Gem:បងនឹកអូនណាស់ដឹងអត់ (យកដៃទៅប៉ះមុខfotថ្នមៗ ដោយក្ដីស្រឡាញ់)
Fotក៏ចាប់ដៃGem ហើយក្រសោបជាប់និងខ្លួន
Fot:Gem អូនភ័យណាស់ដឹងអត់អូនភ័យអូនខ្លាចអូនខ្លាចមិនបានជួបបងម្ដងទៀត (និយាយដោយទឹកភ្នែក)
Gemយកដៃទៅជូតទឹកភ្នែកFot ថ្នមៗ
Gem:ឥឡូវនេះយើងបានជួបគ្នាហើយតើ អូនដឹងអត់បងក៏ខ្លាចដែលបងខ្លាចគ្រប់យ៉ាងពេលមិនមានអូននៅក្បែរ ហើយបើមានរឿងអាក្រក់អីកើតឡើងចំពោះអូន បងក៏មិនលើកលែងឲ្យខ្លួនឯងដែល
Fot:អូននិងមិនទៅណាចោលបងទេ Gem អូននិងនៅក្បែរបងមិនថាមានរឿងអីកើតឡើងនោះទេ
Front:ផ្អែមបែបនេះពេលណារៀបការទៅ (សើច)
ម៉ាក់Gem ក៏បានចូលមកកាត់
ម៉ាក់Gem:គ្មានថ្ងៃដែលពួកឯងបាន
រៀបការនោះទេ (មើលទៅកាន់នាក់ទាំង3ដោយកំហឹង)
Gem:ម៉ាក់...
Fot:ជម្រាបសួរអ្នកមីង (លើកដៃសំពះ)
ម៉ាក់Gem:នៀកឯងទើបតែងើបពីគ្រែសោះក៏ហាច់មករកកូនយើងភ្លាមន៎
Gem:ម៉ាក់បានហើយ...
ម៉ាក់Gem:យើងសុំឯងនៅពេលនេះតែម្ដង
បើចង់អោយGemគេមានក្ដីសុខ គេមានអនាគត ឯងដោះលែងគេទៅ ហើយឯងចង់បានលុយប៉ុន្មានយើងអោយ
Gem:បានហើយណាម៉ាក់ បើម៉ាក់មិនចង់ឃើញកូនម៉ាក់ស្លាប់នៅពេលនេះ ឥឡូវនេះ (និយាយទៅកាន់ម៉ាក់គេទាំងខឹង)
ម៉ាក់Gem:នេះកូនស្រឡាញ់គេដល់ថ្នាក់និងហ៎
Gem:បាទ គេជាមនុស្សម្នាក់ដែលសំខាន់ សំខាន់ជាងជីវិតកូនទៅទៀត
Fot:បាទ... (និយាយទាំងទឹកភ្នែក)
Fot:បើការចាកចេញរបស់ខ្ញុំធ្វើអោយGem មានអនាគត មានក្ដីសុខ ខ្ញុំសុខចិត្តចាកចេញ ហើយខ្ញុំមិនត្រូវការអ្វីទាំងអស់ខ្ញុំត្រូវការមនុស្សម្នាក់ដែលធ្វើអោយGem សប្បាយចិត្តមានក្ដីសុខគឺខ្ញុំអស់ចិត្តហើយ
Fot:តោះ Front
Front:សប្បាយចិត្តចុះអ្នកមីង កូនអ្នកមីងមានអនាគតហើយពេលដែលបងប្រុសខ្ញុំចាកចេញទៅ
ហើយក៏រុញរទេះចេញទៅ
Gem:Fot...Fot (ស្ទុះដក់សារ៉ូមចេញពីដៃ)
ម៉ាក់Gem:Gemកូនចង់ធ្វើអីនិង
Gemក៏ប្រញាប់ទៅបង្អាក់ដំណើរfot ហើយក៏លុតជង្គង់
Gem:Fot...កុំទៅណាចោលបង (យំ)
Gem:បងសុំអង្វរ បងស្រឡាញ់អូនណាស់ដឹងអត់ ក្រែងអូនសន្យាថាមុនទៅចោលបងនុះអី
អូនភ្លេចហើយមែន...
Fot:ដើម្បីក្ដីសុខបង អូនធ្វើបានគ្រប់យ៉ាងណា (យំ)
Gem:អូននេះហើយជាក្ដីសុខរបស់បង
ម៉ាក់Gem ឈរមើលទៅកូនដោយទឹកភ្នែក
ម៉ាក់Gem:កូន...
