EP/1:អង្គុយលើភ្លៅយើងក៏បាន🌼🐰

24 1 0
                                    

ផ្ដើមរឿងក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង មានអគារខ្ពស់ៗជាច្រើនកំពុងឈរបង្អួតរៀងគ្នា ឯលើផ្លូវក៏មានយានយន្ដបើកខ្វាត់ខ្វែងពេញទៅក្រុង។ដោយឡែកយើងក្រឡេកមកមើលលើដងផ្លូវកន្លែងថ្មើជើងកំពុងតែមានមនុស្សប្រុសមាឌល្អិត សម្បុរស ស្បែករលោង ភ្នែកតូចៗ រាងមួយក្ដាប់ និយាយរួមមើលជ្រុងណាក៏ស្អាតៗជាងស្រីៗមួយចំនួនទៅទៀត គេគឺ hwang minhyun។ នាយតូចកំពុងតែកាន់សឺមីមួយក្នុងដៃដើររកក្រុមហ៊ុនដាក់ពាក្យធ្វើការ។
"ហ៉ើយ~រកច្រើនកន្លែងហើយនៅតែគ្មានអ្នកត្រូវការបុគ្គលិកទៀត"មីនហ្យុនដកដង្ហើមធំរអ៊ូតិចៗតែម្នាក់ឯងតាមដងផ្លូវ ឯភ្នែកក៏សម្លឹងមើលទៅឆ្ងាយស្លុងអារម្មណ៍នឹកគិតទៅដល់គ្រួសារដែលនៅតាមខេត្ត។ ដើរសុខៗរាងតូចក៏មកដល់ក្រុមហ៊ុនស្រាធំមួយដែលដាក់ផ្លាករើសបុគ្គលិកមុខដំណែងជាលេខាប្រធានក្រុមហ៊ុនតែម្ដង។
"សង្ឃឹមថាមួយនេះជាប់ទៅចុះ"មីនហ្យុនសម្រួលឥរិយាបថហើយក៏ញញឹមបន្តិចបោះជំហានចូលទៅខាងក្នុង។
"សួរស្ដីលោកមករកនរណាគេដែរ?"សន្តិសុខនៅយាមមាត់ទ្វារបានសួរទៅនាយតូច
"ជំរាបសួរបងប្រុស គឺខ្ញុំមកដាក់ពាក្យធ្វើការ"នាយតូចតបទៅគាត់វិញទាំងញញឹមគួរសម
"អរបាទ អញ្ជើញចូលដើរទៅមុខបន្តិចលោកនឹងឃើញអ្នកនាងចាត់ការហើយប្រាប់គាត់ចុះ គាត់នឹងនាំលោកទៅជួបលោកប្រធាន"សន្តិសុខញញឹមតបទៅនាយតូចវិញ
"បាទអរគុណ"ថាហើយនាយតូចក៏ដើរតាមផ្លូវគាត់ប្រាប់មុននេះ រួចក៏មកដល់កន្លែងអ្នកចាត់ការក៏ឃើញនារីម្នាក់នៅទីនោះទើបនាយតូចដើរចូលទៅរកនាង
"ជំរាបសួរអ្នកនាង ខ្ញុំមកដាក់ពាក្យធ្វើជាលេខា"មីនហ្យុននិយាយទៅកាន់នារីម្នាក់នោះយ៉ាងស្រទន់និងស្នាមញញឹមមិនរលុប
"ចាសជំរាបសួរ សូមអញ្ជើញមកតាមខ្ញុំមក"អ្នកចាត់ការលីតបទៅនាយតូចវិញយ៉ាងគួរសមដូចគ្នា រួចក៏ឲ្យនាយតូចទៅតាមនាង។

