ភាគ ១

6.3K 80 0
                                    


រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍ - ភាគ ១

~ជាយក្រុង
នាពេលរសៀលដែលអមមានគ្រាប់ភ្លៀងកំពុងធ្លាក់ចុះពីលើមេឃជាមួយនឹងបរិយាកាសអាប់អួរជាខ្លាំង។រាងតូចស្ដើងកំពុងតែស្ពាយកន្ត្រកដែលពោរពេញទៅដោយទំពាំងបាយជូរខៀវដែលកំពុងតែធ្វើដំណើរទៅផ្ទះរបស់ខ្លួន.
« ប៉ា.. អ៊ូសីុហា៎ខ្ញុំត្រឡប់មកផ្ទះវិញហើយ » មកដល់ផ្ទះភ្លាមនូណាក៏បន្លឺសំឡេងឡើង
« បងស្រី » ក្មេងប្រុសតូចអាយុប្រហែល 12 ឆ្នាំក៏រត់មកទទួលបងស្រីរបស់ខ្លួន
« អ៊ូស៊ីតើអ្នកណាមកផ្ទះយើងហ្នឹងម៉េចក៏មានមនុស្សស្លៀកពាក់ខ្មៅច្រើនម្ល៉េះ? » ដោយងឿងឆ្ងល់ឃើញមានមនុស្សប្រុសច្រើននៅក្នុងផ្ទះ,នាងក៏សួរទៅប្អូនប្រុសតូច
« ខ្ញុំអត់ស្គាល់ពួកគេទេប៉ុន្តែមើលទៅមុខគេកាចៗពិតជាគួរឱ្យខ្លាចណាស់ » ក្មេងប្រុសតូចក៏ប្រាប់នាងដោយកាយវិការចាប់អាវរបស់នាងហើយនិយាយទាំងទឹកមុខគួរឱ្យអាណិត
« លោកប៉ា!! » គ្រាន់តែឮប្អូនប្រុសរបស់នាងនិយាយថាពួកគេមុខកាចៗនាងក៏ស្ទុះចូលទៅខាងក្នុងផ្ទះភ្លាម
« បងស្រីកុំចូលទៅអី » អ៊ូស៊ីនិយាយហើយក៏រត់តាមបងស្រីតែក៏ត្រូវបុរសមាឌធំម្នាក់ចាប់គេយកទៅដាក់ក្នុងឡាន។
« នូណាកូនចូលមកធ្វើអី .. » លោករីនស្រឡាំងកាំងពេលឃើញកូនស្រីរបស់ខ្លួនចូលមកដល់បែបនេះ
« ប៉ាពួកគេជាអ្នកណា? » នូណាចូលមកដល់ក៏ឃើញពួកដែលពាក់ឈុតខ្មៅទាំងនោះកំពុងឡោមព័ទ្ធពុករបស់នាង
« កូនស្រីរត់ទៅ..នាំប្អូនប្រុសឯងរត់ទៅ » លោករីន ដោយដឹងថាស្ថានការណ៍មិនស្រួលក៏ស្រែកឱ្យកូនស្រីនាំគ្នារត់
« ប៉ាតើមានរឿងអីទៅ? » នាងមិនបានយល់រឿងអ្វីទេហេតុអីសុខៗមានគេមកធ្វើបែបនេះដាក់ប៉ារបស់នាង
« កូនស្រីរបស់លោកសម្រស់មិនអន់នោះទេ » រាងក្រាស់ខ្ពស់សង្ហាមើលទៅទំនងជាមេធំគេ,ក៏ដើរមកជិតរាងតូច
« សុំអង្វរអ្នកប្រុសកុំប៉ះពាល់នាងអីទុកអនាគតឱ្យនាងផង » លោករីននិយាយទាំងព្យាយាមដើរទៅរកកូនស្រីប៉ុន្តែត្រូវពួកកូនចៅរបស់គេគ្រៀកជាប់
« មុខមាត់បែបនេះបើយកទៅលក់នៅកន្លែងផ្ទះបនប្រហែលជាបានថ្លៃ » ដៃក្រាស់រឹងកំព្រើសចាប់ចង្ការតូចភ្ងើយឡើង
« អ្នកប្រុសគីមថេយ៉ុងសូមលោកកុំប៉ះពាល់កូនស្រីខ្ញុំអី
រឿងទាំងអស់ជាកំហុសរបស់ខ្ញុំ លោកចង់ធ្វើយ៉ាងម៉េចខ្ញុំក៏បានដែរប៉ុន្តែសូមលោកដោះលែងកូនៗរបស់ខ្ញុំទៅ »
លោករីនសម្រូតខ្លួនចុះលុតជង្គង់សំពះអង្វរអ្នកកំលោះដែលជាមេម៉ាហ្វៀរ៍កាចសាហាវនរណាៗក៏ខ្លាចគេដែរ
« ហឹុស , មានហេតុផលអីឲ្យយើងត្រូវស្ដាប់តាមលោក?
ចុះពេលនោះលោកមានស្ដាប់ការអង្វររបស់យើងទេ? »
ថេយ៉ុង

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now