Part 21

93 0 0
                                    

រយះពេល ១ ម៉ោងជាងដែលក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអេនណាឲ្យមានជីវិតរស់ឡេីងវិញម្តងទៀតក៍ព្រោះតែអភិនិហារមុននេះវាបានធ្វេីឲ្យមនុស្សដែលដាច់ខ្យល់ម្នាក់អាចមានចង្វាក់បេះដូងមកវិញបូករួមជាមួយនឹងការជួយសង្គ្រោះដោយក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់បែបនេះទៀតវាបានធ្វេីឲ្យអេនណាបានរស់រានមានជីវិត ម្តងទៀតបានជោគជ័យ​​ តែនាងស្ថិតក្នុងការតាមដានមេីលស្ថានយ៉ាងដិតដល់បំផុត។

ក្រុមអ្នកកាសែតក៍បានព្យាយាមចូលមកធ្វេីការសម្ភាស៍តែអេឡិចហាមមិនឲ្យមានការសួរនាំអ្វីទាំងអស់ហេីយត្រឹមតែឲ្យដឹងថាអេនណានៅមានជីវិតតែប៉ុណ្ណោះ។ ពួកគេក៍បានចូលមកមេីលអេនណាដែលកំពុងតែគេងនៅលេីគ្រែដោយមានអុកស៊ីសែននិងការរុំរបួសត្រង់ក្បាលនឹងជេីងរបស់នាងក៍ព្រោះតែត្រូវធ្ងន់ធ្ងរ។ ឆេយ៉ុងប្រញាប់ទៅអង្គុយមេីលអេនណាដោយទឹកមុខរីករាយផងនិងពិបាកចិត្តផងក៍ព្រោះតែស្ថានភាពរបស់នាងនៅមិនទាន់មានលទ្ធផលល្អ ១០០ ភាគរយនោះទេ។

"អេនណា...? 🙁 បងមិនដឹងទេថាឯងស្តាប់បងលឺរឺអត់ណាតែឆាប់ជានិងដឹងខ្លួនមកវិញបានទេ? ពួកបងនៅរង់ចាំឯងណាជាពិសេស.... គឹបងជេន ☹️ មកដល់ពេលនេះបងយល់ច្បាស់ហេីយថាទោះយ៉ាងណាក៍បងមិនអាចជំនួសតំណែងគាត់ក្នុងចិត្តរបស់ឯងដែរ ចឹងបងក៍សុខចិត្តលះបង់និងចាត់ទុកឯងជាប្អូនរបស់បងទៅចុះណា"

ឆេយ៉ុងនិយាយដោយមានជីស៊ូអង្អែលស្មាររបស់គេជាការលេីកទឹកចិត្តក៍ព្រោះតែវាមិនមែនជារឿងងាយទេហេីយមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វេីបានដូចជានាងឡេីយដែលអាចជំនះចិត្តស្រលាញ់លះបង់ឲ្យទៅអ្នកផ្សេង។ លីសាឈរសម្លឹងមេីលអេនណាដោយក្រសែភ្នែកដែលអាណិតនាងជាខ្លាំងព្រោះតែរឿងអាក្រក់ចេះតែកេីតឡេីងលេីគេមិនឈប់សោះទាំងដែលគេមិនដែលទៅចេះរករឿងអ្នកណាមុននោះទេ។​

"មានដំណឹងថ្មីពីខាងប៉ូលីសមកហេីយ 😐 ប៉ូលីសបានចាប់អ្នកបេីកបរនោះបានសម្រេចនិងសួរនាំគេពីរឿងដែលបានកេីតឡេីងតែថាគេប្រាប់ថាមានអ្នកបញ្ជាគេពីក្រោយឲ្យសម្លាប់អេនណា... គេមិនទាន់បានប្រាប់ថាអ្នកណានៅឡេីយទេ" អេឡិចនិយាយក្រោយពីមេីលសារដែលខាងប៉ូលីសបានផ្ញេីរមកមុននេះ។

លង់ស្នេហ៍ Super Star | BLACKPINK x Female ReaderWhere stories live. Discover now