មីនហ្យុនដើរតាមនាងឡើងជណ្ដើរយន្ដទៅជាន់លើ ហើយក៏សម្ដៅទៅរកបន្ទប់របស់ប្រធានក្រុមហ៊ុន។
តុកៗ តុក~~
"ចូលមក"ក្រោយពេលទទួលបានការអនុញ្ញាតិហើយអ្នកនាងលីក៏បើកទ្វារចូលទៅ
"លោកអគ្គនាយកមានអ្នកមកសម្ភាសន៍ធ្វើជាលេខាចាស"អ្នកចាត់ការលីនិយាយទៅកាន់ប្រធានរបស់ខ្លួនដែលកំពុងអង្គុយបែរខ្នងសម្លឹងមើលទៅខាងក្រៅធ្វើមិនដឹង ធ្វើឱ្យនាយតូចមីនហ្យុនឃ្នើសចិត្តជាខ្លាំង។
"អឹម~ទុកគេនៅទៅនេះហើយនាងចេញទៅវិញចុះ"សម្លេងមាំបន្លឺឡើងទាំងមិនបែរមកមើលមុខអ្នកដែលខ្លួននិយាយរកសោះ
"ចាសលោកអគ្គនាយក"ថាហើយអ្នកនាងលីក៏ចេញទៅវិញ ដោយទុកឲ្យនាយតូចនៅតែពីរនាក់ជាមួយអគ្គនាយក
"ជំរាបសួរលោក"គ្រាន់តែឮសម្លេងដ៏ស្រទន់របស់រាងតូចភ្លាម នាយក្រាស់ក៏រហ័សបែរកៅអីមកយ៉ាងលឿន។នាយក្រាស់បានអង្គុយគយគន់មើលរូបរាងមុខមាត់មីនហ្យុនពីក្បាលដល់ចុងជើងភ្លឹកនឹងសម្រស់ដ៏ស្រស់ត្រកាលរបស់នាយតូច
"លោក...លោក...លោក~/ហា៎ស"ពេលឃើញអ្នកចំពោះមុខអង្គុយភ្លឹកបែបនេះរាងតូចក៏ហៅនាយ តែនាយមិនកម្រើកសោះទើបនាយតូចតម្លើងសម្លេងបន្តិចហៅនាយធ្វើឲ្យនាយក្រាស់ភ្ញាក់ពីការភ្លឹក
"អឺគឺ នេះជាCVរបស់ខ្ញុំ លោកអាចពិនិត្យមើលបាន"រាងតូចហ៊ុចCVរបស់ខ្លួនឲ្យទៅអគ្គនាយកហើយនាយកំឡោះក៏យកមកបើកមើល នាយតូចក៏នៅចាំមើលមិនហ៊ានសូម្បីតែព្រិចភ្នែកចាំអ៊ុតមើលចម្លើយរបស់អ្នកចំពោះមុខ
"នាយជាប់ហើយស្អែកមកធ្វើការបាន"នាយក្រាស់ដាក់ឯកសារចុះហើយក៏និយាយទៅកាន់រាងតូចធ្វើឲ្យមីនហ្យុនសប្បាយចិត្តជាខ្លាំង ទីបំផុតគេរកការងារបានធ្វើហើយ។
"អរគុណណាស់លោកអឺ..លោក..."មីនហ្យុនឱនគំនាបបន្តិចជាការគោរពនិយាយអរគុណទៅកាន់នាយក្រាស់
"អ៊ុនវ៉ូ...ខ្ញុំឈ្មោះ Cha Eunwoo"ថោយឃើញថានាយតូចស្ទាក់ស្ទើរមិនស្គាល់ឈ្មោះខ្លួនទើបរាងក្រាស់អ៊ុនវ៉ូនិយាយកាត់រាងតូច ប្រាប់ពីឈ្មោះរបស់នាយ
"បាទលោកអរគុណម្ដងទៀតលោកឆា"នាយតូចនិយាយទៅកាន់អ៊ុនវ៉ូទាំងញញឹមបិទមាត់មិនជិត
"ហៅខ្ញុំអ៊ុនវ៉ូទៅបានហើយ"អ៊ុនវ៉ូតបទៅកាន់នាយតូច
"បាទលោកអ៊ុនវ៉ូ អញ្ចឹងខ្ញុំសុំជំរាបលាសិនហើយ/អឹម..."មីនហ្យុនថាហើយក៏ចេញទៅទាំងមុខញញឹមរីកដូចគ្រាប់ជីត្រូវទឹកយ៉ាងអញ្ចឹង ធ្វើឱ្យអ៊ិនវ៉ូដែលលួចមើលក៏ញញឹមតាមទាំងមិនដឹងខ្លួន(លង់ស្នេហ៍គេបាត់) ។កាត់ពេលដែលរាងតូចមកដល់បន្ទប់ជួលដ៏តូចរបស់ខ្លួន
"Hello ប៉ាម៉ាក់!ខ្ញុំរកការងារបានហើយ គឺធ្វើជាលេខាអគ្គនាយកក្រុមហ៊ុនធំមួយ"មីនហ្យុននិយាយទៅកាន់អ្នកជាឪពុកម្ដាយតាមខ្សែទូរស័ព្ទយ៉ាងសប្បាយរីករាយ ញញឹមបិទមាត់មិនជិត
"ល្អណាស់កូនម៉ាក់ កូនត្រូវធ្វើការឱ្យល្អណា"អ្នកជាម្ដាយនិយាយមកកាន់កូនប្រុសទាំងញញឹមញញែមដូចគ្នា
"បាទម៉ាក់ ប៉ាម៉ាក់កុំបារម្ភអីកូននឹងខិតខំធ្វើការរកលុយចិញ្ចឹមប៉ាម៉ាក់ឲ្យល្អ សងគុណអ្នកទាំងពីរដែលមើលថែកូនរហូតមក"រាងតូចនិយាយទៅកាន់ខ្សែម្ខាងទៀត ធ្វើឲ្យអ្នកជាម្ដាយឪពុកឮហើយរំភើបចិត្តជាខ្លាំង
"ចាសម៉ាក់ប៉ានឹងចាំមើល តែកូនកុំភ្លេចមើលថែខ្លួនផងណា"អ្នកស្រីHwangតបទៅកូនប្រុសវិញជាមួយសម្ដីទន់ភ្លន់នឹងការយកចិត្តទុកដាក់របស់អ្នកជាម្ដាយបង្ហាញមកយ៉ាងច្បាស់ៗ
"កូនដឹងហើយ ប៉ាម៉ាក់ក៏ដូចគ្នាណា កូនស្រឡាញ់ប៉ាម៉ាក់"មីនហ្យុនតបទៅអ្នកជាម្ដាយវិញទាំងធ្វើមុខខ្ជូតៗគួរឱ្យក្នាញ់មែនទែន
"ប៉ាម៉ាក់ក៏ស្រឡាញ់កូនដែរ"លោកhwangតបទៅកូនប្រុសវិញទាំងក្ដីស្រឡាញ់
"ប៉ុណ្ណឹងហើយណាកូន មើលថែខ្លួនផង"
"បាទម៉ាក់ ប៉ាម៉ាក់ក៏ដូចគ្នា"និយាយរួចពួកគេក៏បិទទូរស័ព្ទទៅ។ ថ្វីត្បិតតែគ្រួសារតូចមែនតែពួកគេមើលទៅ ស្រឡាញ់គ្នា មានភាពស្និតស្នាលនិងមានសុភមង្គលណាស់។
បន្ទាប់ពីដាក់ទូរស័ព្ទចុះហើយរាងតូចក៏បានចេញទៅម៉ាតដែលនៅជិតនោះដើម្បីទិញរបស់របរនិងគ្រឿងធ្វើម្ហូបអាហារមួយចំនួន។បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចរាងតូចក៏បានសម្រាកដើម្បីក្រោកពីព្រឹកទៅធ្វើការ។

