ក្រោយពីអង្គុយរអ៊ូអស់ចិត្តហើយ ជុងវ៉ុនក៏ងាកទៅលោកស្រីYi
«ខ្ញុំអស់កម្លាំងណាស់ ម៉ាក់ទៅផ្ទះសម្រាកទៅ ចាំឲអ្នកមើលថែមកមើលកូនក៏បានដែរ»ជុងវ៉ុនសម្លឹងទៅកាន់គាត់ព្រោះមើលទៅគាត់ស្លេកស្លាំងព្រោះតែបារម្មណ៍ពីគេ
«ហីយ៉ា ម៉ាក់មិនទៅណាទេ ម៉ាក់នៅកំដរកូនចាំម៉ាក់ឲម៉ែដោះយកសម្លៀកឲម៉ាក់ចោះ »
«អត់ទេ ម៉ាក់ទៅសម្រាកទៅ ម៉ាក់មើលទៅស្លេកស្លាំងណាស់»
«ចឹងចេះចុះចាំឲប៉ាឯងមកមើល ឯងជំនួសម៉ាក់ចោះ ចាំម៉ាក់ទៅសម្រាកម៉ាក់មិនទុកចិត្តឲអ្នកណាមើលឯងក្រៅពីម៉ាក់ទេ»មើលទៅកូនទាំងបារម្មណ៍
«អីយ៉ា កូនម៉ាក់ធំហើយយ៉ាងណាកូនអាចមើលថែខ្លួនបានហើយម៉ាក់ទៅផ្ទះសម្រាកហើយមិនបាច់ឲប៉ាមកកំដរកូនទេ»
«ម៉ាក់ថាហើយ ឲប៉ាឯងមកកំដរ»
«តែយ៉ាងណាកូនថា....»
«ឯងក្រៅពីរំខានឲអ្នកដទៃឲបារម្មណ៍ហើយ ចេះអ្វីក្រៅពីនិងអត់ ឬក៏ចេះតែរំអួយ»??ម្តាយកូនទាំងពីរកំពុងតែនិយាយគ្នាជនទី3ហើយជនទាំង3និងគ្មានអ្នកណាទេក្រៅពីលោកJay ក៏លូកមាត់នៅពេលដែលគេបើកទ្វារចូលមកហើយស្ដាប់លឺរាល់ការសន្ទនារបស់ពួកគេទាំងពីរ
«យ៉ា លោកជាអ្នកណាហ៊ានមកថាឲខ្ញុំបែបនេះ អត់សីលធម៍ពិតមែន»
«គ្រាន់តែគ្រោះថ្នាក់ប៉ុណ្ណេះឯង ធ្វើជាភ្លេចយើងលឿនថ្នាក់នេះផងហេស៎»jayញញឹមចុងមាត់ទាំងហួសចិត្ត
«លោកឯង និយាយស្អី មកធ្វើរឹកពានិយាយស្តីមិនគួរឲគោរពសោះ ម៉ាក់លោកម្នាក់នេះជាអ្នកណា»jungwonច្រួញចិញ្ចើមងាកទៅមើលមុខម្តាយ
«គេគឺគូរដណ្តឹងកូនណា កូនwonមិចនិយាយជាមួយបងបែបនេះ ហើយJayហា៎ កូនjungwonទើបងើបពីសន្លប់ការចងចាំគេក៏មិនសូវល្អកុំប្រកាន់គេអី ឲម៉ាក់សុំទោសជំនួសគេផង»
«យ៉ា អ្នកម៉ាក់ទៅសុំទោសគេធ្វើអី និយាយពាក្យសម្តីមិនគួរឲចង់ស្ដាប់កោដតែJungieព្រមភ្ជាប់ពាក្យជាមួយមនុស្សឡប់បែបនេះដែល»jungwonងាកទៅសម្លក់Jayរួចភ្លាត់មាត់និយាយឈ្មោះjungie
