ផ្ដើមរឿង

88 2 0
                                    

កុងត្រាស្នេហ៍
ផ្ដើមរឿង

រដ្ឋធានី Washington DC ដែលជារដ្ឋាធានីធំជាទីស្នាក់ការកណ្ដាលរបស់សេតវិមានដែលជាទីស្នាក់នៅនៃប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក ។
បន្ទាប់ពីប្រធានាធិបតីចាស់បានធ្លាក់ឆ្នោត អ្នកថ្មីក៏បានឡើងកាន់អំណាច គេជាបុរសបិសាចជំនួញ កំពុលអ្នកវិនិយោគ ជាស្ដចនែជំនួញជាច្រើននៅពីក្រោយឈ្មោះដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតី គេគឺ ហ្វើតស៍ ឆាល័រ អេនដ្រូវើសហ៍ ដែលកាន់តំណែងជាប្រធានាធិបតី វ័យក្មេង គេមានវ័យត្រឹមតែ ៣៥ឆ្នាំប៉ុណ្ណោះ តែមានជំនួញជាច្រើនក្នុងដៃប្រាក់វ៉ាល់លានដុល្លាដែលអាចរស់ស្រួលតកូនតចៅដោយមិនបាច់រកស៊ីអ្វី ។
«អេឡិច យប់នេះយកទំនិញទៅអោយវានៅកំពង់ផែរ បើវាហ៊ានលេងល្បិចបោសវាចេញទៅ» ហ្វើតស៍ គ្រហឹមយ៉ាងកំណាច គេរកស៊ីមកយូរហើយ គ្មានអ្នកណាហ៊ានជាមួយគេឡើយ ក្នុងវិស័យជំនួញគេជាស្ដេចទៅហើយ ។
«បាទលោក» អេឡិច ឱនគំនាបបន្តិច ហើយបែរខ្លួនចេញទៅបាត់ ។
ងាកមកមើលផ្នែកខាងក្រោយនៃភូមិគ្រឹះដ៏ប្រណិតកណ្ដាលក្រុងដែរមានអ្នកបម្រើជាច្រើនខំប្រឹងធ្វើការតាមតួនាទីត្របញ់ដៃជើងគ្នាដូចម៉ាស៊ីន រៀបចំទទួលលោកប្រធានាធិបតីត្រឡប់មកសម្រាកវិញបន្ទប់ពីការងារជាច្រើនបានបញ្ចប់នៅសេតវិមានអស់ជាច្រើនខែ ។
«ប៉ា បើហត់សម្រាកសិនក៏បានចាំខ្ញុំធ្វើ» នាងតូច និយាយឡើង ឪពុកនាងធ្វើការនៅទីនេះតជំនាន់មកហើយ តាំងពីជំនាន់លោកតានាងដើម្បីរកប្រាក់សងម្ចាស់ភូមិគ្រឹះនេះគឺត្រូវបីជំនាន់ទើបគ្រប់តាមកិច្ចសន្យាដែលលោកតារបស់នាងនឹងលោកម្ចាស់ អេឌដ្រូវើសហ៍ ដែរជាឪពុលរបស់ លោកប្រធានាធិបតីនោះហើយ ។
ហ្វើតស៍ ធំធាត់ឡើងក្នុងត្រកូលមួយដែលមានសម្បត្តិមហាសាល មានលុយចាយតជាតិមិនអស់ តែព្រោះស្រឡាញ់នឹងមានបំណងប្រាថ្នាចង់កាន់ឈានចូលវិស័យនយោបាយទើបគេដើរចូលផ្លូវនេះតាំងពីវ័យ ២១ឆ្នាំ ។ ក៏មិនបានខកបំណង ទីបំផុត អាយុ ៣១ឆ្នាំគេក៏បាន ឡើងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកបានជោគជ័យតាមបំណង ។
