Ep1

800 41 3
                                    

នៅក្នុងបន្ទប់មួយ បង្ហាញអោយឃើញគូស្នេហ៍មួយគូរកំពុងតែឈ្លោះគ្នាយ៉ាងខ្លាំង...
Gem:បងប្រាប់ហើយថាគេជាអ្នកធ្វើការជាមួយបងទេ គ្មានអីលើសពីនិងទេ (និយាយស្រែក)
Fot:អរ អ្នករួមការងារលេងមួយគ្នាបែបនិងមែន?(ស្រែកសួរទាំងទឹកភ្នែក)
Gem:អូនឯងកុំពូកែខឹងខុសរឿងមើល បងធុញ
Fot:បើធុញណាស់បែកគ្នាទៅ (យំ)
Fotនិយាយហើយក៏ដើរចេញពីGem ទៅក្នុងបន្ទប់ Gemក៏បាននិយាយពីខាងក្រៅ
Gem:បែកក៏បែកទៅ មនុស្សចរិតដូចអូនគ្មានណាគេនៅជាមួយបានទេ(និយាយហើយក៏ដើរចេញទៅក្រៅបាត់)
Gemចេញមកខាងក្រៅដើម្បីបន្ធូរអារម្មណ៍របស់គេ ប៉ុន្ដែចិត្តគេនៅមិនសុខចេះតែគិតពីអ្នកដែលយំនៅក្នុងបន្ទប់
Gem:ខ្ញុំបានសាងកំហុសលើមនុស្សដែលខ្ញុំស្រឡាញ់ទៀតហើយមែនទេ (និយាយបន្ទោសខ្លួនឯង)
Gem:ខ្ញុំបានស្រែកដាក់គេ...មិចបានខ្ញុំធ្វើបែបនិងដាក់មនុស្សខ្ញុំស្រឡាញ់ចឹង...
Gemសោកស្ដាយនិងទង្វើដែលគេបានធ្វើដាក់Fotហើយក៏យំខ្លួនឯង
បន្ទាប់ពីឈរយំអស់ពេលជាយូរ នៅមិនទាន់ឃើញFotចេញពីបន្ទប់Gemក៏សម្រេចទៅហៅfot
Gem:Fotបងសុំទោសណា បងដឹងថាបងខុសបងមិនគួរស្រែកដាក់អូនទេបងសុំទោស...(យំ)
បើកទ្វារអោយបងបន្តិចមក បងនឹកអូន
ទោសGemខំយំអង្វរយ៉ាងណាក៏Fotនៅតែមិនចេញមកពីបន្ទប់
Gem:អូន...បងសុំទោសណា បើកទ្វារអោយបងបន្ដិចមក បងនឹកអូនចង់អោបអូនណាស់ដឹងអត់Fot (និយាយទាំងទឹកភ្នែកហូរមិនឈប់)
បងមិនគួរនិយាយបែបនិងដាក់អូនទេ...
ពាក្យសម្ដីGemបាននិយាយធ្វើឲ្យអ្នកនៅក្នុងបន្ទប់ទប់ទឹកភ្នែកមិនជាប់យំកាន់តែខ្លាំងទៅFotស្ទាក់ស្ទើរចិត្តក្នុងការបើកទ្វារជាខ្លាំងតែនៅពេលដែលលឺGemយំអង្វរកាន់តែខ្លាំងទៅធ្វើឲ្យគេដាច់បើកទ្វារ
បើកទ្វារភ្លាមអ្នកខាងក្រៅស្ទុះអោបយ៉ាងជាប់លាយឡំជាមួយទឹកភ្នែកនិងពាក្យសុំទោសជាច្រើន
Gem:បងសុំទោស...(យំអោប) បងឈប់ស្រែកខ្លាំងបែបនេះដាក់អូនទៀតហើយ បងសុំទោស យើងកុំបែបគ្នាអីណាបងស្រឡាញ់អូន...
Fotក៏បានយំអោបតបទៅGemវិញ
Fot:អូន...ស្អប់បង (យំ)
Gem:យើងកុំបែកគ្នាណា...(ងើបមុខចាប់ដៃFotជាប់)
Fot:អុឹម... (យំអោបGemជាប់)
