JEON JUNGKOOK X JIMIN PARK
[បម្រាម:មានពាក្យពេចន៍មិនសមរម្យសូមអធ្យាស្រ័យទុកជាមុនផង]
@តូក្យូ-ប្រទេសជប៉ុន
នារដូវត្រជាក់មានព្រិលធ្លាក់យ៉ាងច្រើនបង្កឲ្យមានភាពលំបាកដល់មនុស្សទូទៅយ៉ាងខ្លាំងក្នុងការធ្វើដំណើរដោយឡែកនៅខាងក្នុងឃ្លាំងចំណាស់មួយដែលគេបោះបង់ចោលឯណោះវិញកំពុងមានរឿងនឹកស្មានមិនដល់នោះគឺពួកគេកំពុងលេងសើចជាមួយជីវិតរបស់មនុស្សតើពួកគេគ្មានអារម្មណ៍ថាខុសខ្លះទេ
«វៃល្មមៗបានហើយប្រយត្នវាងាប់បាត់!!!ខាតកម្លាំងយើងឥតអំពើណាវើយ»សម្លេងស្រួយរបស់នារីវ័យក្មេងស្រស់ស្អាតម្នាក់នាងនិយាយដោយទឹកមុខស្រទន់ដូចជាទេពធីតាតែចិត្តគំនិតរបស់នាងបង្កប់ដោយភាពពិសពុលច្រណែនឈ្នានីស
«បាត!!អ្នកនាង»កូនចៅមាឌធំៗទាំងនោះបានលឺបញ្ជារបស់ចៅហ្វាយនាយហើយទើបរាងបន្ធូរដៃបន្ដិច
«ហាសហា!!!ផាក យូមី~នាងគិតហេសថាធ្វើបែបនេះដាក់យើងហើយអាចលួងលោមចិត្តស៊ុងយ៉ាងឲ្យមកស្រលាញ់នាងវិញនោះស្រមៃទៅនាង!!មនុស្សដែលគេស្រលាញ់ពិតប្រាកដគឺយើងឯណាទេ!!នាងល្ងង់ហាសហាស»ទោះជាត្រូវគេវាយទាត់ធាក់យ៉ាងណាឡើយគេនៅតែរឹងមានៈសម្ដីខ្លាំងដដែល
«ផាក ជីមីនអើយផាក ជីមីន!!ឯងល្មមភ្ញាក់ខ្លួនហើយនៅលោកនេះមាននរណាគេល្ងង់ទៅស្រលាញ់មនុស្សដូចឯងទៅទាំងអាក្រក់ទាំងឃោឃៅនោះ»នាងក្រមុំនាងយូមីមិនខឹងមិនប្រតិកម្មជាមួយពាក្យសម្ដីរបស់ជីមីនឡើយនាងនៅតែសើចចម្អកធ្វើចរឹកគួឲ្យស្អប់ដាក់ជីមីនដដែល
«យូយូ!!!ហេតុអ្វីអូនធ្វើបែបនេះ~អីយ៉ាខាតកម្លាំងអូនណាស់ហើយ»សម្លេងមនុស្សប្រុសម្នាក់ទៀតលេចចេញមកពីខាងក្រោយខ្នងរបស់ពួកគេនោះគឺកាង ស៊ុងយ៉ាងជាគូដណ្ដឹងរបស់ជីមីននេះឯង
«ស៊ុងយ៉ាង~សឺតបងសម្លាញ់អូនមិនមានខាតអ្វីទេ!!»នាងក្រមុំចាប់ផ្ដើមញិកញ៉កថែមទាំងចោលកន្ទុយភ្នែកឌឺដងដាក់ជីមីនថែមទៀតផង
«ពួកឯង~ឆ្កែញីឈ្មោលមិនចេះអៀនខ្មាស!!»អាម្មរណ៍ឈឺចាប់មិនអាចហានឃាត់បានជីមីនខឹងតែមិនជឿនិងភ្នែកឡើយថាបុរសដែលគេខំស្រលាញ់និងខំទុកចិត្តបែរជាមករួមគំនិតជាមួយប្អូនស្រីក្រៅត្រកូលរបស់គេនោះឡើយនេះជាការក្បត់ស្រស់ៗនៅចំពោះមុខហើយ