វគ្គ1៖ ០១:សង្សារម៉ាហ្វៀ

1.6K 74 4
                                    

ថេយ៉ុង-ហ្វាទីម៉ា ♥︎ វ៉ាង-លីយៀន

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ថេយ៉ុង-ហ្វាទីម៉ា ♥︎ វ៉ាង-លីយៀន

រដ្ឋសហ្សូរីច(Zhurich) ប្រទេសស្វីស ទិដ្ឋភាពដ៏ស្រស់ត្រកាល
នាពេលសាយ័ណ្ហ ក៏ឈានចូលមកដល់ បង្ហាញឱ្យឃើញ
ពីភាពស្រស់ស្អាត ប្លែកភ្នែកទ្វេមួយកម្រិតទៀត ជាមួយភ្លើងពណ៌
លម្អតាមដងវិថី នៅក្នុងរដ្ឋដ៏ធំមួយនេះ ដែលល្បីល្បាញជាងគេ នៅប្រទេសស្វីសសឺឡែន។
បើនិយាយពីការរស់នៅប្រចាំថ្ងៃវិញ មានតែកម្រិតអ្នកអភិជន
និងអ្នកជំនួញធំៗ សេដ្ឋីប្រាក់លានតែប៉ុណ្ណោះ ដែលហ៊ានជះលុយរស់នៅតំបន់រដ្ឋមួយនេះ ព្រោះរដ្ឋមួយនេះ ជាកន្លែងងាយស្រួល បំពេញត្រូវការ និងសេវាកម្មល្អ hight level service
ងាកមកមើលអគារខុនដូរកម្ពស់៦៥ ជាន់ដែលស្ថិត នៅជាប់ស្ពាន Zhurich-Harbor Bridge ដែលមានតម្លៃខ្ទង់រាប់លានដុល្លាសហរដ្ឋអាមេរិច ហើយខុនដូរតម្លៃថ្លៃនេះគឺជារបស់
ថេយ៉ុង ហ្វាទីម៉ា នាយបានជះលុយទិញ ជាកាដូរដល់សង្សារ
សំណព្វចិត្ត របស់ខ្លួន រស់នៅជាលក្ខណះឯកជន។
" ហ្អឹម..." តើថេយ៍គេអាចនិងមកទាន់យើងដែរឬទេ? នាងយៀន
អើយសង្ឃឹមថាគេថ្ងៃនេះគេមិនមកទៅចុះ បេះដូងលីយៀន
លោតដុកដាក់ ដៃប្រែជាញ័រទទ្រើក ស្របពេលកំពុងរៀបចំអីវ៉ាន់
ដាក់វ៉ាលី ដូចមានបំណង ចង់រត់គេចពីថេយ៍ ត្រឡប់ទៅហុងកុងប្រទេសចិន វិញអ៊ីចឹងដែលទឹកដីកំណើតរបស់នាង។
លីយៀនបន្ទាប់ពីរៀបចំអីវ៉ាន់ ដាក់វ៉ាលីរួចរាល់ហើយ នាងក៏ផ្លាស់សម្លៀកបំពាក់រួចរាល់ដូចគ្នា ខណៈភ្នែកនាងរំពៃមើលម៉ោងហើយរៀបឯកសារនិងលិខិតឆ្លងដែរ ជាមួយកាបូបស្ពាយទុក នៅលើ
ពូករួចស្រេច ក៏ប៉ុន្តែភ្លាមនោះ សូរកណ្តឹងបានបន្លឺ ៖
[ ទីង!ទីង! ] សំឡេងកណ្តឹង ស្រាប់តែរោទ៍ ហើយនាងតូចក៏រត់ទៅមើល ឃើញថាជាសង្សាររបស់នាង គេបានមកដល់ទីនេះដូចការគិតរបស់នាងអ៊ីចឹង។
លីយៀននាងភ័យ រញីរញ័ររកធ្វើអ្វីក៏មិននត្រូវដែរ នាងដើរចុះដើរឡើង ហើយរត់ទៅយកវ៉ាលី លាក់ទុកក្នុងបន្ទប់ ដាក់សម្លៀកបំពាក់សិន ទើបរត់មកវិញ ហៀបនិងបើកទ្វារបន្ទប់ហើយ ស្រាប់តែ ៖
