ភាគ6

314 17 0
                                    

ភាគ6
ងាកមកនៅលើកោះស្នេហ៍យើងឯនេះវិញ រាងតូចដែលកំពុងដើរតាម ឆ្នេរ  ម្នាក់ឯងទាំងដំបូង គឺមកជាមួយអុីហ្វាងតែ មានកម្មករហៅគេទើបត្រូវទុករាងតូចចោល ហើយមិនមែនងាយឯណា គឺ មានដាក់ នាឡិការGPS ជាប់ មិនអោយរត់ទេ
« ហឹស .. អាមនុស្ស ឆ្កួតកាម .. ផ្តាច់ការ ចាំមើលទៅ យើងនិងសងសឹកឯងវិញ !» នាយតូចនិយាយទាំងកំហឹងហើយក៍ដើរទៅឈប់ លើច្រាំងថ្មខ្ពស់ អង្គុយមើល ទេសភាពរៀបលិច .. គេដឹងថា ចង់រត់ក៍មិនរួចដែរ បើGPS នេះជាប់ ដោះមិនចេញ ដូចជា កង់ ចាក់សោរចឹង ទាំងដំបូងក៍ឆ្ងល់ មិចក៍មាន វត្ថុទាំងនេះនៅលើកោះនេះ ហើយទីនេះជាកោះអ្វីអោយពិតប្រាកដទៅ ..
« អាយ .. ចង់តែឆ្កួតងាប់ទេ .. មិចក៍យើងត្រូវមកជាប់ នៅទីនេះទៅវិញ !» ស៊ាវចាន់ ស្រែកខ្លាំងៗ ហើយក៍ដើរចុះមក វិញតែមិនប្រយ័ត្នក៍រអិលជើង
« អាយ ..!» អ្នកដែលគិតថា និងអាចធ្លាក់ចូលសមុតហរក៍ត្រូវគាំងកណ្តាលអាកាសពេលមានដៃមកទ្រពេលគេបើកភ្នែកមកក៍ឃើញជាមនុស្សប្លែកមុខ 3 នាក់ សុទ្ធតែមាឌធំៗ
« អូនស្អាតមិនអីទេមែនទេ ?» ម្នាក់និយាយហើយក៍មាន2 នាក់ទៀតចូលមកកៀក
« ពួកលោក .. ជាអ្នកណា .. អឺ ចេញទៅ ខ្ញុំត្រលប់ទៅវិញ !» រាងតូចរាងភ័យដំបូងថាអាចនិងអរគុណ តែមើលសភាពការមិនស្រួលក៍ត្រូវ ចាកចេញជាបន្ទាន់
« អេ ឈប់សិន .. អូនជា អ្នកណា ? កម្មករថ្មីឬ ? មិចក៍ស្អាតមេស ? » ម្នាក់មកឈប់ពីមុខ
« ត្រូវហើយលោកបង .. ស្រីៗ មិនដូរទេ មើលរាងឡើងអែម ! ជុះៗ សរ ហើយសិចសុីណាស់ !» ម្នាក់ ទៀតដៀងមើល រាងតូចដែលពាក់ ខោខ្លី និងអាវ សាមី ធ្វើរាងតូចកាន់តែភ័យ
« ពួកលោកជាអ្នកណា ខ្ញុំមិនស្គាល់ទេ .. ខ្ញុំប្រញាប់ទៅវិញហើយ !» ស៊ាវចាន់ មានគំនិតរត់ហើយតែ ត្រូវម្នាក់ទៀត ចាប់ដៃជាប់
« ចង់ទៅណា .. អូនមកថ្មី ប្រហែលមិនស្គាល់ ពួកបងទេដឹង !»
