+រដូវព្រិលធ្លាក់
រាងតូចស្ដើងថេយុងផ្ទៃមុខស្លេកស្លាំង បបូរមាត់ក្រៀមបែកស្រការដោយចាញ់រដូវរងារមានស្នាមញញឹមតិចៗដោយភាពសោះកក្រោះ អង្គុយក្រោមដើមឈើធំមួយកំពុងមានសំណើមព្រិលធ្លាក់មកតិចៗ អបដោយទិដ្ថភាពត្រជាក់ស្ទើស្ពឹកខ្លួន ប៉ុន្តែក្មេងប្រុសម្នាក់នេះនៅតែកាន់បុិចសរសេរកំណត់ហេតុជីវិតរបស់ខ្លួនដោយគ្មានអារម្មណ៍ថារងារឡើយ ព្រោះបេះដូងទាំងមូលឈឺស្ពឹកអស់ហើយដោយសារតែជីវិតមួយនេះជួបរឿងឈឺចាប់ច្រើនពេក ។
/កំណត់ហេតុ//
តាំងពីតូចរហូតដល់ធំមកនេះ ខ្ញុំមិនចេះញញឹមឡើយ ព្រោះព្រហ្មលិខិតមួយនេះផ្ដល់នៅភាពឈឺចាប់អោយខ្ញុំច្រើនពេក ជីវិតខ្ញុំមិនដែលស្គាល់រស់ជាតិក្ដីសុខម្ដងណាឡើយ ខ្ញុំពិតជាចង់បានក្ដីសុខដូចគេដូចឯងណាស់ តែថាវាមិនអាចសោះ អាចថាជាតិមុនខ្ញុំមានកម្មហើយ ទើបជាតិនេះវេទនាបែបនេះ តែអាចថាថ្ងៃនេះខ្ញុំផុតកម្មហើយ ខ្ញុំកើតមកភ្នែកម្ខាងរបស់ខ្ញុំបានពិការ ដោយសារម្ដាយរបស់ខ្ញុំបានផឹកថ្នាំពន្លូតខ្ញុំ ព្រោះគាត់ជាស្រីនាពេលរាត្រី គាត់មិនអាចមានកូនបានឡើយ តែដោយសារខ្ញុំមិនអាចស្លាប់បាន គាត់ក៏ព្រមទុកខ្ញុំដោយគ្រាន់តែបង្កើតខ្ញុំបានឃើញពិភពលោកមួយនេះ តែគាត់មិនបានផ្ដល់ក្ដីស្រឡាញ់ខ្ញុំឡើយ គាត់បានយកខ្ញុំទៅអោយមេរបស់គាត់ដើម្បីចិញ្ចឹមខ្ញុំអោយធំឡើងរកសុីលក់ខ្លួនដូចគាត់ដែរ ខ្ញុំធំឡើងត្រូវខាំមាត់សង្កត់ហូរទឹកភ្នែករាល់ថ្ងៃ ព្រោះត្រូវដេកជាមួយមនុស្សប្រុសទាំងនោះ ទាំងខ្ញុំមិនពេញចិត្តឡើយ ខ្ញុំពិតជាស្អប់ខ្លួនឯងណាស់ មានថ្ងៃមួយខ្ញុំបានព្យាយាមរត់ចេញពីទីកន្លែងមួយនឹង តែក៏ត្រូវគេចាប់បានវិញ ដោយមេការនោះបានបញ្ជាកូនចៅអោយវ៉ាយច្រំធាក់ខ្ញុំដូចសត្វ។
+ស្រម៉ៃ
" ហុឹក...ឈប់ទៅហុឹក..ខ្ញុំខ្លាចហើយ..ឈប់ទៅ..សុំអង្វរឈប់វ៉ាយខ្ញុំទៅ..ហុឹក.. "គេត្រូវបុរស២នាក់ធាក់វ៉ាយឡើងទ្រតទ្រោមនឹងការ៉ូឡើងបែកឈាម លែងសល់សភាពរាងកាយ ទាំងគេលើកដៃអង្វរយ៉ាងណាក៏គ្មានផលបានឡើយ រហូតដល់ត្របកភ្នែកមានទឹកសើមៗហូរស្រក់មកដោយក្ដីឈឺផ្សារ ព្រមជាមួយសំណួរមួយសួរខ្លួនឯងថា>តើខ្ញុំមានកម្មអ្វី?មុននឹងបិទដោយភាពងងឹតឆឹង ។
YOU ARE READING
វិនាទីនៃស្នាមញញឹម(រឿងខ្លី)
Fanfictionតាំងពីតូចរហូតមកដល់ធំខ្ញុំមិនចេះញញឹមឡើយ ព្រោះព្រហ្មលិខិតមួយនេះវាធ្វើអោយខ្ញុំឈឺចាប់ពេក..