🔥ដប់5បី+ story [ Yeonjun X Y/N ]
‼️មានពាក្យពេចន៍មិនសមរម្យ‼️
Yeonjun ជាអង្គរក្សផ្ទាល់ខ្លួនរបស់ Y/N ដែលលោកប៉ារបស់ចាត់ឱ្យគេមកការពារនាង។ ប៉ារបស់នាងមានសត្រូវច្រើនណាស់ មិនប្លែកទេដែលត្រូវជះលុយជួលអង្គរក្សសង្ហារមានជំនាញមកការពារកូនស្រីតែមួយគត់។
Y/N: «Choi Yeonjun ឆាប់ចេញ! ឈប់ដើរតាមខ្ញុំទៅ»
Yeonjun មិនមាត់អ្វីមួយម៉ាត់ ភ្នែកគេសម្លឹងមើលឆ្វេងស្ដាំយ៉ាងយកចិត្តទុកដាក់ ព្រោះវាជាជំនាញគេទៅហើយក្នុងការការពារមនុស្ស។
Y/N: «លោកឯងគឬ? ខ្ញុំកំពុងនិយាយជាមួយលោកណា៎»
Y/N ខឹងឆេវសឹងតែហុយផ្សែង។ Yeonjun នៅតែមិនខ្វល់នឹងសម្ដីនាង។
Y/N «អូខេ! ឈប់..»
ផាំង~~~ គ្រាប់កាំភ្លើងសឹងតែត្រូវ Y/N ទៅហើយ ប៉ុន្តែអរគុណព្រះណាស់ដែលវាបញ្ឆិតសក់នាងតែបន្តិច។ Yeonjun រហ័សក្រសោបកាយ Y/N រត់ចេញពីខ្មាន់កាំភ្លើងទៅកន្លែងមានសុវត្ថិភាព។
Y/N «ហូយព្រះអើយ! ស្អីហ្នឹង?»
YJ «នាងបិទមាត់សិនបានទេ Y/N បើមិនចង់ឱ្យមាត់ខ្ញុំជាបំបិទមាត់នាង» Yeonjun បារម្ភថាសម្លេងរបស់នាងនឹងធ្វើឱ្យឃាតករចាប់អារម្មណ៍ ដោយឥឡូវនេះពួកគេកំពុងពួននៅជិតកន្លែងដែលឃាតករនោះកំពុងនៅ។ Y/N លឺដូច្នោះក៏បិទមាត់ជិត ដោយខ្លាចការគម្រាមរបស់គេ😂។
YJ: « Y/N ស្ដាប់ខ្ញុំណា៎! នាងត្រូវពួននៅខាងមកក្រោយខ្នងខ្ញុំជានិច្ច មិនថាមានរឿងអ្វីទេហាមចេញពីខ្នងខ្ញុំ» Yeonjun ខ្សឹបៗប្រាប់ Y/N។ ពេលនេះពួកវាឡោមព័ទ្ធជិតទៅហើយ ដូច្នេះមិនអាចរង់ចាំស្លាប់បានទេ ត្រូវតែប្រថុយហើយទើបបាន។
Y/N: «អូ..អូខេ..តែលោកប្រុងធ្វើអី?» Y/N ឆ្លើយទាំងញ័រមាត់ចំប្រប់
Yeonjun មិនបានឆ្លើយតបទេ គេក៏ចេញទៅបង្ហាញមុខឱ្យពួកឃាតករនោះឃើញ ដោយមាន Y/N ឈរកកិតនៅពីក្រោយខ្នងគេ។Yeonjun ចេញទៅតតាំងជាមួយនឹងឃាតករ ដោយប្រើដៃម្ខាងកាន់កាំភ្លើងបាញ់សាចដូចជាទឹកទៅកាន់ពួកគេ ឯដៃម្ខាងទៀតឃាំងការពារ Y/N។
ផាំង~~~ គ្រាប់កាំភ្លើងមួយគ្រាប់ត្រូវបានបាញ់ទម្លុះចូលទៅសាច់ដុំដៃរបស់គេ។
YJ: «អ្ហា៎~~»
Y/N: «លោកកើតអីឬអត់?»
YJ: «អត់អីទេ!»
ផាំង~~~ មួយគ្រាប់ចុងក្រោយបានចាត់ការទៅលើឃាតករម្នាក់ដែលនៅសល់។ Yeonjun ងាកទៅមើលមុខ Y/N គេក្ដោបមុខ Y/N ដោយហត្ថាទាំងទ្វេហើយក៏ហើបមាត់សួរនាងតិចៗពីសភាពរបស់នាងពេលនេះ បង្កប់នូវក្ដីបារម្ភហួងហែងជាពន់ពេក។
YJ: «នាងមានត្រូវត្រង់ណាទេ?»
Y/N: «ខ្ញុំអត់អីទេ...លោកចេញឈាមច្រើនណាស់ Yeonjun» Yeonjun បាត់ស្មារតីសន្លប់ភ្លាមៗលើទ្រូងរបស់ Y/N។
YOU ARE READING
TXT oneshot 18+ | Khmer | 🔞
Romance🔞🔥TXT oneshot 18+ | Khmer | ⚠️មានពាក្យពេចន៍មិនសមរម្យមួយចំនួន⚠️ Ranking achievements #5 khmernovel #7 moa