" ហេឡូប៊េប៊ី ធ្វើអីហ្នឹង? " គេស្រាប់តែឆោតកាតចូលមកដោយខ្លួនឯង ទាំងមុននេះគេចុះកណ្តឹង ស្របពេលនាងតូចឈរ
ស្ងៀមទ្រឹង មួយកន្លែងក្បែគ្រែគេង ដោយរៀបឫកមិនសូវសម។
" ហេតុអីបងមក មិនផ្តល់ដំណឹងដល់អូនជាមុនអ៊ីចឹង? " នាងតូចក៏រត់ទៅឱបចង្កេះកំលោះ ដោយងើបមុខឡើងសួរទៅកាន់គេ
ព្រោះរាល់ដង មុននពេលមកគេងទីនេះ គេតែតែប្រាប់នាង
ជាមុនសិន។
" សឺត...បងចង់ស៊ុបប្រាយអូន នេះផ្កាបងទិញផ្ញើ " នាយកំលោះ
ឱបតបវិញ ទើបទាញក្បាលនាងតូច មកថើបមួយខ្សឺត ដោយកាស្រញាញ់ថ្នាក់ថ្នម ចេញពីក្រអៅបេះដូងរបស់គេ រួចហើយក៏ហុចផ្កាកុលាបក្រហម មួយបាច់យ៉ាងស្រស់ស្អាត ទៅដល់នាង។
" អគុណ បងសម្លាញ់ " ទទួលបាច់ផ្កាពីនាយកំលោះ ដោយខំប្រឹងញញឹមតបវិញ ទាំងចិត្តមិនចង់ វាជាការសម្តែង តែប៉ុណ្ណោះ។
" អូនចង់ចេញក្រៅមែនទេ ទើបស្លៀកពាក់បែបហ្នឹង? " នាយកំលោះ ក៏ដោះអាវធំចេញដោយនិយាយជាមួយនាងតូចថ្ងៃនេះនាង ដូចជាតែងខ្លួនខុសប្លែកជាងរាល់ដង។
" គឺ...អូនចង់ទៅរកអីញ៉ាំ ជាមួយមិត្តភ័ក្ក " នាងនឹករកពាក្យដោះសាមិនចង់ត្រូវទេ មិនដឹងថានិយាយរួចគេ ជឿនាងដែរទេ។
" ចាំទៅDinnerជាមួយប្តីវិញទៅ ប្តីសុំងូតទឹកសិន សឺត! "
នាយកកំលោះញញឹម ហើយអង្អែលក្បាលសង្សា រួចឆ្មក់
ថើបថ្ពាល់នាង មុនដើរចូលបន្ទប់សម្លៀកបំពាក់យកកន្សែងចូល
ងូតទឹក សម្អាតខ្លួនប្រាណជាមុនសិន មុនចេញទៅខាងក្រៅជាមួយនាង។
" ហ្អឹម... " នាងតូចឱនមុខចុះ ហើយដើរទៅអង្គុយលើពូក
ដកដង្ហើមធំ ស្របភ្នែកសម្លឹងមើលទ្រនិចនាឡិកា ខ្វះតែ១ម៉ោង
ទៀតទេ ដល់ម៉ោង cheak-in ឡើងយន្តហោះហើយ តើនាងត្រូវចាកចេញទៅ ដោយវិធីណា? នាងកំពុងញាប់ញ័រ ភ័យអរក្នុងចិត្តរកវិធីចេញក្រៅមិនបានសោះ ទាល់តម្រិះហើយ។

You've reached the end of published parts.

⏰ Last updated: Jun 08 ⏰

Add this story to your Library to get notified about new parts!

ត្រកូលម៉ាហ្វៀWhere stories live. Discover now