ផ្ដើមរឿង : ក្រៀមតំណក់ទឹកភ្លៀងរ៉ាវវវ......ៗៗ
តំណក់ទឹកភ្លៀងគ្រាប់ធំៗធ្លាក់ចុះមកកណ្ដាលរាត្រី បានដាស់រាងក្រាស់ដែលភ្លេចខ្លួនគេងលក់នៅលើសាឡុងឲ្យភ្ញាក់ឡើងទាំងមិនទាន់បើកភ្នែកស្រួលបួលផង។
គេគឺ ចន ជុងគុក គេទើបតែរៀនចប់វិទ្យាល័យ ដោយសារជីវភាពក្រលំបាកគេក៏បានសម្រេចចិត្តឈប់រៀនហើយមកធ្វើការ ឆ្នាំនេះគេអាយុ១៩ឆ្នាំហើយ បើនិយាយពីសម្រស់វិញតារាមួយចំនួនសុំខ្មាស់ កាលនៅរៀនស្រីៗជាច្រើនតាមស្រឡាញ់តែគេជាសុភាពបុរសមិនងាយដាក់ចិត្តស្រឡាញ់ស្រីណាងាយៗទេ។
<< ហា........... >> សម្លេងយ៉ាងវែងបានបន្លឺឡើងស្របពេលដែលម្ចាស់សាមីខ្លួនក៏បានក្រោកអង្គុយសំយុងមុខចុះទាំងបិទភ្នែក។
<< ចេះភ្លេចខ្លួនដេកលក់ទៅកើត! >> នាយរអ៊ូរទាំដាក់ខ្លួនឯង ហើយក៏ស្ទុះក្រោកឈរពត់ពែនខ្លួន ពេលស្វាងងងុយបន្តិចហើយ ជុងគុកក៏ដើរសម្ដៅទៅមាត់បង្អួចដែលមានទឹកភ្លៀងសាចចូលតិចៗព្រោះមិនបានបិទស្រួលបួល។
<< យ៉ាប់ណាស់ឯងនេះ ចង់បានតែប្រពន្ធតែមិនចេះធ្វើអីសោះ!! >> ដៃស្រវាបិទបង្អួចឯមាត់ក៏មិនស្ងាត់នៅរអ៊ូរទាំមិនឈប់ បើថារអ៊ូដាក់គេមិនអីទេ តែនេះរអ៊ូបន្ទោសបង្អាប់តែខ្លួនឯង។ ពេលបិទបង្អួចជិតហើយ ជុងគុកក៏បម្រុងនឹងដើរទៅដេក តែក៏ស្រាប់តែដាក់ភ្នែកទៅប្រទះនឹងក្មេងស្រីម្នាក់នៅអង្គុយក្រោមដើមឈើនៅម្ខាងផ្លូវមុខផ្ទះរបស់គេ ។
<< កូនស្រីអ្នកណា? ម៉េចក៏មកអង្គុយម្នាក់ឯងកណ្ដាលភ្លៀងបែបនេះ? មើលចុះមានរបួសក្បាលទៀត >> នាយអើតមើលតាមបង្អួចដោយការងឿងឆ្ងល់ គេនៅផ្ទះនេះរាប់ឆ្នាំហើយតែមិនដែលឃើញមានក្មេងស្រីនេះរស់នៅម្ដុំនេះទេ ចុះម្នាក់ជាអ្នកណា?
<< មិនបានទេ បើទុកបែបនេះនាងច្បាស់ជារងាស្លាប់ហើយ >> ជុងគុក រៀបនឹងដើរចេញទៅជួយតែគំនិតមួយទៀតក៏បានលេចឡើងក្នុងចិត្តរបស់គេ។
<< អេ៎ ឈប់សិន ចុះបើជាមនុស្សបោកប្រាស់វិញតើគិតយ៉ាងម៉េច? សម័យនេះមនុស្សអាក្រក់មានល្បិចច្រើនណាស់ ស្រួលមិនស្រួលពេលយកចូលផ្ទះក៏លួចលុយយកទៅអស់ ហីយ៉ា! មិនបានទេ កុំជួយអីល្អជាង មិនត្រូវជាអ្វីនឹងគ្នាផង ទៅដេកវិញល្អជាង >> គិតរួចហើយ គេក៏ដើរសម្ដៅទៅបន្ទប់ដេក តែដើរបានតែប៉ុន្មានជំហានគេក៏អាក់ដំណើរវិញ ។

YOU ARE READING
រឿង ស្នេហ៍អាប់រស្មី
Poesíaការជួបគ្នាដោយចៃដន្យក៏បង្កើតបានជាស្នេហា តែស្នេហាគឺជាការលះបង់ មិនមែនស្នេហាទាំងអសើសុទ្ធតែបានសម្រេចនោះទេ