« លែង ... កុំយកដៃគគ្រិចឯងមកប៉ះយើង !» ស៊ាវចាន់ គម្រាម
« អីយ៉ា លេងខ្លួនណាស់ តើ ប្រហែល មកធ្វើការចង់ទាក់ ម្ចាស់កោះដូចពួកនាងៗ ពីមុនហើយ !» ម្នាកើទៀតនិយាយហើយកាយវិការហាក់ដាក់សម្ពាធ លើគេ
« ឯងនិយាយស្អី លែងៗ .. លែងយើង !» រាងតូចរើ បម្រាស់ខ្លាំងទើបពួកវា ចាប់ដៃ អូស រាងតូចទៅ ច្រាំងថ្ម ខ្ពស់
« ឯងចង់ធ្វើស្អី យើង ..! » ស៊ាវចាន់ កាន់តែភ័យ .. ពេលឃើញពួកប្រុសទាំងនោះហាក់ កំពុងចង់រុករាន គេ
« ស្អាតដូចអូន ចង់ទាក់ ម្ចាស់កោះ ចាំបងបង្រៀនក្បាច់ .. !» ម្នាក់ និយាយហើយអោយសញ្ញាអា2 នាក់ទៀតចាប់ រាងតូច តែគេ យល់ទាន់ ក៍ រើ ទាំង បហរតាយប្រតប់ជាមួយអាពួកចូលមកចាប់
« បើ ឯងចង់ងាប់ សាកទៅ !» រាងតូច កាន់ ដុំថ្ម ការពារខ្លួនពួកវាសើច ហើយក៍ស្ទុះចូលទៅ គិតថា កំលាំងនាយតូចមិនដល់
ភូស
« អូយ ...! ឈាម .. ឈាម !» ម្នាក់ចិត្តសឿងចូលទៅ ត្រូវនាយតូចវាយមួយថ្មច្រាំងបែកក្បាល តែដៃនៅតែមាំអាច កាន់ ថ្ម ទប់លំនឹង
« ខ្លាំងគ្រាន់ បើ ... ប្រហែលជា ចង់ជួបថ្នាំខ្លាំងហើយ !» អាអ្នកបញ្ជា ឃើញបែបនេះក៍ ទាញ កាំបិតសៀតចេញ មក ..តែ ត្រូវ នាយតូចគប់មួយថ្ម ជ្រុះកាំបិត ទាន់ រាងតូចមិនមានអាវុធ ពួកវាក៍ចូលសង្រ្គប់
« អាយ អត់ទេ .. លែងអញ .. កុំប៉ះអញ .. ជួយផង .. ជួយ អុី....ហឹម. ហឹម !» សម្លេងតូចបម្រុងហៅរាងក្រាស់ក៍ត្រូវពួកវាខ្ទប់មាត់ .. ធ្វើអោយគេភ័យខ្លាំងទឹកភ្នែកហូរស្រក់ ភ្លាមៗ ថែមទាំងទះនាយតូច ជច្រើនដៃទៀតរហូតគេចុកឆ្អល់
( ហឹក អុីហ្វាងជួយផង .. ជួយខ្ញុំផង !) នាយតូចយំភ្លាមៗ នឹកគិតដល់រាងក្រាស់ ទោះជាគេខឹងស្អប់អុីហ្វាងយ៉ាងណាក៍មិនគិតចង់អោយអ្នកណាប៉ះពាល់គេទេ ..
« ដល់ចឹងបានឈប់មែនទេ ... !» គេសើចឡើងកំណាច ហើយពួកវាក៍នាំគ្នា សម្រាតខោអាវរាងតូចធ្វើអោយគេញ័រខ្លួនទទ្រើក ជាពិសេសពេលអាមេធំដោះខោរបស់ វាចេញ
« ហឹក អត់ទេ .. អុីហ្វាង .. ហឹក លោកតា ជួយចៅផង !» នាយតូចស្រែកកាន់តែខ្លាំងភ័យលើសដើមពេលវា ចូលមកទាំងចាប់ជើងនាយតូច ជាប់
« រាងក្រៅស្អាត ហើយដល់ អត់ ខោអាវ កាន់តែស្អាត !» វានិយាយធ្វើអោយកែវភ្នែកដែលពេញដោយទឹកភ្នែកកំពុងចងចាំមុខរបស់ពួកវាដោយភ្លើងកំហឹងទៅវិញ ..
ដឹប..