#Morning
ព្រះអាទិត្យបានរះឡើងបញ្ចេញពន្លឺបំភ្លឺលើភពផែនដី សត្វបក្សាបក្សីហោះហើរស្រែកច្រៀងលើវេហាស៍ដើម្បីដាស់មនុស្សម្នាឲ្យភ្ញាក់ពីដំណេកទៅបំពេញការងាររបស់ខ្លួន។
"ហ៉ឹម~"កាយតូចបើកភ្នែកតិចៗឲ្យស៉ាំនឹងបន្លឺព្រះអាទិត្យហើយក៏ក្រោកអង្គុយពុតពែនខ្លួនបន្តិចទើបក្រោកឈរអស់កម្ពស់បោះជំហានដ៏ល្វត់ល្វន់ចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ ប្រហែល20នាទីក្រោយមកកាយតូចក៏ចេញមកវិញដើរសម្ដៅទូរសម្លៀកបំពាក់យកខោអាវមកពាក្យហើយក៏ឆ្លុះកញ្ចក់រៀបឬកពារ។
"ហ្វូរ~~ត្រូវតែតាំងចិត្តធ្វើការឱ្យបានល្អ"មីនហ្យុនដកដង្ហើមចេញមួយហ្វូរហើយក៏និយាយផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង រួចក៏រៀបចំចេញទៅចំណតឡានក្រុងដើម្បីជិះទៅធ្វើការ។

