Twins love

3.7K 87 6
                                    

Jeon Jungkook: Top
Jeon Jungguk: Top
Kim Taehyung Bottom

Episode 1🔞

ត្រកូលJeon ជាឈ្មោះនៃត្រកូលអភិជនដែលមានអំណាច ខ្លាំងនៅក្នុងសង្គម មានឈ្មោះល្បីល្បាញ មានទ្រព្យសម្បត្តិ ច្រើនមហាសាល ។នៅក្នុងត្រកូលនេះ មាន បងប្អូនភ្លោះពីរនាក់ ម្នាក់ឈ្មោះ Jeon Jungkook ជាបង ចំណែកឯអ្នកជាប្អូនមានឈ្មោះថាJeon Jungguk ។

+សកលវិទ្យាល័យ

នៅក្នុងសាលារៀនមួយកន្លែងនៅទីក្រុង សេអ៊ូល ដែលជាសាលាល្បីលំដាប់ប្រទេស នឹងជាសាលាថ្លៃ បំផុត ហើយល្អដាច់គេផងដែរ ព្រោះសាលារៀននេះ ប្រមូលផ្ដុំទៅដោយពួកអភិជន អ្នកមានលំដាប់ប្រទេស នឹងគ្រូបង្រៀនពោលពេញទៅដោយសម្ថភាព នឹង ក្រមសីលធម៌ ។

"Jungguk ... " រាងតូចល្អិតវ័យ18 ឆ្នាំកំពុងស្រែកហៅ សង្សាររបស់ខ្លួនដែលកំពុងអង្គុយរង់ចាំខ្លួននៅលើបង់ Kim Taehyung ជាសិស្សពូកែម្នាក់ ហើយថែមទាំងសម្រស់ស្រស់ស្អាត បបូរមាត់ស៊ីជម្ពូ រាងតូចច្រលឹង ត្រគៀកសាយ ដៃជើងស្រឡូត ជាមួយនិងទម្រង់មុខsexy មិនថាប្រុសឬស្រីនោះទេសិទ្ធតែចង់បានគេ ប៉ុន្តែត្រូវ ឆ្លងកាត់សង្សារកំពូលហួងហែងរបស់គេសិន ។

"ថេយ៍ មកដល់ហើយហេស? " រាងក្រាស់តបទៅ រាងតូចទាំងញញឹមជាប់ Jeon Jungguk កម្លោះសង្ហារ ប្រចាំសាលា ទាំងមានទាំងសង្ហាស្រីណាដែលថាមិន ចង់បាននោះ តែទាស់ថាបានរៀនមិនពូកែដូចសង្សារនោះទេ

"អឹម " Taehyung តបទៅកាន់អ្នកដែលមានឈ្នោះសង្សារទាំងញញឹម ជាប់ដូចរាល់ដងដែលធ្វើឲ្យរាងក្រាស់ញញឹម តបមកកាន់ រាងតូចតូចវិញ ។

" តោះទៅថ្នាក់ទៅជិតដល់ម៉ោងចូលរៀនហើយ "Jungguk កម្លោះសង្ហាចាប់ទាញដៃ ថេយ៍ យកមកកាន់ជាប់មុននឹង បន្តដំណើរទៅថ្នាក់រៀន ។

"ថេយ៍ ល្ងាចនេះបងមិនបានជូនទៅដើរលង" Jungguk

"តែបងសន្យានិងអូនរួចហើយ"Taehyung និយាយទាំងទឹកមុខអាក់អន់ចិត្តទៅសង្សារ

"បងសុំទោសណា ចាំស្អែកបងអូនដើរលេងកន្លែងដែលអូនចង់ទៅ ok "Jungguk និយាយលួងលោមទៅកាន់រាងតូច។

"ក៏បាន"Taehyung

"ក្មេងល្អ"Jungguk

+ Skip

Twins love Where stories live. Discover now