"បោកលេងចឹងហេស៎? គួរឲអស់សំណើចណាស់ហ៊ឹស! នែ៎មនុស្សអត់ហេតុផល! ហេតុអីក៏ធ្វើចឹងហាស៎? ឮខ្ញុំសួរទេ? ចន ជុងហ្គុក!!!" លីសាដើរតាមពីក្រោយគេហើយស្រែកនិយាយខ្លាំងៗ។
"មែនហើយបងអត់ហេតុផល! មិនមែនមនុស្សដែលមានហេតុផលដូចជាអូននោះទេ!" ជុងហ្គុកស្រែកគំហកដាក់លីសាខ្លាំងៗសូម្បីតែលីសាផ្ទាល់ក៏រៀងភ្ញាក់បន្តិចដែរ។
"ចង់និយាយពីអ្វី????" លីសាសួរទាំងសម្លេងរាបស្មើ
"អូនគិតថាបងមិនដឹងតើមែនទេ? តើមនុស្សដូចអូនមានហេតុផលខ្លាំងជាងបងប៉ុន្មានទៅ?"
"មែនហើយខ្ញុំមានហេតុផលរបស់ខ្ញុំ!!!" លីសានិយាយខ្លាំងៗ"ហេតុផល? ហ៊ឹសហេតុផលរបស់អូនគឺទាត់ក្បាលបងចោលហើយរត់ទៅរកមនុស្សប្រុសថ្មីនោះមែនទេ???" ជុងហ្គុកនិយាយទាំងកំហឹងពុះច្រាលនៅក្នុងខ្លួន
"ពិតមែនហើយនោះជាហេតុផលរបស់ខ្ញុំ! បើដឹងហើយគួរតែដោះលែងខ្ញុំទៅព្រោះខ្ញុំវាអាក្រក់ដូចដែលលោកគិត!!!!" លីសានិយាយទាំងបេះដូងឈឺដូចគេចាក់តែនាងខំប្រឹងទប់ទឹកភ្នែកមិនឲស្រក់ចុះនៅចំពោះមុខបុរសដែលខ្លួនស្រលាញ់តែមិនអាចនិយាយពីទំហំនៃក្តីស្រលាញ់នោះប្រាប់ទៅកាន់គេបាន។"យ៉ាងម៉េចចង់រត់ចេញទៅហើយទៅរៀបការជាមួយអាចង្រៃនោះមែនទេហាស៎? កុំសង្ឃឹមឲសោះព្រោះបងនឹងមិនដោះលែងអូនជាដាច់ខាត!!!" ជុងហ្គុកក៏និយាយទាំងគំហកទៅកាន់នាងវិញទាំងមុខក្រហមច្រាល។
"ផ្លាច់!!!" លីសាលើកដៃទះផ្ទៃថ្ពាល់របស់ជុងហ្គុកមួយទំហឹងធ្វើឲមុខរបស់គេត្រូវបែរទៅរកម្ខាងទៀតព្រោះតែនាងខឹងខ្លាំងចំពោះពាក្យសម្តីរបស់ជុងហ្គុកថាឲនាងមុននេះ។"ហ៊ឹស!!!!" ជុងហ្គុកសើចក្នុងបំពង់កយកអណ្តាតទល់ថ្ពាល់។ ភ្នែកនឹងផ្ទៃមុខរបស់គេកំពុងតែក្រហមឈាមរត់បញ្ច្រាសទិសដូចជាបិសាចកំពុងតែចូលសណ្ឋិតនៅក្នុងខ្លួនគេយ៉ាងអញ្ចឹង។
"អូនហ៊ានលើកដៃទះបងដោយសារតែនិយាយប៉ះពាល់ដល់គូដណ្តឹងសំណព្វរបស់អូនមែនទេ?" ជុងហ្គុកសួរលីសាទាំងសម្លេងរាបស្មើតែក្នុងចិត្តវិញភ្លើងកំហឹងកំពុងតែឆេះយ៉ាងសន្ធោរសន្ធៅទោះបីយកទឹកទឹកមកជះក៏មិនស្ងប់រលត់នោះដែរ។
YOU ARE READING
My ex girlfriend
Short Storyជុងហ្គក&លីសា ពួកគេទាំងពីរនាក់ធ្លាប់ជាសង្សារនិងគ្នានៅពេលរៀនថ្នាក់វិទ្យាល័យតែក្រោយមកទំនាក់ទំនងស្នេហាក៏ត្រូវបានប្រេះស្រាំ! នៅថ្ងៃដែលពួកគេបែកគ្នាជុងហ្គុកមិនបាននិយាយពាក្យថាបែកជាមួយនាងនោះទេគឺមានតែនាងម្នាក់ប៉ុណ្ណោះដែលសុំបែកពីគេនិយាយរួមគឺបែកតែម្ខាង! គេរក្សា...