«ប៉ាធ្វើបាន កូនជាស្រីកូនធ្វើការងារធ្ងន់ៗទាំងនេះបានយ៉ាងម៉េច មិនល្អទេកូន»
«ប៉ា ខ្ញុំក៏មិនអាចទ្រាំឈរមើលប៉ាហត់នឿយតែម្នាក់ឯងបានដែរ ខ្ញុំធ្វើឬប៉ាធ្វើវាដូចតែគ្នាទេ» នាងនៅក្មេងទោះជាក្មេងស្រីតែយ៉ាងណាក៏នាងនៅម៊ាំមួនជាងលោកប៉ា គាត់ចាស់ហើយ សុខភាពក៏ថយចុះជាលំដាប់ ។
«ឡូរ៉ា ប៉ាជាមនុស្សប្រុស ទោះអាយុប៉ាច្រើនកម្លាំងខ្សោយ តែប៉ាមិនព្រមអោយកូនស្រីតែម្នាក់របស់ប៉ាមកលើរបស់ធ្ងន់ៗបែបនេះបានទេ កូនទៅធ្វើការងាររបស់កូនចុះ លោកប្រធានាធិបតីនឹងមកវិញហើយ» លោកប៉ា ញញឹមដាក់កូនស្រីជាកម្លាំងចិត្ត ឡូរ៉ា អាចមានឋានៈត្រឹមជាស្រីបម្រើ មានឪពុកជាអ្នកថែសួនរៀបចំសណ្ដាប់ធ្នាប់ជុំវិញបរិវេនភូមិគ្រឹះទាំងមូល តែនាងស្រស់ស្អាតខ្លាំងណាស់ អ្នកណាមកឃើញក៏ស្រឡាញ់ចង់បាននាងទាំងអស់នឹង ។
«ឡូរ៉ា យ៉ាងម៉េចហើយ ?» សំឡេងស្រួយបន្លឺពីចម្ងាយ នឹងរហ័សរត់មករកនាងតូច ឡូរ៉ា ។
«បង អូលីវៀរ៍» នាងតូច អោប អូលីវៀរ៍ ណែន ក្នុងភូមិគ្រឹះនេះគ្មានអ្នកណាមើលមកនាងល្អ គ្មានអ្នកណាមានបំណងល្អជាមួយនាងនោះទេ ។
«យប់មេះលោកប្រធានាធិបតីមកវិញហើយ ឡូរ៉ា ប្រាកដចិត្តហើយមែនទេថាទទួលយកបាន»
«ខ្ញុំធ្វើបាន បើ តទៅបំណុលត្រូវបញ្ចប់ ខ្ញុំព្រម» ឡូរ៉ា បង្ហាញភាពច្បាស់លាស់តាមរយៈទឹកមុខ នាងដឹងថាលោកប្រធានាធិបតីមិនបញ្ចប់ងាយៗ មិនបញ្ចប់ត្រឹមដេកជាមួយនាងឡើយ ព្រោះបានលឺពី អេឡិច មកថាគេចង់បានកូន ហើយជាកូនរបស់នាងដែលត្រូវតែពពោះដាច់ខាត ។
អូលីវៀរ៍ មើលនាងតូចដោយក្ដីអាណិត ព្រោះបើតទៅលោកប្រធានាធិបតីលើកនាងជាសុភាពនារីទីមួយពិតមែន នាងគ្រាំក្នុងស្លាប់មិនខានព្រោះតែភាពទំនើងមិនចេះឆ្អែតឆ្អន់របស់គេនោះហើយ ។
«ខ្ញុំទៅរៀបចំបន្ទប់លោកម្ចាស់សិនហើយ បន្តិចទៀតគាត់មកដល់ហើយ» លោកម្ចាស់គឺលោកប្រធានាធិបតីនោះហើយ ឡូរ៉ា ញញឹមដាក់ អូលីវៀរ៍ ហើយចាកចេញទៅរៀបចំបន្ទប់ធំនឹង Romantic room សម្រាប់លោកប្រធានាធិបតីបង្កាត់ភ្លើងស្នេហ៍ជាមួយនាងនៅយប់នេះ ។
មិនប៉ុន្មានម៉ោងក្រោកឡានស្ព័តទំនើបក៏បានបើកមកដល់ ឡូរ៉ា អង្គុយក្នុង Romantic rooms ទាំងភ័យបុកពោះ នាងធ្លាប់ជាស្រីតែម្នាក់ដែលលោកប្រធានាធិបតីបបោសអង្អែលកន្លងមក ព្រោះតែចង់អោយកូនគេមកនៅក្នុងផ្ទៃនាងឆាប់ៗ ព្រោះគេត្រូវការអ្នកស្នងមរតកមហាសាលរបស់គេនោះហើយ ។
