001: ចៃដន្យ?

54 3 2
                                    

ក្នុងកំឡុងពេលដែរមេឃកំពុងធ្លាក់ភ្លៀងយ៉ាងឈូឆរ ក្មេងស្រីវិទ្យាល័យម្នាក់រត់យ៉ាងប្រញាប់ប្រញាល់ចូលទៅក្នុងម៉ាតមួយកន្លែងដើម្បីជ្រកបន្ទាប់ពីខ្លួនចេញពីរៀនម៉ោងបំប៉ន។ អុឺនយ៉ូ បើកទូទឹកកកក្នុងម៉ាតដើម្បីរកភេសជ្ជៈបន្តិចបន្តួចក្លែមមាត់ ព្រោះខ្លួនចូលជ្រកក្នុងម៉ាតរបស់គេ។ បន្ទាប់ពីនាងរើសយកទឹកកកដោះគោហើយបិទទូទឹកកកវិញ នាងក៏ភ្ញាក់និងក្មេងប្រុសវ័យជំទង់ប្រហាក់ប្រហែលនាងមកឈរពិតនឹងជញ្ជាំងចង់រញេរញៃជាមួយនាង។

"អុឺនយ៉ូមែនទេ?ស្អាតដូចពួកម៉ាកខ្ញុំថាមែន។" គេនិយាយទាំងសើចដាក់នាងតិចៗដែលធ្វើអោយអុឺនយ៉ូព្រឺសម្បុរនិងមានអារម្មណ៍ខ្លាចផងដែរ។

"ខ្ញុំអត់ដែលស្គាល់លោកទេ។" អុឺនយ៉ូនិយាយធ្វើជាអត់ខ្វល់រួចក៏ប្រុងដើរចេញទៅគិតលុយ។

"និយាយគ្នាមិនទាន់ចប់ទេ។" គេទាញដៃនាងមកវិញថែមទាំងសើចដាក់នាងទាំងគួអោយខ្លាច។

"ប្រាប់ហើយថាអត់ដែលស្គាល់លោកទេ។ ប្រយ័ត្នខ្ញុំស្រែក!" អុឺនយ៉ូប្រឹងទាញរើចេញពីដៃរបស់ក្មេងប្រុសនោះ បន្តិចក្រោយមកស្រាប់តែមានក្មេងប្រុសម្នាក់ទៀតមកទាញគេមួយទំហឹងចេញពីអុឺនយ៉ូ។

"ធ្វើខ្លួនអោយសមជាប្រុសបន្តិចទៅ។ ឆាប់ចេញទៅ ប្រយ័ត្នយើងវាយឯង។" ក្មេងប្រុសដែលមកថ្មីៗនោះនិយាយទាំងញញឹមហើយគោះស្មាគេអោយចេញ។ អុឺនយ៉ូអោនមុខចុះក្ដាប់ទឹកដោះគោនាងជាប់នឹងដៃរ រួចក៏អោនអគុណគេមុខនឹងចេញទៅគិតលុយ។

បន្ទាប់ពីគិតលុយរួចនាងក៏មកអង្គុយលើកៅអីក្នុងម៉ាតមើលទឹកភ្លៀងនៅខាងក្រៅហើយក៏ផឹកទឹកដោះគោនាងលេងៗ។ សុខៗស្រាប់តែក្មេងប្រុសដែលជួយនាងអម្បាញ់មិញមកអង្គុយក្បែរនាង អុឺនយ៉ូក៏ខិតឆ្ងាយបន្តិចកាលបើឃើញបែបនេះ។

"កុំភ័យ ខ្ញុំនឹងមិនធ្វើអីនាងទេ។" គេនិយាយសើចដើមបំពង់កបន្តិចមុននឹងផឹកកូការក្នុងដៃគេ។ អុឺនយ៉ូងើបមុខមើលគេបន្តិចទាំងឆ្ងល់ក្នុងខ្លួន។

"នាងអត់ស្គាល់ខ្ញុំដែរមែនទេ?"

"អត់ទេ។" នាងឆ្លើយខ្លីៗរួចក៏បន្តផឹកទឹកដោះគោនាង។

Blue December//p.sh (Khmer)Where stories live. Discover now