បន្ទាប់ពីចំណាយពេលធ្វើការយ៉ាងយកចិត្តទុកដាក់ពេញមួយព្រឹក ពេលនេះក៏ដល់ម៉ោងអាហារថ្ងៃត្រង់ទៅហើយ។បុគ្គលប្រុសស្រីក៏នាំគ្នាចេញទៅរកអីញ៉ាំជាបន្តបន្ទាប់គ្នារហូតនៅសល់តែម្ចាស់ក្រុមហ៊ុនជាមួយលោកលេខាថ្មីថ្មោងដែលអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់ភ្លេចបាយទឹក។
“អឹម! ហ៉ើយ~ទីបំផុតរួចហើយ”មីនហ្យុនក្រហឹមក្នុងបំពង់កពត់ពែនខ្លួនបន្តិចបន្ទាប់ពីបញ្ចប់ឯកសារចុងក្រោយហើយ។
“ហ៉ើយ ជិតផុតម៉ោងសម្រាក់អាហារថ្ងៃត្រង់ហើយ ហ៎េស”មីនហ្យុនត្រូវភ្ញាក់ដូចគេទះកំផ្លៀងក្រោយក្ឡែកទៅប៉ះចំនាឡិការលើតុឃើញថាហួសម៉ោងសម្រាក់ដល់ទៅ1ម៉ោងទៅហើយ តាមច្បាប់ឱ្យសម្រាក់តែ1ម៉ោងកន្លះប៉ុណ្ណោះ។
“អេ គាត់មិនទៅញ៉ាំបាយទេឬ”មីនហ្យុនរៀបនឹងទៅរកអីញ៉ាំហើយតែក៏នឹកឃើញថាលោកប្រធានក៏មិនទាន់ទៅញ៉ាំបាយដែរទើបសួរខ្លួនឯងតិចៗ។
“លោកប្រធានមិនទៅញ៉ាំអាហារថ្ងៃត្រង់ទេមែន?”មីនហ្យុនដើរមកឈរមុខតុធ្វើការនាយក្រាស់សួរទៅនាយ ធ្វើឱ្យអ្នកដែលអង្គុយមើលឯកសារនោះងើបមុខមកមើលគេបន្តិច។
“ដល់ម៉ោងសម្រាក់ហើយមែនទេ?”អ៊ុនវ៉ូលោកចិញ្ចើមសួរទៅរាងតូច
“ជិតដល់ម៉ោងចូលវិញទៀតផង”រាងតូចតបជាមួយនាយទាំងរាងហួសចិត្តដែរថាគេទៅភ្លេចមើលម៉ោងតែប្រុសម្នាក់នេះវិញមិនខ្វល់តែម្ដង។
“មែនហើយ ឯងញ៉ាំឬនៅ”នាយក្រាស់មើលនាឡិការហើយក៏សួរទៅរាងតូចវិញ
“នៅទេមិញថាទៅហើយតែមកសួរលោកសិន”មីនហ្យុនតបទាំងញញឹមតិចៗតាមទម្លាប់របស់គេ
“អញ្ចឹងតោះ”រាងតូចមិនប្រកែកក៏ដើរតាមក្រោយនាយក្រាស់ចេញទៅក្រៅដើម្បីញ៉ាំបាយជាមួយគ្នា ពេលចេញបងក្រៅក៏ឃើញមានបុគ្គលិកខ្លះត្រឡប់មកវិញអង្គុយជជែកគ្នាលេង។
“លោកប្រធានទៅញ៉ាំបាយមែនទេ”បុគ្គលិកស្រូម្នាក់សួរទៅរាងក្រាស់
“អឹម”
“ចុះបងហ្យុនទៅជាមួយដែរឬ”នាងសួរទាំងចម្លែកចិត្តព្រោះនាយក្រាស់មិនដែលនាំនរណាទៅញ៉ាំបាយជាមួយនាយឡើយ
“បាទ/អរចាស៌”តបហើយអ្នកទាំងពីរក៏ចេញទៅឯបុគ្គលិកក៏ចម្លែកចិត្តគ្រប់គ្នា។#Skip
#ហ៊ាងអាហារល្បីឈ្មោះមួយនៅជិតក្រុមហ៊ុន
YOU ARE READING
🌻🌼លេខាម្ចាស់ស្នេហ៍🌼🌻
Cerita Pendekលេខាម្ចាស់ស្នេហ៍គឺជារឿងបែបមនោសញ្ចេតនាស្នេហារវាងអ៊ុនវ៉ូប្រធានក្រុមហ៊ុនដ៏ធំមួយដែលជាបុរសបេះដូងថ្ម មានមនុស្សស្រីប្រុសជាច្រើនដែលចង់បានគេជាគូរគ្រង តែបែរជានាយមកចាញ់ស្នេហ៍លោកលេខាមុខស្រស់មីនហ្យុនដែលជាក្មេងធម្មតាៗម្នាក់ទៅវិញ ។ចង់ដឹងថារឿងរាវទៅជាយ៉ាងណាសូមរីករាយ...