«ថ្ងៃនេះយើងស្ត្រេស លាយទឹកក្ដៅអោយយើងងូតទឹកសិននឹងបានបន្តក្ដីសុខនាងជាមួយនាង» សំឡេងមាំគ្រលបន្លឺឡើង នាងតូចសេងតែដាច់ផ្ងា ប្រញាប់ញាប់ដៃទៅលាយទឹកក្ដៅនៅអាងក្នុងបន្ទប់ទឹកដើម្បីអោយ ហ្វើតស៍ បានសម្រាកកាយបន្តិច ជាប្រធានាធិបតី ការងារច្រើន រឿងត្រូវគិតក៏ច្រើន នាងត្រឹមជាស្រីកំដរជួយអ្វីមិនបានទើបបានត្រឹមជួយរៀបចំបោកគក់សម្លៀកបំពាក់នឹងរៀបចំផ្ទះសម្រាប់គេប៉ុណ្ណោះ ។
បន្ទាប់ពីត្រាំទឹកក្ដៅមួយសន្ទុះ ហ្វើតស៍ ក៏ចេញមកវិញជាមួយនឹងអាវឃ្លុំមានរបៀប ព្រមជាមួយកន្សែងកាន់ដៃជូតសក់ដែលសើមជោគ ដើរសម្ដៅមករកនាងតូចដែរអង្គុយនៅលើគ្រេទាំងត្រជាក់ចុងដៃចុងជើងជាមួយរឹកពាររបស់គេ ។
«ភ្លុំសក់អោយយើង» ហ្វើតស៍ និយាយស្មើសំឡេងដាក់បង្គុយចុះលើកៅអី នាងតូចក៏ដើរមក តែបន្ទប់នេះគ្មានម៉ាស៊ីភ្លុំសក់ទេ ជាបន្ទប់ ស្វីត សម្រាប់លោកប្រធានាធិបតីមានសម្ព័ន្ធភាពជាមួយស្រីៗដែលគេស្រឡាញ់ចង់បាន មិនដូចបន្ទប់គេងដែលមានគ្រប់សព្វ ។
«ខ្ញ...ខ្ញុំជូតជូនលោកបានទេ ?» នាងតូចលាដៃចាំទទួលកន្សែងពីគេតតែគេរវល់តែភ្លឹកមើលមុខនាងមួយសន្ទុះទើបដាក់កន្សែងលើដៃនាង ។
«យើងដេកជាមួយនាងលើកទីប៉ុន្មានហើយ ?» នៅសុខៗលោកប្រធានាធិបតីក៏សួរឡើង នាងជាស្រីតែម្នាក់ដែលគេដេកជាមួយហើយមិនទាត់ចោល ព្រោះជាប់កិច្ចសន្យាពីរឆ្នាំនឹងធ្វើអោយកូនគេមកនៅក្នុងពោះនាងអោយបាននោះហើយ ។
«បួ...បួនហើយចាស៎»
«បួនដង ម្ដងក៏ហត់មិនស្ទើ មើលអៅប្រហែលត្រូវពឹងលើគ្រូពេទ្យជួយហើយ» គេនិយាយស្រាលៗ តែមិនមែនពាក្យលួងលោមនាង បួនដងជាមួយនាងគេនៅមិនអាចធ្វើអោយនាងមានកូនបានទៀត បើលទៅខ្សោយខ្លាំងហើយ មិនមែននាងខ្សោយតែជាគេជាអ្នកខ្សោយមេជីវិតខ្លួនឯង វាជាតំណរពូជទៅហើយ ។
«លោកម្ចាស់រួចរាល់ហើយចាស» នាងតូចដាក់កន្សែងចុះហើយមកឈរពីក្រោយគេវិញ ។
«យប់នេះយើងមិនធ្វើអីនាងទេ ទៅដេកចុះ»
«តែ...»
«គ្មានតែ យើងហត់នឿយបន្តិច បើនាងមានចិត្តអាចដេកជាមួយយើងនៅទីនេះបាន ជួយម៉ាស្សាអោយយើងផង»

កុងត្រាស្នេហ៍ Mr. President Where stories live. Discover now