« អូយ ..! អាណាវើយ .. ហ្ហើយលោកម្ចាស់ »
« អាចង្រៃ ..! ឯងប្រហើនណាស់ !» អុីហ្វាង ស្រែកដោយកំហឹងចូលទៅដាលអាមេក្រុម អា2 នាក់ទៀតឃើញបែបនេះក៍ប្រលែងដៃរាងតូចដែលញ័រទទ្រើក ស្រវា យកខោអាវមកពាក់
« អូយ .. លោកម្ចាស់ ខ្ញុំខុសហើយ .. គឺគេ គេអោយដៃពួកខ្ញុំទេ !» អាមេធំ ចង្អុលទៅរាងតូចដែលយំសស្រក់ គេពាក់ ខោអាវវិញហើយតែ ក៍ត្រូវភាំងពេលលឺបែបនេះពេលងាកមើល អុីហ្វាង ក៍ឃើញគេមើលមកដោយក្រសែភ្នែកចម្លែក
« មិនពិត.. ពួកឯងចង់រំលោភយើង !» រាងតូចតបវិញ
« ឯងអោយដៃពួកយើង ..» វានិយាយប្រកែកទាំងញ័រមាត់ កូនចៅអុីហ្វាង រត់មកពេលលឺសម្លេងចៅហ្វាយ
« មានរឿងអីចៅហ្វាយ ..! »
« ចាប់វាទៅឃុំ... !» នាយក្រាស់ និយយហផយដើរទៅ អូសដៃនាយតូចឡើងទៅលើផ្ទះវិញទាំងត្រណាត់ត្រណែង ..
« ហឹក .. ឈឺ ..!» នាយតូចត្រូវរាងក្រាស់ ច្រានចូលបន្ទប់មួយទឹហឹង !
« ឈឺ ? ចុះអាត្រង់អោយពួកវា រុករានមិនស្រែកផង !» នាយក្រាស់ ស្រែកហើយក៍ទាត់ របស់ របរក្នុងបន្ទប់ តែគេមិនវាយលើរាងតូចទេ
« លោកជឿពួកវា ?  ហឹក លោកជឿ វាមែនទេ ?» នាយតូចស្ទុះ ទៅ ទាញ ករអាវ រាងក្រាស់.. ឈឺចិត្តដែល អុីហ្វាង ជឿពួកនោះ ..
« ពុទ្ធោអើយ ..!» អុីហ្វាង ច្រាននាយតូចចេញហើយដើរទៅ ក្រៅ ទាញទ្វារបិទទាំងចាក់សោរទៀត ទាំងលឺ សម្លេងតូចកំពុងស្រែកយំតែគេត្រូវចាត់ការពួកអស់នោះសិន
ជាន់ ខាងក្រោម
ដឹប.. ដឹប
« អូយ លោកម្ចាស់ .. ខ្ញុំនិយាយអស់ ហើយគឺ អាក្មេងនោះអោយដៃខ្ញុំទេ. វា ចង់ អោយខ្ញុំជួយវា ទាក់ទាញ លោកម្ចាស់ !»  កូនចៅអុីហ្វាង លឺ ហើយក្រវីក្បាល ពួកល្ងង់អត់ខួរ មិនដឹងថាអ្នកវានិយាយជាអ្នកណាផង
« ហឹស .. អោយដៃ ? ទាក់ ទាញ ? អាក្មេងដែលឯងនិយាយជា ប្រពន្ធ យើង .. ជាម្ចាស់តូច កោះនេះ តើ ពួកឯងមានស្អីដែលត្រូវអោយប្រពន្ធយើងអោយដៃឯង !» អុីហ្វាង ធាក់ពួកវាបន្ថែមយ៉ាងតំណំ
« ហឹក .. លោកម្ចាស់ ទុកជីវិតផង.. ខ្ញុំ .. ខ្ញុំមិនដឹង !» ពួកវា2 នាក់ ទៀតភ័យជាងមុនពេលដឹងថារាងតូចជា ម្ចាស់តូច .. ទើបវាលូនក្រាបសុំការអភ័យ
« យកពួកវាទៅឃុំ .. ស្អែកយើងនិងបញ្ជូនពួកវាអោយ ប៉ូលីស !» នាយក្រាស់ និយាយហើយក៍ដើរឡើងទៅជាន់លើ បាត់ .. ពេលនេះអ្នកដែលគេខឹងគឺ រាងតូច ដែល បណ្តោយខ្លួនអោយគេប៉ះពាល់បាន បើគេទៅមិនទាន់ តើ វានិងទៅបែបណា៎ ?

ភ្លោះស្នេហ៍ប្តូរកាយ Where stories live. Discover now