲពោះធំជាងនេះចាំការមែន?"ហ៊ីស៊ឹង
       "ចឹងសម្រេចថាចឹងទៅចុះ"លោក ផាក នឹងលោកស្រីផាក គាត់មិនបានមកជួបផ្ទាល់ទេដោយសារតែលោកទាំងពីរគឺនៅបារាំងឯណោះ ចឹងគឺមានតែខលតាមទូរស័ព្ទ
       "ឯងគិតយ៉ាងមិចដែរស៊ុងហ៊ុន ?"លោកសីម
       "បាទ ខ្ញុំស្របតាមលោកអ៊ុំទេ "នាយញញឹមទាំងមុខស្លេកពិតជាគួរឲអាណិតណាស់.......
    
  "  ចឹងឯងនៅសម្រាកនៅទីនេះមួយយប់សិនទៅណាមួយក៏ល្ងាចណាស់ទៅហេីយ ណាមួយឯងមិនសូវជាស្រួលខ្លួនប៉ុន្មានដែរ"លោកយាយ
   "បាត អរគុណហេីយលោកយាយ"ស៊ុងហ៊ុន
  "ចឹងយប់នេះឯងគេងជាមួយជេយ៉ុន ទៅដោយសារតែទាន់ហន់ទេីបមិនបានរៀបចំបន្ទប់ណាមួយពួកឯងក៏មានកូនជាមួយគ្នាទៅហេីយគេងជាមួយគ្នាក៏ខាតអីដែរ "លោកយាយ
   "បាទ ខ្ញុំតាមតែលោកយាយទេ"ស៊ុងហ៊ុន

is not love   (Complete ✔️ )Where stories live. Discover now