(Part 9)ជុបលៀងស្វាគមន៍ប្តីទេដឹង??

85 11 1
                                    

អ៊ំខាយគាត់ញញឹមស្ងួតក្រោយឃើញជីននីស្ងាត់មាត់គាត់ក៏មិនចង់និយាយដេញដោលអ្វីច្រើនទៀតក៏ចេញពីទីនោះទៅធ្វើការគាត់វិញ

<ទំនាក់ទំងពួកយើងបានផ្តាច់ចេញពីគ្នាយូរឆ្នាំណាស់ហើយនៅមានប្រយោជន៍អ្វីទៀតណ្ហើយ..បញ្ចប់ត្រឹមនេះចុះ>ពេលគាត់ចេញទៅបាត់ជីនប្រឹងដកដង្ហើមបន្ធូរអារម្មណ៍និយាយបណ្តាញពាក្យទាំងនោះចេញហើយក៏ដើរទៅធ្វើការងាររបស់ខ្លួនវិញ។
__ក្រុងសេអ៊ូល
នៅក្នុងក្រុមហ៊ុនថ្មើរនេះក៏ជិតម៉ោងចេញពីធ្វើការផងដែរជុងហ្គុកដែលនៅអង្គុយមើលឯកសារនោះក៏លើកដៃមកមើលម៉ោងបន្តិចមុននិងប្រញាប់បង្ហើយការងារ

<ហុឺយ..បងប្អូនថ្លៃគេនេះន៌.ចំជាចម្លែកណាស់ ពេលខ្លះឃើញបងបាត់ប្អូនឥឡូវឃើញប្អូនបាត់បងវិញហឺយយ..យើងមិនយល់ទេ>បុគ្គលឹកដែលនៅធ្វើការនៅទីនោះម៉ោងទំនេរក៏នាំគ្នាឆ្លៀតនិយាយដើមចៅហ្វាយនាយឯងបន្តិច

<មែននិង..យើងក៏គិតដូចឯងដែរចៅហ្វាយយើងទាំងពីរនេះឃើញថាប្លែកៗណាស់>អ្នកដែលនៅអង្គុយស្តាប់នោះក៏ឆ្លៀតនិយាយតមាត់និងគេឯងដែរតែពេលបន្តិចនោះក៏

ផាំង!!!

<ហ្វាយ!!!អ្នកនាងអេមី>ពួកនាងៗនាំគ្នាស្រែកផ្អើលដោយសារកញ្ញារូបស្រស់ម្នាក់បបូមាត់ក្រហមឆ្អៅស្លៀកពាក់រាងឆើតឆាយដើរមកបោះឯកសារនៅលើតុពួកគេម្នាក់ៗក៏នាំគ្នាស្ងាត់មាត់ឆឹង

<យ៉ាងមិចអត់ការងារធ្វើណាស់មែនទេបានជាមកនិយាយដើមចៅហ្វាយខ្លួនឯងបែបនេះ??!!>នាងនិយាយទាំងសម្លក់ពួកគេស្អប់ណាស់បុគ្គលឹកបែបនេះនាងរិតតែក្តៅក្រោយពេលពួកគេនិយាយប៉ះពាល់ដល់ណាមជុន

<អ្ហស..បែបនេះរឺក៏ចង់ដេញចេញ>អេមី

<អត់ទេ អត់ទេពួកយើងអត់ចង់ដេញចេញទេតោះពួកឯងធ្វើការ>ថាហើយម្នាក់ៗក៏នាំគ្នាចែកជើងគ្នាមើលទៅខ្លាចនាងណាស់តើនាងក្រមុំម្នាក់នេះជានរណា?
ដំណាលគ្នានោះផងដែរជុងហ្គុកក៏ដើរចេញមកក្រៅព្រោះនាយប្រញាប់ទៅមុន

<អ្ហេស..អ្នកនាងអេមីមិនទាន់ទៅផ្ទះវិញទេហ្អេះ?? >ជុងហ្គុកប្រទះភ្នែកនិងនាងក៏សួរជាការគួរ

🫐ម្ចាស់ចំការចាំស្នេហ៍🦋🍓Where stories live. Discover now