ភាគ ១៦

1.4K 19 0
                                    

រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍   ភាគ១៦

ថ្ងៃនេះគឺជាថ្ងៃសម្រាករបស់ជីមីនអញ្ចឹងហើយគេក៏បាន នាំនូណាចេញទៅទិញអីុវ៉ាន់នឹងដើរ លេងកំសាន្តផងដែរដើម្បីឲ្យនាងស្គាល់ភាពសីុវិល័យនឹងភាពអ៊ូអរនៅក្នុងទីក្រុងមួយនេះ។

« ចុះមក » ជីមីននិយាយព្រមទាំងហុចដៃឲ្យនាងកាន់
« លោកនាំខ្ញុំមកកន្លែងណាទៀតហើយនឹង? »
« នាងចុះមកគង់តែដឹងទេ »
« តែយើងដើរលេងច្រើនកន្លែងដែលហើយ ចឹងយើងគួរតែទៅផ្ទះវិញទៅ » នូណានៅតវ៉ាមិនព្រមចុះ
« អូខេ ទីនេះគឺកន្លែងចុងក្រោយយើងដើរលេងនៅទីនេះហើយនឹងទៅផ្ទះវិញ » ចប់សម្ដីជីមីនក៏លូកដៃទៅបីនាងចេញតែម្ដងកុំឲ្យនាងប្រកែកទាន់
« អេ៎លោក..ដាក់ខ្ញុំចុះ ខ្ញុំអាចដើរខ្លួនឯងបាន » នូណាប្រាប់ទៅគេទាំងទះស្មាគេតិចៗឲ្យដាក់នាងចុះ.
« ចុះពេលនិយាយតាមសម្រួលម៉េចក៏មិនចុះអម្បាញ់ម៉ិញ ? »
« មកពីលោកនឹងប្រញាប់ទាញខ្ញុំមកពេក »
« ចេះតែថាហើយ »
« គឺពិតមែន » ពួកគេដើរកាន់ដៃគ្នាបណ្ដើរប្រកែកគ្នាលេងបណ្ដើរ.

« មួយនេះសមនឹងនាងណាស់ » ជីមីននិយាយទាំងនៅក្នុងដៃកាន់បូរត្រចៀកទន្សាយមកពាក់ឲ្យនេះ.
« ឯណាខ្ញុំមើលកញ្ចក់បន្តិច » នូណាក៏រត់ទៅឆ្លុះកញ្ចក់នៅក្បែរនោះ.
« ឃើញទេគឺនាងស្អាតណាស់ »
« អេ៎..មួយនេះមើលទៅក៏សមនឹងលោកដែរ » ស្របនិងសម្ដីនូណាក៏យកសក់ក្រញ៉ាញ់កន្ត្រើងមកពាក់ឲ្យជីមីនវិញរួចក៏សើច
« ហាសហា មើលលោកចុះ » នូណារឹតតែសើចកក្អឹកពេលដែលជីមីនធ្វើកាយវិការកំប្លែងប្លែកៗឲ្យនាងសើច
« មានទៅអន់ឯណា នាងថាទៅមើលតើខ្ញុំសង្ហារដូចជាប្រូណូម៉ាសដែរទេ? » ជីមីននិយាយព្រមទាំងជ្រោងហោ ប៉ៅហើយធ្វើជាលើកដៃស្ទាបសក់ដែលនូណាពាក់ឲ្យនោះដោយរឹកពាកំប្លែងរបស់គេ.
« អឹមៗ..សង្ហារណាស់ៗ ហាសហា » នូណាងក់ក្បាលលើកមេដៃពីរគេហើយសើចសប្បាយទាំងអស់គ្នា.

« នូណា~ » ជីមីនហៅនាង...
« ចាស? »
*ក្រឹប..* ពេលដែលនាងងាកមកគេក៏ថតរូបរបស់នាង
« រួចហើយ »
« លោកថតអីនឹង អូយ អាក្រក់ណាស់លុបវិញទៅ » នូណាក៏ទាញទូរសព្ទពីគេមកមើលរូប
« មានអាក្រក់ឯណា »
« អត់ទេលុបចេញទៅ »
« អត់ចង់ »  ថាហើយគេក៏កញ្ឆក់ទូរសព្ទពីនាងវិញហើយរត់ទៅមុនបាត់
« ជីមីន ឆាប់លុបវិញភ្លាម » នាងក៏រត់តាមទៅពីក្រោយគេ.
« ហាសហា .. បើចង់បានតាមឲ្យទាន់ខ្ញុំមក » ពួកគេក៏រត់ដេញគ្នាលេងពេញនឹងហើយក៏ដើរលេងបន្តរហូតពេញមួយថ្ងៃ។

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now