Gemក៏បានថើបថ្ងាសFotហើយអោបFotយ៉ាងណែនជាប់និងទ្រូង
ព្រឹក...
FotបានងើបមុនGemគេបានដើរទៅងូតទឹកសម្អាតខ្លួនរួចរាល់អស់ហើយក៏ចេញមកវិញដោយគិតថាGemនិងងើបហើយ តែពេលចេញមកគឺGemនៅដេកនៅឡើយ Fotមិនបានដាស់Gemទេ គេក៏ទៅចង្រ្កានបាយដើម្បីធ្វើម្ហូបទុកឲ្យអ្នកដែលកំពុងដេកនៅលើគ្រែមិនទាន់ងើប
ពេលកំពុងធ្វើម្ហូបFot ក៏មានគំនិតចង់ធ្វើបាបGem   FotដឹងថាGemមិនចេះញុំាបន្លែនោះទេចឹងគេក៏បានធ្វើម្ហូបដែលមានបន្លែទុកឲ្យGem
ក្លិនម្ហូបដែលFotបានធ្វើឈ្ងុយទៅដល់អ្នកដែលកំពុងដេកធ្វើឲ្យអ្នកដែលកំពុងនិងងើបឡើងហើយដើរទៅតាមក្លិនម្ហូប
Gem:ឈ្ងុយមែស (ញញឹម)
Fot:ឆាប់ទៅងូតទឹកអីចេញទៅ អាងមកញុំាបាយ ហើយកុំភ្លេចដុសធ្មេញផង...
Gem:បាទ...បងដឹងហើយ
ថាហើយGemក៏បានទៅទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួន ពេលសម្អាតខ្លួនហើយក៏ដើរ
មកញុំាបាយជាមួយFot
តែពេលGemបើកម្ហូបគឺម្ហូបគេគាំងហើយក៏មកមុខFot
Gem:ឆាបន្លែ...
Fot:ថី? (សួរទៅកាន់Gem)
Gem:អួយ អូននៅខឹងបងមែន បានធ្វើបាបបងចឹង? (ធ្វើទឹកមុខគួរឲ្យអាណិត)
Fot:អត់ចេះញុំា ចាក់ចោលទៅ (និយាយទាំងមិនមើលមុខ)
Gem:អូនចង់ឲ្យបងធ្វើមិចទើបអូនឈប់ខឹង...
Fot:ញុំាឆាបន្លែនិងឲ្យអស់ទៅ
Gem:ញុំាឆាបន្លែនិង...(ទឹកមុខគាំង)
Fot:មិចខ្លាចមែន?
Gem:មានអីបងត្រូវខ្លាច ញុំាដើម្បីអូនសោះនិង
Fot:ញុំាវាទៅចឹង (ញញឹម)
Gemក៏បានញុំាគ្រាន់តែដាក់មួយម៉ាត់រកខ្ជាក់ចេញមកវិញ តែពេលមើលមុខFot ក៏មិនហ៊ាន...
Fot:ធ្វើទឹកមុខឲ្យឆ្ងាញ់មើល មិចធ្វើមុខចឹង ម្ហូបអត់ឆ្ងាញ់មែន
Gem:អត់ទេឆ្ងាញ់ណាស់...
Gem:អួយ បន្លែឡើងឆ្ងាញ់ម៉ងហ៎ា
Fotអង្គុយមើលទាំងទប់សើចមិនចង់ជាប់
Fot:បើឆ្ងាញ់ចឹងញុំាមួយចាននេះទៀតទៅចឹង (ទាញចានរបស់គេដែលពពេញទៅដោយ
សាឡាត់រុញឲ្យGemញុំា)
Gem:ហា៎ មួយចានទៀត (មុខស្លឺ)
Fot:អត់ញុំាមែន អត់អីទេចឹង
Gem:អត់ទេណា បងញុំាតាស
Fotអង្គុយមើលនិងអស់សំណើចជាមួយចរិតរបស់Gemជាខ្លាំង
Gemញុំាទាំងអួល មិនទាន់អស់ពីចានស្រួលបួលផងfotក៏បញ្ឈប់
Fot:បានហី អូនឈប់ខឹងហើយ

Our LoveWhere stories live. Discover now