រឿង: សង្គមស្នេហ៍💙

90 8 1
                                    

Top: Zhu Zhixin
Btt: Su Xinhao

  ផ្ដើមរឿងមកគឺបានបង្ហាញឲ្យឃើញបុរសម្នាក់ចុះពីលើឡានមកយ៉ាងសង្ហាដើរចូលទៅក្នុងក្រុមហ៊ុនផលិតកម្មមួយដើរចូលទៅដល់ខាងក្នុងក៏មានសមាជិកម្នាក់បានស្រែសួរ...

«អេ៎ក...បុរសសង្ហា ការហាត់គឺនៅម៉ោង 3 ល្ងាច ម៉េចបានឯងមកម៉ោង 5 ចឹង??» បុរសសង្ហាជាសមាជិកក្រុមម្នាក់នេះមានឈ្មោះថា យូហាន នាយបានសួរទៅកាន់ជីសុីនដោយពាក្យឌឺតែបែបលេងសើច ព្រោះការហ្វឹកហាត់ត្រូវកំណត់នៅម៉ោង 3 ប៉ុន្តែនាយបែរជាមកម៉ោង 5 ទៅវិញ តើមានអ្នកណានៅបង្ហាត់ទៅ?

«យើងមកថ្មើណាវាជារឿងរបស់យើង ឯងមិនបាច់ចេះដឹងទេ សំខាន់ឲ្យតែឃើញយើងមកគឺបានហើយ» ជីសុីនដើរមកមុខកញ្ចក់មុននឹងតបទៅកាន់យូហានវិញទាំងមុខស្មើ ទោះបីជានាយមកថ្មើណាក៏គ្មានគ្រូបង្វឹកណាហ៊ានថាឲ្យនាយដែរ ព្រោះនាយជាតារាល្បីប្រចាំក្រុម

«បាទប្រុសសង្ហា ខ្ញុំគ្រាន់តែឆ្ហល់ទេ លើកក្រោយខ្ញុំឈប់សួរហើយ» នៅពេលដែលលេងសើចមិនបានបែបនេះ យូហានក៏មិនបានថាអ្វីដែរ គឺនាយគ្រាន់តែឆ្ងល់ប៉ុណ្ណោះ ព្រោះសមាជិកផ្សេងៗត្រឡប់ទៅផ្ទះវិញអស់ហើយ តើគេអាចហាត់ម្នាក់ឯងបានដែរឬទេ?

«បើថាហាត់រួចហើយក៏ចេញទៅ ទុកឲ្យយើងនៅហាត់ម្ដង!! អូ...មែនហើយ លើកក្រោយមិនបាច់ហៅយើងប្រុសសង្ហាទេ ព្រោះយើងដឹងខ្លួនឯងហើយ ថាយើងសង្ហាកម្រិតណានោះ» ដោយខ្ចិលស្ដាប់យូរហាននិយាយច្រើនទៀត នាយក៏ដេញយូហានឲ្យទៅផ្ទះវិញ ព្រោះនាយប្រញាប់ហាត់សមម្ដង តែមុននឹងយូហានចេញទៅ នាយក៏ឆ្លៀតងាកមកបញ្ជាក់ប្រាប់យូហានបន្ដិចដែរពីសម្រស់ដ៏សង្ហារបស់នាយ

«ឆឺស...ឯងសង្ហាមែនប៉ុន្តែគ្មានស្រីណាស្រលាញ់ឯងពិតទេ គេស្រលាញ់ឯងព្រោះតែឯងជាតារាប៉ុណ្ណោះ ចាញ់ទាំងអ្នកបម្រើរបស់ឯងផង ព្រឹកមិញលឺថាមានសិស្សស្រីៗ 2 នាក់តាមញ៉ែគេទៀតណ៎» នៅពេលលឺជីសុីនសុីចូលជាមួយពាក្យសរសើរបស់ខ្លួនបែបនេះ យូហានសើចតបទៅជីសុីនវិញទាំងហួសចិត្ត ហើយក៏ឆ្លៀតបង្អាប់គេបន្ដិចដែរ ព្រោះថាបុរសសង្ហាដូចជាគេនៅចាញ់អ្នកបម្រើផ្ទះគេផង

You've reached the end of published parts.

⏰ Last updated: Jun 25, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង: សង្គមស្នេហ៍💙Where stories live. Discover now