ep1/2 : [ពិធីមង្គលការ.....]
ចន ជុងគុក គីម ថេយ៉ុង ពួកគេគឺជាសង្សារនឹងគ្នាមានរយះពេល១ឆ្នាំទៅហើយ ពួកគេស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែដោយហេតុជុងគុកជាអ្នកក្រទើប ធ្វើអោយគ្រួសារថេយ៉ុងមិនពេញចិត្ត........
" ថេយ៉ុង ម៉ាក់ប្រាប់ឯងប៉ុន្មានដងហើយ បែកពីអាសង្សារក្ររហាមរបស់ឯង ទៅរៀបការជាមួយក្មួយជុងវូ វិញ "
អ្នកស្រីគីមនិយាយខ្លាំងៗក្តិចផងមួលសាច់ថេយ៉ុងផង ឡើងថេយ៉ុងយំរមួលខ្លួន
" អូយ ឈឺ....ខ្ញុំមិនបែកពីជុងទេ ហ្ហឹកៗ...ខ្ញុំមិនរៀបការជាមួយនរណាទាំងអស់ក្រៅពី ជុងគុក ហ្ហឹកៗ... ម៉ាក់កុំបំបែកពួកខ្ញុំអី ហ្ហឹកៗ..ទោះស្លាប់ក៏ខ្ញុំមិនបែកពីគាត់ដែរ ហ្ហឹកៗ... "
ថេយ៉ុងនិយាយទាំងដំណក់ទឹកភ្នែក ស្រក់កាត់ផែនថ្ពាល់ កែវភ្នែកដ៏ក្រហមងាំងខំប្រឹង និយាយបញ្ចេញទុក្ខសោក ប្រកែកនឹងអ្នកជាម្តាយ ត្បិតចិត្តស្រឡាញ់អ្នកជាសង្សារ ជាខ្លាំង ។
" ស្រឡាញ់អាក្ររហាមនឹងធ្វើអី វាគ្មានទៅធ្វើអោយឯងមានក្តីសុខទេ ស្តាប់តាមម៉ាក់កូនព្រមរៀបការទៅ"
" អត់...អត់ទេ ហ្ហឹកៗ..... "
ថេយ៉ុងក្រវីក្បាលតតាត់ ពោពេញដោយទឹកភ្នែករហាម" ស្តាប់តាមម៉ាក់ បើកូនចង់មានក្តីសុខ ឈប់ពាក់ព័ព្ទជាមួយអាក្រនឹងទៀតទៅ វាគ្មានអនាគតឡើយ "
" ហ្ហឹកៗ...ម៉ាក់មិនយល់ទេ ហ្ហឹកៗ... "
ថេយ៉ុងទន់ខ្លួនទន់ជង្គង់ដួលចុះទៅលើឥត ទាំងដៃខ្ទប់មាត់ បេះដូងឈឺខ្ទោកៗសឹងតែស្លាប់" ម៉ាក់មិននិយាយជាមួយឯងទៀតទេ ត្រៀមតែខ្លួនចូលរោងការទៅ "
" អត់ទេ អត់ទេម៉ាក់ ហ្ហឹកៗ..អាណិតកូនផង កូនមានមនុស្សដែលកូនស្រឡាញ់ហើយ ហ្ហឹកៗ... "
ថេយ៉ុងទន់ខ្លួនដល់ថ្នាក់លុតជង្គង់អង្វរសំពះអ្នកជាម្តាយទាំងភាពឈឺចាប់ចាក់ចូលទ្រូងខ្លួនចុកចាប់ឡើងលន់ល្អូក ដំណក់ទឹកភ្នែកហូរកាត់ផែនថ្ពាល់ឥតគណនាស្រក់ជ្លាក់មួយដំណក់ពីលើឥដ្ឋ ។" យើងមិនដឹងយើងមិនខ្វល់សំខាន់ឯងត្រូវតែការជាដាច់ខាត ទៅបែកគ្នាជាមួយអាក្ររហាមសង្សារឯងនេាះអោយហើយទៅ "អ្នកស្រីគីមនិយាយរួចក៏ដើរចាកចេញពីទីនេាះ
