បន្ទាប់ពីស្រស់ស្រូបអាហារពេលជាមួយភរិយាសំណព្វចិត្តរួច ពេលនេះរាងក្រាស់កំពុងស្ថិតនៅក្នុងរថយន្តធ្វើដំណើរទៅក្រុមហ៊ុន។
ងឺត!!!សម្លេងជាន់ហ្វ្រាំងបន្លឺឡើងលាន់ទ្រហឹងកណ្តាលផ្លូវស្ងាត់ជ្រាប ចិញ្ចើមក្រាស់ជ្រួញចូលគ្នាបន្តិចមុនហ្នឹងសួរទៅជំនិតរបស់ខ្លួន។
< មានរឿងអី? >
< មិនដឹងជាអ្នកណាយកមែកឈើមកដាក់ចោលកណ្តាលផ្លូវទេទាន! >
ខូជិដែលអង្គុយបាំងខាងមុខអមនិងឆេលដែលជាអ្នកបញ្ជាចង្កូតរថយន្តនោះ គេងាកមកនិយាយប្រាប់ជុងគុកមុននឹងទាញបើកទ្វារឈានជើងចុះពីលើរថយន្ត។
< នែ៎! អាឆេលម៉េចមិនចុះមកជួយគ្នា? >
ខូជិដើរហួសបានពីបីជំហានទៅហើយ តែបកមកហៅមិត្តសម្លាញ់ដែលសម្ងំយកសុខនៅរថយន្តជាមួយចៅហ្វាយ។
< អ៊ី!យើងទៅហើយប៉ុនហ្នឹងសោះអូសម្នាក់ឯងមិនរួចដែរ! >
< ឆុយ! អានេះវើុយ!មែកឈើមិនមែនតូចទេណា >
< កុំរអ៊ូច្រើនពេកយើងទៅហើយ >
បន្ទាប់ពីសាសងគ្នារួចកំលោះសង្ហាទាំង២ក៏ដើរទៅទាញមែកឈើនោះចេញយ៉ាងចំតិតចំតូងព្រោះមែកឈើនោះធំមិនល្មមទេ។
< ក្រិប!! នៅអោយស្ងៀម >
សម្លេងអាមេកាំភ្លើងបន្លឺឡើងស្របពេលដែលមានបុរសមាឌឌាំង២ចេញមកកន្លៀតព្រៃឈរកាន់តម្រង់កាំភ្លើងមករកខូជិនិងឆេល នាយកំលោះសង្ហាទាំង២មើលមុខគ្នាងក់ក្បាលបន្តិចមុនហ្នឹងបែរទៅរកខ្មាំងកាំភ្លើងនោះ។
ជ្រិប!! ផាំង
ខូជិបែរមកព្រមជាមួយនិងកូនកាំបិតលាក់ទុកក្នុងដៃអាវរហ័សគប់ទៅចំកណ្តាលថ្ងាសខ្មាំងកាំភ្លើងនោះមិនអោយខុស ឯឆេលក៏ដៃរហ័សកេះកៃកាំភ្លើងបាញ់ចំកណ្តាលដើមទ្រូងអាម្នាក់ទៀតបណ្តាលអោយពួកវាដួលស្លាប់ភ្លាមៗ ។
< ខ្វះលុយជួលខ្មាំងកាំភ្លើងមែនទេ? បានជួលពួកកាកៗបែបនេះមក? >
នាយកំលោះខូជិនិយាយទាំងយកជើងទៅឆ្កេះសាកសពនោះតិចៗ ស្គាល់ខូជិពេកហើយ ជាជំនិតរបស់ម៉ាហ្វៀមួយទាំងមូលមិនមែនលំៗយកតែប្រាក់ខែទេ។
YOU ARE READING
🔥នរកប្រទានស្នេហ៍🔥( ចប់ )
Romanceថ្ងៃរៀបការ ជាថ្ងៃដែលគូរស្នេហ៍គ្រប់រូបប្រាថ្នាចង់បានជាថ្ងៃពិសេសបំផុតនៅក្នុងឆាកជីវិត ប៉ុន្តែសម្រាប់គូរស្នេហ៍១គូរនេះបែរជាឈរកាន់កាំភ្លើងភ្ជុងក្បាលគ្នាក្នុងថ្ងៃរៀបការរបស់ខ្លួនទៅវិញ....។ ស្វាមីមានស្រី ភរិយាត្រូវសម្ងំយំសោកបោកខ្លួនមែនទេ? នេះសម្រាប់អ្នកផ្សេង...