#E.W.Group
មកដល់ក្រុមហ៊ុនរាងតូចបានដើរចូលទៅក្នុងទាំងញញឹមរាក់ទាក់អ្នកគ្រប់គ្នាតាមផ្លូវមិនឈប់។ រាងតូចក៏បានឡើងទៅជាន់លើដែលជាបន្ទប់លោកអគ្គនាយកដើម្បីដឹងថាតុធ្វើការរបស់ខ្លួននៅកន្លែងណា។
តុកៗ តុក~~~
"ចូលមកចុះ"សម្លេងមាំបានបន្លឺអនុញ្ញាតិហើយទើបដៃតូចៗដូចបន្លាក្រូចទាញគន្លឹះទ្វារបើកចូលទៅ។
"សួរស្ដីលោកប្រធាន តើខ្ញុំត្រូវអង្គុយធ្វើការនៅកន្លែងណា"មីនហ្យុន បន្ទាប់ពីចូលមកដល់ក្នុងហើយក៏និយាយរាក់ទាក់ទៅលោកប្រធានបន្តិច ហើយក៏សួរសាច់ការតែម្ដងព្រោះមិនចង់ខាតពេលច្រើន។
"អង្គុយលើភ្លៅយើងល្អទេ"អ៊ុនវ៉ូ និយាយទៅកាន់មីនហ្យុនទាំងធ្វើទឹកមុខព្រាននិងឈ្លាតញាក់ចិញ្ចើមលេបខាយដាក់រាងតូចធ្វើឲ្យនាយមានអារម្មណ៍ថាចម្លែក។
"មិនលេងសើចទេលោកខ្ញុំសួរមែនណា"មីនហ្យុនធ្វើទឹកមុខក្រញ៉ូវនិយាយទៅកាន់នាយក្រាស់
"ហ៉ឹសៗ~លលេងក៏មិនបាន នោះតុរបស់ឯង"អ៊ុនវ៉ូសើចដើមកបន្តិច និយាយទៅកាន់រាងតូចទាំងធ្វើសញ្ញាទៅជ្រុងម្ខាងនៃបន្ទប់ដែលមានតុការងារមួយរៀបចំយ៉ាងស្អាតនៅទីនោះ។ រាងតូចមិននិយាយអ្វីបន្តក៏ដើរចូលទៅតុរបស់ខ្លួនដើម្បីធ្វើការងារ ដោយមិនដឹងថាមានអ្នកលួចសម្លឹងមើលមុខទាំងមិនដាក់ភ្នែកសោះឡើយ។

Thank for reading 🙏

To be continued.....

និពន្ធដោយ: Min Li
សរសេរដោយ: Min Li

មីនមិនដែលស្គាល់គូរនេះទេតែដោយសារតែមិត្តមីនសំណូមពរទើបមីនសរសេរអញ្ចឹងហើយទើបរាងពិបាកសរសេរបន្តិច បើមានកន្លែងណាខុសឆ្គងសូមអាធ្យាស្រ័យទុកជាមុន😘ស្រឡាញ់អ្នកទងអស់គ្នាពេញដូង❤️
សូមជួយvoteឲ្យអេតមីនម្នាក់មួយផងណា អរគុណទុកជាមុន

🌻🌼លេខាម្ចាស់ស្នេហ៍🌼🌻Where stories live. Discover now