Gem:ឈប់ទៅម៉ាក់ ម៉ាក់ចង់អោយកូនឈឺចាប់ខ្លាំងពិនណាទៀតទើបម៉ាក់សប្បាយចិត្ត
តាំងពីតូចដល់ធំ កូនធ្វើតាមម៉ាក់អស់ហើយ ចុះហេតុអីរឿងស្នេហាកូនត្រូវតាមម៉ាក់ទៀត វាជាចិត្តកូនក្ដីស្រឡាញ់កូនហេតុអីកូនត្រូវធ្វើតាមម៉ាក់?
ម៉ាក់Gem:ម៉ាក់សុំទោស...
Gem:ធ្វើតាមកូនម្ដងបានអត់?
ម៉ាក់Gem:ច៎ា កូនធ្វើតាមចិត្តកូនចុះម៉ាក់ឈប់ហាមហើយ...(ញញឹមលាយទឹកភ្នែក)
Gemក៏ដើរទៅអោបម៉ាក់គេទាំងយំ
Fot:ខ្ញុំសុំលាសិនហើយ តោះFront
ម៉ាក់Gem:ប្រញាប់ទៅណា
Front:បងប្រុសរបស់ខ្ញុំទើបតែងើបពីឈឺ ហើយពេលនេះដល់ម៉ោងទៅវិញហើយ ណាមួយខ្ញុំមិនចង់អោយគាត់នៅកន្លែងនេះទេ (និយាយហើយក៏រុញfotដើរចេញបាត់ទៅ)
បន្ទប់Fot
ពេទ្យបានមកពិនិត្យដាក់ថ្នាំដាក់អីអោយFot ហើយក៏ចាកចេញបាត់ទៅ ម៉ាក់Gemក៏បានចូលមក
ម៉ាក់Gem:ខ្ញុំជាម៉ាក់របស់Gem
ម៉ាក់Fot:ចា៎ អ្នកស្រីមកមានការអីដែល
ម៉ាក់Gem:ខ្ញុំចង់ដឹងចិត្តអ្នកស្រីតើចង់អោយកូនអ្នកស្រីរៀបការជាមួយនិងកូនខ្ញុំដែលទេ
ម៉ាក់Fot:វាសម្រេចទៅលើកូនខ្ញុំទេ
ម៉ាក់Gem:ខ្ញុំមកមានតែពិននិងទេ
ម៉ាក់Gem ក៏បានដើរចេញទៅបាត់
Fotក៏បើកភ្នែកមកសួរម៉ាក់គេ
Fot:ម៉ាក់ គាត់មករកអី
ម៉ាក់Fot: ម៉ាក់របស់Gem គេចង់មកចូលដណ្ដឹងកូន តែម៉ាក់ថាសម្រេចលើកូន
Fot:បាទ
ម៉ាក់Fot:គេងទៅកូន
Gemក៏បានចូលមកម្ដង
Fot:Gem...
ម៉ាក់Fot:ក្មួយGem...
Gem:ជម្រាបសួរមីង ខ្ញុំមករកFot
ម៉ាក់Fot:ចា៎ មីងដឹងតាស(ញញឹម)
Gemក៏បានដើរចូលទៅរកFot
Gem:បងសុំទោសចំពោះរឿងម៉ាក់បងថ្ងៃមិញ
Fot:មិនអីទេ
Gem:បងមកនេះគឺបងចង់...
Fot:ចង់ផ្ដាច់ទំនាក់ទំនងមែន អត់អីទេណាខ្ញុំ ok
Gem:នរណាប្រាប់?
Fot:ចុះមកធ្វើអីវិញ?
Gem:គឺ... មកសួរថាអូនព្រមរៀបការនិងបងរឺអត់ (ញញឹម)
Fot:ក៏...
Gem:ក៏ អីអូនអត់ព្រមមែន?
Fot:ក៏... ងងុយគេងណាស់ (សើច)
Gem:អ្នកមីងមើលចុះFot មិនបានស្រឡាញ់ខ្ញុំទេ គេមិនព្រមរៀបការជាមួយខ្ញុំទេ (ធ្វើជាងរដើរទៅរកម៉ាក់fot)
ម៉ាក់Fot សើច
Fot:ក៏ ព្រមនោះអី (សើចដាក់Gem)
Gem:បងដឹងហើយថាអូននិងឆ្លើយបែបនេះ ដើរទៅអោប Fot
2ខែក្រោយមក
GemFot ក៏បានភ្ជាប់ពាក្យហើយម៉ាក់ប៉ាទាំងសងខាងក៏ពេញចិត្តព្រោះនេះជាក្ដីសុខរបស់ពួកគេ ក្នុងនាមជាម៉ាក់ប៉ាគ្មានអ្វីសប្បាយជាងពេលដែលឃើញកូនរស់នៅជាមួយមនុស្សដែលកូនស្រឡាញ់នោះទេ
(ចប់)