«ឯងនិយាយថាមិចមិញ ចុះឯងមិនមែនjungieទេហេស៎ ធ្វើមើលតែអ្នកដទៃនៅក្នុងខ្លួនJungie ឯងជាអ្នកណា»jay ដើរទៅជិតគ្រែJungwonហើយអោនមុខចុះទៅមើលមុខjungwon« គឺ ខ្ញុំ ខ្ញុំគឺjung..»jungwonរៀបនិងឆ្លើយទៅហើយតែត្រូវម្តាយjungie និយាយកាត់
«បានហើយjay កុំបន្លាចប្អូនគេនៅឈឺនៅឡើងទេ បើថាជួនជាឯងមកហើយ ឯងនៅមើលjungie ផងទៅម៉ាក់ទៅផ្ទះសម្រាក បន្តិចទៀតប៉ាjungie មកជំនួសឯងហើយម៉ាក់មិនរំខានឯងយូរទេ»
« បាទអញ្ចឹងអ្នកម៉ាក់ទៅសម្រាកចុះ ចាំខ្ញុំមើលគេ»jayសម្លឹងមុខគាត់ហើយនិយាយទាំងមុខស្មើរម្តាយjungie លឺដូច្នេះក៏ដើរចេញទៅ នៅក្នុងបន្ទប់ពេលនេះសល់តែJungwon និង Jay តែពីរអ្នកទេ
Jungwonក៏ធ្វើជាសម្ងំដេកព្រោះមិនចង់និយាយជាមួយប្រុសមាត់ដាចម្នាក់នេះ តែក៏ត្រូវjayតាមទាន់ល្បិច
«ឯងមិនបាច់ធ្វើជាដេកលក់គេចមុខពីរយើងទេ យើងសួរឯងម្ដងទៀត ឯងជាអ្នកណាឆ្លើយនិងយើងភ្លាមមក»jayនិយាយហើយលូកដៃទៅទាញJungwonមួយទំហឹងដែលដេកលើគ្រែនោះឲឆ្លើយនិងសំណួរខ្លួន
«លោក ឯងឆ្គួតមែនទេ ទាញមនុស្សកំពុងតែដេកបែបនេះ»
Jungwonងាកទៅសម្លក់យ៉ាងហួសចិត្ត ប្រុសម្នាក់នេះប្លែកៗ
«កុំនិយាយច្រើន ឯងជាអ្នកណាឆាប់ឆ្លើយភ្លាមមក »Jay
«លោកកើតថ្លង់មែនទេ លឺអ្នកម៉ាក់និយាយឬអត់ខ្ញុំគឺJungie »
«ឯងកុំមកបោកប្រាស់យើង យើងមានអារម្មណ៍ថាឯងមិនមែនជាJungieទេ Jungieឯណាដែលនិយាយស្តីធ្វើចរឹកមាយាទបែបនេះនោះ យើងមិនជឿ ឯងឆាប់»តុតុ (សម្លេងគោះទ្វារ)
«ចូលមក»jayនិយាយ
ក្រាក
«អ្នកប្រុសសំបុត្រយន្តហោះដែលអ្នកប្រុសឲ្យខ្ញុំកក់នោះឥឡូវនេះបានហើយ បន្តិចទៀតចេញដំណើរហើយ តោះអ្នកប្រុសដល់ពេលត្រូវទៅហើយ»To be continued...
YOU ARE READING
You were mind (slow update)
Ngẫu nhiên«នេះមានរឿងអ្វីកើតឡើងមិចក៏ខ្ញុំងើបឡើងរាងកាយទៅជាស្គមចឹង ឯណាម៉ាក់ឯណាប៉ា ហើយពួកគេជាអ្នកណា»Jungwon គិតក្នុងចិត្ត «jungie មើលម៉ាក់ស្គាល់ទេកូន នេះគឺម៉ាក់ណា បងឆាប់ហៅពេទ្យភ្លាមមកjungieដឹងខ្លួនហើយ»អ្នកស្រីYi «លោកស្រីហៅអ្នកណាjungie ខ្ញុំគឺJungwonទេ ហើយលោកស្រីជ...